ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​អន្តរ​សហគមន៍​បន្ត​ក្នុង​រដ្ឋធានី​​ហើយ

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ នៅ​ក្នុង​រដ្ឋធានី​ឥណ្ឌា​ក្រុង​ញូ​វ​ដែ​ល្លី កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​អំពើ​ហិង្សា​អន្តរ​សហ​គមន៍​នៅ​បន្ត​ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​បាន​ឡើង​ដល់​៣៨​នាក់​ហើយ​។ ពួក​បះបោរ​ប្រដាប់​ដោយ​ដុំ​ថ្ម ដាវ​ហើយ​ជួនកាល​មាន​ទាំង​កាំភ្លើងខ្លី​ទៀត បាន​សាបព្រោះ​ភាព​ចលាចល​និង​ការ​ភ័យ​ខ្លាច ចាប់តាំងពី​ថ្ងៃ​ទី​២៣​កុម្ភៈ​មក ក្នុង​បណ្ដា​តំបន់​ជាយក្រុង​ភាគ​ឦសាន​រដ្ឋធានី​ឆ្ងាយ​ពី​កណ្ដាល​ក្រុង​។ ការ​ប៉ះទង្គិច​គ្នា​គឹ​ជុំវិញ​ច្បាប់​ដ៏​ចម្រូងចម្រាស់…

ប្រទេស​ឥណ្ឌា ៖ នៅ​ក្នុង​រដ្ឋធានី​ឥណ្ឌា​ក្រុង​ញូ​វ​ដែ​ល្លី កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​អំពើ​ហិង្សា​អន្តរ​សហ​គមន៍​នៅ​បន្ត​ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​បាន​ឡើង​ដល់​៣៨​នាក់​ហើយ​។

ពួក​បះបោរ​ប្រដាប់​ដោយ​ដុំ​ថ្ម ដាវ​ហើយ​ជួនកាល​មាន​ទាំង​កាំភ្លើងខ្លី​ទៀត បាន​សាបព្រោះ​ភាព​ចលាចល​និង​ការ​ភ័យ​ខ្លាច ចាប់តាំងពី​ថ្ងៃ​ទី​២៣​កុម្ភៈ​មក ក្នុង​បណ្ដា​តំបន់​ជាយក្រុង​ភាគ​ឦសាន​រដ្ឋធានី​ឆ្ងាយ​ពី​កណ្ដាល​ក្រុង​។ ការ​ប៉ះទង្គិច​គ្នា​គឹ​ជុំវិញ​ច្បាប់​ដ៏​ចម្រូងចម្រាស់ ស្ដី​ពី​ការ​ផ្ដល់​សញ្ជាតិ​ហើយ​ប្រែ​ក្លាយទៅជា​ការ​ប្រឈម​មុខ​ដាក់​គ្នា រវាង​សហគមន៍​ហិណ្ឌូ​និង​សហគមន៍​អ៊ិ​ស្លា​ម ដោយ​ពួក​អ៊ិ​ស្លា​ម​ចាត់​ទុក​ច្បាប់​នេះ​ថា​រើសអើង​ចំពោះ​ពួក​គេ​។

ឧប្បត្តិហេតុ​មួយ​ចំនួន កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៦​មក​២៧​កុម្ភៈ ក្នុង​ក្រុង​ញូ​វ​ដែ​ល្លី​ុ​។ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​នា​ថ្ងៃ​ទី​២៧​កុម្ភៈ​នូវ​កងកម្លាំង​ប៉ូលិស​និង​កង​ទាហាន​។ ពួក​បះបោរ​ក្រៅពី​កាប់សម្លាប់​គ្នា​បាន​ដុត​បំផ្លាញ​ហាង​ទំនិញ​និង​រថយន្ត​ទាំងឡាយ​។

មន្ទីរពេទ្យ​សំខាន់​មួយ​នៃ​ក្រុង​ញូ​វ​ដែ​ល្លី​រាយការណ៍​ពី​អ្នក​ស្លាប់​៣៤​នាក់ ដោយ​គ្រាប់កាំភ្លើង​រួច​មន្ទីរ​ពេទ្យ​មួយទៀត​រាយការណ៍​ពី​មនុស្ស​ស្លាប់​៣​នាក់​។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ក្នុង​មន្ទីរ​ពេទ្យ​ទី​៣​។ ចំណែក​មនុស្ស​ជាង​២០០​នាក់​រង​របួស ភាគច្រើន​ដោយ​គ្រាប់កាំភ្លើង​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៥០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ