ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​​ឡាន​ ​បែរជា​​ឃើញ​ស្លាក​លេខ​នៅ​ឡាន​​ដទៃ លុះប្តឹងឱ្យឃាត់បែកធ្លាយជាង​២​ខាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុគ្គលិក​សារព័ត៌មាន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខឃាត់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ប្រមាណ​ជាង​២​ខាំ បន្ទាប់​ពី​ជិះ​រថយន្ត​​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស GS ៣០០​ អត់​ពន្ធ ពាក់​ស្លាក​លេខ ដែល​​ជាស្លាកលេខ​របស់​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ​ ៖ បុគ្គលិក​សារព័ត៌មាន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខឃាត់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ប្រមាណ​ជាង​២​ខាំ បន្ទាប់​ពី​ជិះ​រថយន្ត​​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស GS ៣០០​ អត់​ពន្ធ ពាក់​ស្លាក​លេខ ដែល​​ជាស្លាកលេខ​របស់​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង បាន​បាត់​កាលពី​កំឡុង​ខែសី​ហា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី២៧​ ខែកុ​ម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ីដ ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ វ៉ា​ត់ ចិ​ត្រា ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន អោយ​គេហ​ទំ​ហ័​រ SLP news ស្នាក់​នៅ​ផ្ទះ​សង់​ថ្មី ​ផ្លូវ​លំ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។ ​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​​​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ផង​ដែរ ​។ ​ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​រថយន្ត​ម៉ាកព្រូស​ដែល​បាន​បាត់ មាន​​អាយុ​២៦​ឆ្នាំ ជា​ក្រុម​បុគ្គលិក​ក្រុមហ៊ុន ។

តាម​នគរបាល​អោយ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ពាក់​ព័ន្ធ​នឹងករណី​​លួច​រថយន្ត និង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

​តាមប្រភព​ព័ត៌មាន​អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ សីហា ឆ្នាំ ២០១៩ បន្ទាប់​ពី​ជន​រង​គ្រោះ​ភ្ញាក់ពីដេក ស្រាប់តែ​បាត់​រថយន្ត​​មួយគ្រឿង​ម៉ាកព្រូស ​ពណ៌​ស​ ​។ បន្ទាប់​ពី​បាត់​ ម្ចាស់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ​ ។​ លុះនៅ​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​២៧ ខែ​កុ​ម្ភៈ ឆ្នាំ ២០២០ ម្ចាស់​រថយន្ត​ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS ៣០០​ មួយ​គ្រឿង ពាក់​ស្លាក​លេខ​ ដែល​ជា​​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​បាន​​បាត់​ កំពុង​ធ្វើ​ចរាចរ​តាម​បណ្តោយ​ផ្លូវ​ណ​តប្រ៊ី​ដ​ខាងត្បូង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក៏​ប្តឹង​នគរបាល​អោយ​ជួយ​អន្តរាគមន៍ ។ ​ភ្លាម​ៗ​នោះ​ជន​ម្នាក់​បានដឹង​ខ្លួន​ទាន់​រត់គេច​បាត់​ នៅ​សល់​តែ​​ជនសង្ស័យ​ម្នាក់​ដែល​កាន់​កាត​សារព័ត៌មាន​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន យកទៅធ្វើការ​សាកសួរតែម្តង ។

​តាមប្រភព​​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​ឃាត់ខ្លួនជនសង្ស័យ​រួចហើយ​ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ក៏បាន​ធ្វើការ​ឆែកឆេរ​រថយន្ត ស្រាប់តែរក​​ឃើញ​មាន​គ្រឿងញៀន​ប្រភេទ​ក្រាម​ថ្លា​ប្រមាណ​២​ខាំ​, ​ម្សៅ​គ្រាប់ ពណ៌​ខៀវ​ចំនួន​៧​គ្រាប់, ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង, វិ​ក្ក​យ​ប​ត្រ​វេ​រ​លុយ​វី​ង ចំនួន​ចំនួន​៦​សន្លឹក មាន​ទឹកប្រាក់​២០០០​ដុល្លារ ​និង​លុយ​​១៤​ម៉ឺនរៀល​ ដែល​បាន​វេរ​ចេញ ​ព្រមទាំង​មាន​ប័ណ្ណសំគាល់ខ្លួន​ជា​អ្នក​សារព័ត៌មាន និង​លិខិត​បេស​កម្ម​ ។ ​បន្ទាប់​ពី​ឃាត់ខ្លួនជនសង្ស័យម្នាក់​ខាងលើ​រួចមក នគរបាល​ក៏​បាន​ធ្វើតេស្ត មាន​ផ្ទុក​សារធាតុ​ញៀន​ផង​ដែរ​។

​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា រថយន្ត​ម៉ាក​ឡិចស៊ី​ស​​មួយគ្រឿង​ខាងលើ​នោះ អត់​ពន្ធ តាម​ការ​អះអាង​ថា ស្លាក​លេខ​រថយន្ត​ខាងលើនេះ ​ជនសង្ស័យ​បាន​ទិញយក​មក​បំ​ពាក់ ។ ​ចំណែក​គ្រឿងញៀន ជនសង្ស័យ​បាន​បដិសេធ​ថា មិនមែន​របស់​ខ្លួន​នោះ​ទេ​ ។ ​ទោះបីជា​យ៉ាងណា នគរបាល​ពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​ឡើយ​ដោយ​កំពុង​តែ​ធ្វើការ​ស្រាវ​រក​រថយន្ត​របស់​ជន​រង​គ្រោះ និង​បក្ខ​ពួក​ដែល​ពាក់ព័ន្ធ​ជួញដូរ​គ្រឿង​ញៀន ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ