​ទីបំផុត​ ស្ត្រី​ជាប់​ឃុំ​ដែល​មានកូន​ស្លាប់​ថ្ងៃមុន ​ត្រូវ​បាន​ដោះ​លែង


​រាជធានីភ្នំពេញ ៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក កែវ រ៉េ​មី ប្រធានគណៈកម្មការ​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ក្រោម​កិច្ច​អន្តរាគមន៍​ជំនួយ​ផ្នែក​ច្បាប់​របស់​ក្រុម​មេធាវី​សិទ្ធិ​មនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ស្ត្រី​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​ទី​២(​ម​២) ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​មានកូន​នៅ​ជាមួយ​ហើយ​ស្លាប់​នៅ​អាយុ​៥​ខែ ព្រឹក​នេះ​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ចេញពី​ពន្ធនាគារ​ហើយ ចំណែកឯ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​។

សូមរំលឹកថា ​ស្ត្រី​ខាងលើ​ក្រោយ​ពី​កូនស្រីបាន​បាត់បង់ជីវិតនោះ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ នាំ​យក​ទៅ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ដោយ​ក្នុង​នោះ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​៨​ខែ​១០​ថ្ងៃ ហើយ​ទោស​នៅ​សល់​ប៉ុន្មាន ​គឺ​ត្រូវ​ព្យួរ​។

យ៉ាងណាមិញ​ បើ​គិត​ចាប់តាំងពី​ថ្ងៃ​ជាប់​ឃុំ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ គឺ​មាន​រយៈពេល​៨​ខែ​១០​ថ្ងៃ​ហើយ ដូច្នេះ ស្ត្រី​រូប​នោះ ត្រូវ​បាន​ដោះ​លែង​នៅ​ព្រឹក​នេះ​តែ​ម្តង ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ