ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ Corona ខាត​អស់​១៧០​លាន​ដុល្លារ ក្រោយ​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ក្រុមហ៊ុនផលិតស្រាបៀរ Anheuser-Busch InBev មានការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​ប្រចាំត្រីមាស​​យ៉ាង​ហោច​ណាស់​មួយ​ទសវត្ស បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​​នៃជំងឺកូ​រ៉ូ​ណា (COVID-19) ដែល​មាន​តម្លៃ​ខាតបង់​អស់​ប្រហែល​១៧០​លាន​ដុល្លារ​អា​មេ​រិ​ក​។…

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ក្រុមហ៊ុនផលិតស្រាបៀរ Anheuser-Busch InBev មានការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​ប្រចាំត្រីមាស​​យ៉ាង​ហោច​ណាស់​មួយ​ទសវត្ស បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​​នៃជំងឺកូ​រ៉ូ​ណា (COVID-19) ដែល​មាន​តម្លៃ​ខាតបង់​អស់​ប្រហែល​១៧០​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុនផលិតស្រាបៀរ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ដែល​ស្ថិត​នៅ​ពីក្រោយ​ម៉ាក Corona, Budweiser និង Stella Artois ត្រូវ​បាន​គេ​ព្យាករណ៍​ថា ប្រាក់​ចំណូល​នៅ​ត្រីមាស​ទី​១ នឹង​ធ្លាក់​ចុះ​ប្រហែល ១០% បន្ទាប់​ពី​ការ​ផ្ទុះ​វីរុស​នេះ​ស្រប​ពេល​បុណ្យចូលឆ្នាំ​របស់​ប្រទេស​ចិន​។

ក្រុមហ៊ុន AB InBev ប៉ាន់ស្មាន​ប្រាក់​ចំណូល​ដែល​រកបាន​នៅ​ទូ​ទាំង​ប្រទេស​ចិន​ បន្ទាប់​ពី​បាន​បាត់​ការ​លក់​ប្រហែល​២៨៤​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​។ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​បែ​ល​ហ្ស៊ិ​ក បាន​ប្រាប់​ថា​ ​«ផល​ប៉ះពាល់​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 មក​លើ​អាជីវកម្ម​របស់​យើង​នៅ​តែ​បន្ត​វិវឌ្ឍន៍​។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​បាន​នាំ​ឱ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​តម្រូវការ​នៅ​ក្នុង​ប្រទេស​ចិន​។ លើស​ពី​នេះ​ទៀត​តំរូវការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​គឺ​ទាប​ជាង​ឆ្នាំ​មុន​ៗ ដែល​វា​កើតឡើង​ចំ​ពេល​ចាប់ផ្តើម​នៃ​ការ​ផ្ទុះ​ឡើង​នេះ​»។

កាលពី​ខែ​មុន Google បាន​និយាយ​ថា ការ​ចុច​ស្វែងរក​ទំនាក់ទំនង​គ្នា​រវាង​​ជំងឺ​កូ​រ៉ូ​ណា​ថ្មី និង​ស្រា​បៀរ Corona មានការ​កើនឡើង​ដល់​ទៅ ១១០០%​។ តាម​ពិត​ទៅ​គឺ វា​គ្មាន​ទំនាក់ទំនង​រវាង​ស្រា​បៀរ Corona និង​​ជំងឺ​កូ​រ៉ូ​ណា​នោះ​ទេ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ