ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ស្ងាត់​! ក្រុម​ចោរ​ដក​កាំភ្លើង​ភ្ជង់​មន្ត្រី​យោធា​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​មន្ត្រី​ធោ​យា​ម្នាក់​ជិះ​ម៉ូតូ PCX មួយ​គ្រឿង ចេញ​មក​ពី​ផ្ទះ​របស់​មិត្តភក្តិ ខណៈ​មក​ដល់​ផ្លូវ​ស្ងាត់ ក៏​ត្រូវ​ក្រុម​ចោរ​១​ក្រុម​ធ្វើ​សកម្ម​ភាព​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ រួច​ជិះ​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​មន្ត្រី​ធោ​យា​ម្នាក់​ជិះ​ម៉ូតូ PCX មួយ​គ្រឿង ចេញ​មក​ពី​ផ្ទះ​របស់​មិត្តភក្តិ ខណៈ​មក​ដល់​ផ្លូវ​ស្ងាត់ ក៏​ត្រូវ​ក្រុម​ចោរ​១​ក្រុម​ធ្វើ​សកម្ម​ភាព​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ រួច​ជិះ​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងត្បូង​ចក្រ​ចូល​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ទួល​សង្កែ​ទី​២ តាម​បណ្ដោយ​ផ្លូវ​១៨០០ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

តាម​សម្តី​ពី​បុរស​ជា​ជន​រង​គ្រោះ​មិន​បាន​បញ្ចេញ​ឈ្មោះ គ្រាន់តែ​ប្រាប់​ថា​ជា​មន្ត្រី​យោធា​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក PCX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 01 1-1706 ទើបតែ​ជិះ​ចេញ​មក​ពី​ផ្ទះ​របស់​មិត្តភក្តិ​នៅ​ឯ​សំរោង​អណ្ដែត ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ នៅ​បុរី​វិមាន​ភ្នំពេញ ដោយ​ជិះ​តាម​បណ្ដោយ​ផ្លូវ​១៨០០ ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​ស្ងាត់ ក៏​ស្រាប់​តែ​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ប្រភេទ​អូ​តូ មក​ពីក្រោយ​ជន​រង​គ្រោះ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ក៏​មាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​នោះ បាន​ដក​កាំភ្លើង​ខ្លី​មួយ​ដើម​យក​មក​ភ្ជង់​គំរាម​ជន​រង​គ្រោះ​ឱ្យ​ជិះ​ម៉ូតូ​អែប​ទៅ​ឈប់​លើ​ចិញ្ចើម​ផ្លូវ ដោយ​ជន​រង​គ្រោះភ័យ​ខ្លាំង​ពេក ក៏​យល់ព្រម​ចុះ​ពីលើ​ម៉ូតូ និង​ប្រគល់​តេ​ឡេ​ម៉ូតូ​ឲ្យ​ទៅ​ជនសង្ស័យ​តាម​សម្រួល​។ ភ្លាម​ៗ​នោះ ក៏​មាន​ជនសង្ស័យ​ម្នាក់​ម្នាក់​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត្រឹមតែ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​ដឹក​យក​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ទួល​សង្កែ​ទី​២ ដោយ​ក្តី​អស់សង្ឃឹម​តែ​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ