ភ្លើងទោសៈក្តៅជាងភ្លើងឆេះព្រៃឆ្ងាយណាស់ ហើយតែងឆេះរោលរាងកាយឱ្យក្តៅងំ រងទុក្ខវេទនាដ៏មហិមា មើលចុះនៅពេលភ្លើងទោសៈឆេះឡើងធ្វើឲ្យទឹកមុខគួរខ្លាចប្រែពណ៌ជាក្រហម និងបេះដូងដើរខុសធម្មតា ញ័រដៃជើងភ្លាមមួយរំពេច ។
ដើម្បីគ្របសង្កត់ទោសៈនេះកុំឱ្យស្ទុះឡើងខ្លាំងពេក ដំបូងយើងត្រូវគ្រប់គ្រងខ្លួនឯងឱ្យបានជាមុនសិនដោយពោលពាក្យថា សូមឲ្យអាត្មាអញកុំបៀតបៀនខ្លួនឯង សូមឲ្យរួចចាកទោសៈឥឡូវនេះ សូមកុំឲ្យអាត្មាអញបៀតបៀនអ្នកដទៃ កុំឲ្យអាត្មាអញខឹងក្រោធអ្នកដទៃ ឬក៏មានវិធីក្រៅពីនេះក៏ជាការល្អ គឺធ្វើយ៉ាងណាដើម្បីពន្លត់ភ្លើងទោសៈនេះឱ្យបាន ។
ទោសៈជាភ្លើងមានកម្តៅរាប់ម៉ឺនអង្សាតែងដុតកម្តៅនូវកោសិកាក្នុងខួរក្បាលនិងចិត្តរបស់យើងឱ្យរួញស្វិតស្រពោន ។ នៅពេលទោសៈឆេះឡើងយើងត្រូវយកមេត្តាធម៌មកពន្លត់ ចាកស្រោចកម្តៅទោសៈនេះឱ្យត្រជាក់វិញ ពេលមានមេត្តានឹងធ្វើឱ្យមុខយើងឡើងភ្លឺថ្លា ស្រស់ញញឹម និងមានសម្រស់ផូរផង់ល្អ ។ មេត្តាប្រៀបដូចទឹកដ៏ត្រជាក់កម្ចាត់ទោសៈយ៉ាងមានប្រសិទ្ធភាព ។ សាន សារិន
ចែករំលែកព័តមាននេះ