ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ចូល​ខារ៉ាអូខេជិត២០ដងមិនដែលអី ស្រាប់តែលើកនេះ​វាយ​គ្នាពេញបន្ទប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​វៀតណាម​បាន​អះអាង​ថា នាំ​មិត្តភក្តិ​ចំនួន​៣​នាក់​ទៀត​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ក្នុង​ហាង​មួយ​កន្លែង ហើយ​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ធ្វើ​សកម្មភាព​ព្រួត​វាយ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ និង​វាយ​សម្ភារៈ​ក្នុង​ហាង​ទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​សម្ភារៈ​យ៉ាងច្រើន ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​វៀតណាម​បាន​អះអាង​ថា នាំ​មិត្តភក្តិ​ចំនួន​៣​នាក់​ទៀត​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ក្នុង​ហាង​មួយ​កន្លែង ហើយ​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ធ្វើ​សកម្មភាព​ព្រួត​វាយ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ និង​វាយ​សម្ភារៈ​ក្នុង​ហាង​ទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​សម្ភារៈ​យ៉ាងច្រើន ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ខារ៉ាអូខេ​យីហោ My love169 តាម​បណ្តោយ​ផ្លូវ​១៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ខាងលើ​ឈ្មោះ​ដាំង យ៉ុ​ង​លិ​ន អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ម្តុំ​គី​រី​រម្យ បានអោយ​ដឹង​ថា កន្លង​មក​គាត់​តែងតែ​ចូល​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង​ខាងលើ​ចំនួន​២០​ដង​មក​ហើយ​មិន​ដែល​មានរឿង​ជាមួយ​អ្នក​ណា​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គាត់​ជាមួយ​មិត្តភក្តិ​បាន​ទៅ​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ខាងលើ រហូត​ដល់​វេលា​ម៉ោង​កើតហេតុ នៅ​ពេល​គាត់​ទៅ​បត់ជើងតូច​រួច​ហើយ​បើកទ្វារ​ចេញ​ទៅ​ក្រៅ​ក៏​ត្រូវ​ជន​បង្ក​មាន​គ្នា​៤​នាក់​ព្រួត​វាយ​ទៅ​មក​លើ​គាត់ ព្រមទាំង​បោក​កែវ បោក​ចាន និង​វាយ​សម្ភារៈ​ក្នុង​ហាង​របស់​គេ​ទៀត ទើប​ម្ចាស់​ហាង​បាន​បិទទ្វារ​មិន​អោយ​នរណា​ម្នាក់​ចេញ​នោះ​ទេ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​តែ​ម្តង ។

ក្រោយ​កើតហេតុ ម្ចាស់​ហាង​ទាមទារ​សំណង​ចំនួន​២០០០​ដុល្លារ សង​ថ្លៃ​ខូចខាត​សម្ភារៈ​ដើម្បី​បញ្ចប់រឿង តែ​ខាង​ភាគី​ទាំង​សងខាង​មិន​ព្រម ព្រោះ​អត់​មាន​លទ្ធភាព​សង ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី​១​យក​ភាគី​ទាំង​សងខាង​ទៅ​ដោះស្រាយ​គ្នា ដោយ​ចុះ​នៅ​ត្រឹម​១០០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ