ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​នឹង​មាន​ឡានក្រុង​អគ្គិសនី និងសា ឡា​ង​អគ្គិសនី​

4 ឆ្នាំ មុន

ហុងកុង​ ៖ ប្រជាជន​ហុងកុង​អាច​រំពឹង​ថា ​នឹង​សាកល្បង​ជិះ​រថយន្តក្រុង​ធុន​តូច​អគ្គិសនី និងសាឡា​ង​អគ្គិស នីបាននៅ​ក្នុង​ឆ្នាំ​២០២៣ ខណៈ​ថវិកា​ចំនួន៤៣០​លាន​ដុល្លារ​ហុងកុង ត្រូវ​បាន​ត្រៀម​បម្រុង​សម្រាប់​អភិ​វឌ្ឍ​ការ​ដឹក​ជញ្ជូន​ថាមពលបៃតង​នៅ​ក្នុង​ថវិកា​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ ។ ការិយាល័យ​បរិស្ថាន​បាន​បង្ហាញ​នូវ​ផែនការ​…

ហុងកុង​ ៖ ប្រជាជន​ហុងកុង​អាច​រំពឹង​ថា ​នឹង​សាកល្បង​ជិះ​រថយន្តក្រុង​ធុន​តូច​អគ្គិសនី និងសាឡា​ង​អគ្គិស នីបាននៅ​ក្នុង​ឆ្នាំ​២០២៣ ខណៈ​ថវិកា​ចំនួន៤៣០​លាន​ដុល្លារ​ហុងកុង ត្រូវ​បាន​ត្រៀម​បម្រុង​សម្រាប់​អភិ​វឌ្ឍ​ការ​ដឹក​ជញ្ជូន​ថាមពលបៃតង​នៅ​ក្នុង​ថវិកា​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ ។

ការិយាល័យ​បរិស្ថាន​បាន​បង្ហាញ​នូវ​ផែនការ​ ដើម្បី​អភិវឌ្ឍ​ផែនទី​បង្ហាញផ្លូវ​របស់​ទីក្រុង ដើម្បី​ធ្វើ​ឱ្យ​រថយន្ត​អគ្គិសនី​មាន​ប្រជាប្រិយ ក្នុង​គោលបំណង​កែ​លម្អ​គុណភាព​ខ្យល់​របស់​ហុងកុង​។

លេខាធិការ​នៃ​បរិស្ថាន លោក Wong Kam-sing បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រថយន្តក្រុង​ធុន​តូច​អគ្គិសនី​ គឺ​ប្លែក​សម្រាប់​ការ​ដឹក​ជញ្ជូន​តាម​ដងផ្លូវ​របស់​ហុងកុង ហើយ​យើង​សង្ឃឹមថា នឹង​ជួយ​ក្នុង​ការ​ផ្តល់​ថវិកា​សម្រាប់​ការ​ទិញ​រថយន្ត​ប្រភេទ​នេះ និង សាងសង​កន្លែង​សាក​ថ្ម​ ។

ការិយាល័យ​បរិស្ថាន​នឹង​ត្រៀម​ថវិកា៨០​លាន​ដុល្លារ​ហុងកុង សម្រាប់​ការ​ទិញ​រថយន្តក្រុង​ធុន​តូច​អគ្គិសនី​ចំនួន៤០​គ្រឿង និង​ដើម្បី​បង្កើត​កន្លែង​សាក​ថ្ម​នៅ​តាម​បណ្តោយ​ផ្លូវ​របស់​រថយន្ត​ទាំងនោះ​។

ទន្ទឹម​នឹង​នេះ ​ថវិកា​ចំនួន ៣៥០​លាន​ដុល្លារ​ហុងកុង ត្រូវ​បាន​គេ​បម្រុង​ទុក​សម្រាប់​ឱ្យទៅ​អ្នកគ្រប់គ្រង​សាឡា​ង Victoria Harbour ចំនួន​៤ សម្រាប់​ទិញ​សាឡា​ង​អគ្គិសនី​ជា​ច្រើន​គ្រឿង និង សាងសង​កន្លែង​សាក​ថ្ម​។ ថ្វី​ត្បិត​តែ​វា​ភាព​លំបាក​សម្រាប់​ការ​សាងសង់ គេ​រំពឹង​ថា​នឹង​អាច​ប្រើប្រាស់​វា​នៅ​ឆ្នាំ​២០២៣​។

ការ​ជំរុញ​ឱ្យ​មានការ​ដឹក​ជញ្ជូន​សាធារណៈ​អគ្គិសនី​កើតឡើង​ស្រប​ពេល​ជាមួយនឹង​គម្រោង​សាកល្បង ២​ពាន់​លាន​ដុល្លារ​ហុងកុង ដើម្បី​ឧបត្ថម្ភ​ដល់​ការ​ដំឡើង​កន្លែង​ចត​រថយន្ត​អគ្គិសនី​នៅ​តំបន់​អចលនទ្រព្យ​ឯកជន ដើម្បី​បង្កើន​ការ​ប្រើប្រាស់​រថយន្ត​បៃតង​។ ទីក្រុង​ហុងកុង​មាន​រថយន្ត​អគ្គិសនី​ប្រហែល ១៣៦០០ គ្រឿង​ដែល​ស្មើនឹង ២.១% នៃ​យានយន្ត​ឯកជន​ទាំងអស់​នៅ​ក្នុង​ទីក្រុង​។

ជាមួយនឹង​ការ​ត្រៀម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋាភិបាល​សង្ឃឹមថា នឹង​លើកទឹកចិត្ត​ប្រជាជន​និង​អាជីវ
កម្ម​ឱ្យ​ប្តូរ​ទៅ​ប្រើប្រាស់​យានយន្ត​ដែល​មានការ​បំ​ភាយ​ទាប​និង​បង្កើន​គុណភាព​ខ្យល់​នៅ​ក្នុង​ទីក្រុង​។ រដ្ឋាភិ បាល​ក៏​បាន​សន្យា​ថា​ នឹង​បន្ត​ផែនការ​អាកាស​ស្អាត​របស់​ទីក្រុង​ហុងកុង ដែល​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ឆ្នាំ​២០១៣ ៕

អត្ថបទសរសេរ ដោយ