ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ សាច់​មាន់​ទា​ជាង​១​តោន​ខូច​គុណភាព​ទិញ​មក​ពី​ឈ្នួ​ញ​នៅ​ភ្នំពេញ

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាច់​មាន់​ទា​ខូចគុណភាព​ជាង​១​តោន ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កែប មាន​កង​នគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ដំណាក់​ចង្អើរ ក្នុង​នោះ​មាន​មន្ត្រី​កាំកុងត្រូល​ផង​ដែរ បាន​ធ្វើការ​ដកហូត និង​ដុត​បំផ្លាញ​ចោល​កាលពី​ម៉ោង​៤​ល្ងាច…

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាច់​មាន់​ទា​ខូចគុណភាព​ជាង​១​តោន ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កែប មាន​កង​នគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ដំណាក់​ចង្អើរ ក្នុង​នោះ​មាន​មន្ត្រី​កាំកុងត្រូល​ផង​ដែរ បាន​ធ្វើការ​ដកហូត និង​ដុត​បំផ្លាញ​ចោល​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​26 ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ជើងភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ ង៉ែត ទូច ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា សាច់​មាន់​ទា​ទម្ងន់​ជាង​1​តោន​ដែល​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អែម ប្រុស ភេទ​ប្រុស អាយុ​46​ឆ្នាំ នៅ​ភូមិ​ភ្នំ​លាវ បាន​ទិញ​បន្ត​ពី​ឈ្មោះ អែម ភារៈ ។ ហើយ អែម ភារៈ ក៏​បាន​ទិញ​ពី​ឈ្មោះ​ទេព ទិ​ត្យ​នៅ​រាជធានី​ភ្នំពេញ​​នោះ នគរបាល​ក៏​ដូច​មន្ត្រី​កាំកុងត្រូល បាន​រក​ឃើញ​ថា សាច់​មាន់​ទា​ទាំង​ជាង​1​តោន​នោះ ពិតជា​បាន​ខូចគុណភាព​អស់​ទៅ​ហើយ​។

លោក​វរសេនីយ៍ទោ ង៉ែត ទូច និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ឆ្លង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​រក​ឃើញ​ថា សាច់​មាន់​ទា​មាន​ទម្ងន់​ជាង​1​តោន​នោះ ពិតជា​ខូចគុណភាព​មែន ហើយ​អាជ្ញាធរ​ស្រុក​ខេត្ត​បាន​ឯកភាព​គ្នា ធ្វើការ​ដុត​ចោល​នៅ​ជើងភ្នំ​មួយ​ក្នុង​ខេត្ត​កែប​នោះ​តែ​ម្ដង​ទៅ​។

លោក​វរសេនីយ៍ទោ និយាយ​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​2​នាក់ ជា​ទិញ​បន្ត​សាច់​មាន់​ពី​ក្រុម​ឈ្មួញ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​អបរំ និង​ឈប់​ឱ្យ​ទិញ​បន្ត​មក​លក់​ឱ្យ​ពលរដ្ឋ​ឯទៀត​ៗ ព្រោះថា សាច់​ទាំងនេះ បើ​ប្រជា​ពល​ទិញ​យក​ទៅ​ហូប​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​មិន​ខាន​ឡើយ​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ