ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ពេល​ខាង​មុខ​នឹង​មានការ​កាត់​ទឹកដី​អរិយ​ក្សត្រ និង​ល្វាឯម​ធ្វើ​ជា​ខណ្ឌ​មួយ​របស់​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​នេះ​នឹង​មានការ​កាត់​ទឹកដី​ខេត្តកណ្តាល​មួយ​ចំនួន​ទៀត​នៅ​ត្រង់​អរិយ​ត្ស​ក្រ និង​ល្វាឯម​មក​ធ្វើ​ជា​ខណ្ឌ​មួយ​របស់​រាជធានី​ភ្នំពេញ ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​នេះ​នឹង​មានការ​កាត់​ទឹកដី​ខេត្តកណ្តាល​មួយ​ចំនួន​ទៀត​នៅ​ត្រង់​អរិយ​ត្ស​ក្រ និង​ល្វាឯម​មក​ធ្វើ​ជា​ខណ្ឌ​មួយ​របស់​រាជធានី​ភ្នំពេញ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី និង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក​ថា កន្លែង​នេះ​ជា​ទឹកដី​របស់​ខេត្តកណ្តាល​ទេ ក៏​ប៉ុន្តែ​ដោយសារ​ភ្នំពេញ​មានការ​រីក​ចម្រើន ដូច្នេះ​បានជា កាត់​ប​ញ្ជូ​ល​ទៅ​ក្នុង​រាជធានី​នៅ​ភ្នំពេញ ហើយ​បន្តិចទៀត​មានការ​កាត់​បន្ថែម​ទៀត ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ធ្វើ​ស្ពាន​ឆ្លង​ទៅ​អរិយ​ក្សត្រ​រួច​ហើយ ក៏​នឹង​មានការ​កាត់​ទឹកដី​ខាង​ល្វាឯម​អរិយ​ក្សត្រ​មក​ធ្វើ​ជា​ខណ្ឌ​មួយ​របស់​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ការ​បង្ហាញ​ពី​គម្រោង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​ទឹកដី​បញ្ចូល​មក​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​សម្តេច​យ​តេ​ជោ បាន​លើក​ឡើង​ថា នឹង​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ ។ កន្លែង​នេះ​ត្រូវ​បាន​ធ្វើ​ស្ពាន​ចំនួន​២​ថែម​ទៀត​ដែល​ស្ពាន​មួយ​បាន​សុំ​ពី​រដ្ឋាភិបាល​កូរ៉េ​ធ្វើ​ពី​ជ្រោយចង្វារ​ទៅ​កាន់​អរិយ​ត្ស​ក្រ និង​ស្ពាន​មួយទៀត​ធ្វើ​ផ្លូវជាតិ​លេខ​១ ឆ្លង់កាត់​ត្រង់​ក្តី​តា​កុយ ទៅ​កាន់​ខាង​ល្វាឯម ដើម្បី​ធ្វើការ​ត​ភ្ជាប់​ទំនាក់ទំនង​គ្នា​ដែល​សម័យនេះ​ជា​សម័យ​ក្នុង​ការ​ជំរុញ​ខិតខំ​ធ្វើ​បន្ត​ទៀត ។

សូមរ​ឮ​កថា ពេល​កន្លង​មក​រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​មួយ​ចំនួន​របស់​ខេត្តកណ្តាល​មក​ចូល​ជា​ដី​របស់​រាជធានី​ភ្នំពេញ ដោយសារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មានការ​រីក​ចម្រើន​ខ្លាំង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ