ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាប​ឆេះចម្ការតាង៉ែនរបស់​មន្ត្រី​កង​រាជអាវុធហត្ថម្នាក់អស់ជាង​១ពាន់ដើម (មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្ស័យថា​​មាន​ប្រជាពលរដ្ឋ​ដុត​ព្រៃ​ភ្លេច​ពន្លត់ បណ្តាល​ឱ្យភ្លើង​​រាល​ដាល​ឆេះ​ចម្ការ​តាង៉ែនរបស់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ខូចខាត​​​អស់​ជាង​១០០០​ដើម ​បង្កការ​ភ្ញាក់​ផ្អើលដល់​​ម្ចាស់​ចម្ការ និង​អ្នក​ភូមិ​ខំ​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​មិន​អាច​​ទប់ស្កាត់បានឡើយ ក៏​ទូរស័ព្ទ​​​​សុំ​ឱ្យ​រថយន្ត​ពន្លត់អគ្គី​ភ័យ​ស្នងការ​នគរបាល​ខេត្តចុះមក​ជួយ​អន្តរាគមន៍​ពន្លត់​ទាំង​យប់​ទាន់​ពេល​វេលា កុំ​អី​ភ្លើង​បន្ត​ឆេះ​រាលដាលរាប់​​ម៉ឺន​ដើម និង​ឆ្លង​ដល់​ចម្ការ​ផ្សេង​ៗ​ទៀត​ជា​ច្រើនជា​មិន​ខាន​…

ខេត្ត​ប៉ៃលិន ៖ គេ​សង្ស័យថា​​មាន​ប្រជាពលរដ្ឋ​ដុត​ព្រៃ​ភ្លេច​ពន្លត់ បណ្តាល​ឱ្យភ្លើង​​រាល​ដាល​ឆេះ​ចម្ការ​តាង៉ែនរបស់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ខូចខាត​​​អស់​ជាង​១០០០​ដើម ​បង្កការ​ភ្ញាក់​ផ្អើលដល់​​ម្ចាស់​ចម្ការ និង​អ្នក​ភូមិ​ខំ​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​មិន​អាច​​ទប់ស្កាត់បានឡើយ ក៏​ទូរស័ព្ទ​​​​សុំ​ឱ្យ​រថយន្ត​ពន្លត់អគ្គី​ភ័យ​ស្នងការ​នគរបាល​ខេត្តចុះមក​ជួយ​អន្តរាគមន៍​ពន្លត់​ទាំង​យប់​ទាន់​ពេល​វេលា កុំ​អី​ភ្លើង​បន្ត​ឆេះ​រាលដាលរាប់​​ម៉ឺន​ដើម និង​ឆ្លង​ដល់​ចម្ការ​ផ្សេង​ៗ​ទៀត​ជា​ច្រើនជា​មិន​ខាន​ ។

ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​វត្ត​សួស្ដី ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័​ត៌​មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ម្ចាស់​ចម្ការ​តាង៉ែនរងគ្រោះ​ខាងលើ​ឈ្មោះ លី សុ​ផា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។

តាម​ប្រភពដដែល​បាន​​បន្ត​ទៀត​ថា ក្រោយ​ពី​ឃើញ​អណ្តាតភ្លើង និង​ផ្សែងហុយ​ចេញពី​ចម្ការ​តាង៉ែខាងលើ​ ធ្វើ​ឱ្យ​ម្ចាស់​ចម្ការ​ភ័យ​ស្លន់ស្លោរ រត់​ទៅ​ពឹង​អ្នក​ជិតខាង​ចូល​ជួយ​ពន្លត់ដែរ​ តែ​ដោយសារ​នៅ​ក្នុង​ចម្ការ​សម្បូរ​ស្មៅ​ងាប់​ច្រើន បណ្តាល​ឱ្យ​រាល​ដាល​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ទើប​​ទូរស័ព្ទរាយការណ៍​​ឱ្យ​ខាង​នគរបាល​ពន្លត់អគ្គីភ័យ​ចុះមក​ជួយអន្តរាគមន៍​បាញ់ទឹក​​ភ្លាម​ៗ ហើយ​ភ្លើង​បាន​រលត់​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ត​ផង​ដែរ ។​

ពាក់ព័ន្ធ​នឹងករណី​​អគ្គិភ័យឆាបឆេះ​ចម្ការតាង៉ែន​ខាងលើ ត្រូវបានគេសង្ស័យ​ថា មកពីមាន​ប្រជា​ពលរដ្ឋ​ដុតព្រៃភ្លេចពន្លត់ភ្លើង ទើបបង្កជា​អគ្គិភ័យបែបនេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ