ឃាត់ខ្លួន​ជនបរទេស​៤​នាក់ ពាក់ព័ន្ធ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ


រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ទទួល​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​តាម​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម (Instagram) ហើយ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង ។ នេះបើយោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

ដោយ​ជនសង្ស័យ​បាន​ឆាត​មក​សុំ​រាប់អាន​ជា​មិត្តភក្តិ និង​និយាយ​គ្នា​លេង បន្ទាប់​មក​ជន​នោះ​បាន​ប្រាប់​ខ្លួន​ថា ថ្ងៃស្អែក​ជា​ថ្ងៃ​បុណ្យ​កំណើត​របស់​គេ ចង់ឱ្យ​ខ្លួន​ទទួល​អីវ៉ាន់​ពី​គេ ដើម្បី​ជួយ​បរិច្ចាគ​ទៅ​ចាស់ជរា និង​ក្មេង​កំព្រា ហើយ​ខ្លួន​បាន​យល់ព្រម ។

ជន​ឆបោក​នោះ​បាន​ផ្ញើ​រូបភាព មាន​ដូច​ជា សម្លៀក​បំពាក់ ទូរស័ព្ទ​ដៃ និង​ប្រាក់​មួយ​ចំនួន រួច​ប្រាប់​ខ្លួន​ថា​អីវ៉ាន់​ផ្ញើ​ចេញ​ទៅ​ហើយ បន្ទាប់​មក​ក៏​មាន​អ្នក​ទាក់ទង​មក​ជន​រង​គ្រោះ​ប្រាប់​ខ្លួន ថា​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន នៅ​ព្រ​លាន​យន្ដហោះ មាន​អីវ៉ាន់​ផ្ញើ​មក​ពី Dubai ឱ្យ​ខ្លួន​មក​ទទួល​ដោយ​តម្រូវ​ឱ្យ​បង់ថ្លៃ​ដឹក​ជញ្ជូន និង ថ្លៃ​សេវា​រដ្ឋបាល និង​យក​លេស​ឱ្យ​ជន​រង​គ្រោះ​ផ្ញើ​ប្រាក់​តាម​ភ្នាក់ងារ​វី​ង ជា​បន្តបន្ទាប់ តែ​មិនឃើញ​មាន​សម្ភារ​ផ្ញើ​មក​ជន​រង​គ្រោះ​ទេ ។

កម្លាំង​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ និង​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដក​ប្រាក់ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង​១៦ និង​៤០​នាទី កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ធ្វើ​ប្រតិបត្តិការ ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន ឈ្មោះ HAMADOU ABDOU ភេទ​ប្រុស សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ជនជាតិ​នី​ហ្សេ​រី​យ៉ា នៅ​ចំណុច​មុខ​ផ្ទះ​១៣E០ ផ្លូវ​១៨៥ ក្រុម​០៧ ភូមិ​០២ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ និង​នាំ​ជនសង្ស័យ​មក​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ