រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាថ្មីម្តងទៀត ដោយខ្លាំងៗថា ប្រសិនបើឃើញមានរថយន្តទាហានមួយណាទៅបង្កប់ខ្លួនដឹកទំនិញឱ្យឈ្មួញ ដឹកទំនិញខុសច្បាប់ គឺត្រូវតែចាប់ឱ្យជាប់កាត់ទោសតាមច្បាប់…ពោលគឺត្រូវចាប់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១០ និងទិសដៅការងារ២០១១ កាលពីរសៀលថ្ងៃទី១៦ មីនា ២០១១ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ។ សម្តេចបានសង្កត់ធ្ងន់ថា រថយន្តកងកម្លាំងប្រដាប់អាវុធណាក៏ដោយ ពាក់ស្លាកលេខ ខ.ម, នប, អហ, ប្រសិនប្រព្រឹត្តខុស…យកឈ្មោះអង្គភាពទៅប្រើប្រាស់កាងទំនិញ…រថយន្តប្រភេទនេះចាប់ឱ្យជាប់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ឱ្យតឹងរ៉ឹងបំផុត ៕
ចែករំលែកព័តមាននេះ