ផ្ទុះ​ហិង្សា​រវាង​សហគមន៍​ នាយក​រដ្ឋ​មន្ត្រី​​អំពាវនាវ​ឲ្យ​ស្ងប់ស្ងាត់


ប្រទេស​ឥណ្ឌា ៖ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​អន្តរ​សហគមន៍ ក្នុង​ទីក្រុង​ញូ​វ​ដែ​ល្លី​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​ឡើង​ដល់​២៧​នាក់​ហើយ ចំណែក​មនុស្ស​ជាង​២០០​នាក់​រង​របួស​។ នេះ​ជា​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​រដ្ឋធានី​ឥណ្ឌា​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​។

ហាង​ទំនិញ​នានា​ត្រូវ​ដុត​បំផ្លាញ ពួក​បះបោរ​ប្រដាប់​ដោយ​ដុំ​ថ្ម​ដាវ​និង​ខ្លះ​ទៀត​មាន​ដល់​កាំភ្លើងខ្លី បាន​សាបព្រោះ​ភាព​ចលាចល​និង​ការ​ភ័យ​ខ្លាច ចាប់តាំងពី​ថ្ងៃ​ទី​២៣​កុម្ភៈ​មក ក្នុង​បណ្ដា​សង្កាត់​នៅ​ភាគ​ឦសាន​ក្រុង​ញូ​វ​ដែ​ល្លី ស្ថិត​នៅ​ចម្ងាយ​ច្រើន​សិប​គីឡូម៉ែត្រ​ពី​កណ្ដាល​ក្រុង​។

តាម​TWITTER​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ជា​អ្នក​ជាតិនិយម​ហិណ្ឌូ​ថ្លែង​ថា ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រុស​ស្រី​ក្រុង​ញូ​វ​ដែ​ល្លី ឲ្យ​ថែរក្សា​គ្រប់ពេលវេលា​នូវ​សន្តិភាព​និង​ភាតរភាព​។ វា​សំខាន់​ណាស់​ដែល​ភាព​ស្ងប់ស្ងាត់​និង​ប្រក្រតី​ភាព​ត្រូវ​ស្ដារ​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​។

សង្កាត់​ជា​ច្រើន​នៃ​ក្រុង​ញូ​វ​ដែ​ល្លី​រដ្ឋធានី​ឥណ្ឌា ចាប់តាំងពី​ថ្ងៃ​ទី​២៣​កុម្ភៈ​មក ជាទី​លាន​នៃ​ឆាក​កាប់សម្លាប់​គ្នា​ក្នុង​ក្រុង​។ ពួក​បះបោរ​ដែល​ប្រដាប់​ដោយ​ដុំ​ថ្ម ដាវ​និង​រហូត​ដល់​កាំភ្លើងខ្លី បាន​សាបព្រោះ​ភាព​ចលាចល​និង​ការ​ភ័យ​ខ្លាច ក្នុង​បណ្ដា​តំបន់​ជាយក្រុង​ដែល​មាន​ពួក​អ៊ីស្លា​ម​ភាគច្រើន​នា​ភាគ​ឦសាន​ក្រុង​។

ការ​ប៉ះទង្គិច​គ្នា​កើត​មាន​រវាង​ពួក​អ្នកគាំទ្រ​និង​ពួក​អ្នកប្រឆាំង​ច្បាប់​ដ៏​ចម្រូងចម្រាស់​ស្ដី​ពី​ការ​ផ្ដល់​សញ្ជាតិ ដែល​ពួក​អ៊ី​ស្លា​ម​យល់​ថា​មានការ​រើសអើង ហើយ​បាន​ប្រែ​ក្លាយទៅជា​ការ​ប៉ះទង្គិច​គ្នា​រវាង​សហគមន៍ គឺ​រវាង​ពួក​ហិណ្ឌូ​និង​ពួក​អ៊ី​ស្លា​ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ