ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កក្រើក​! ក្នុង​ជំនួប​ម្ចាស់​ខ្សែ​ក្រវាត់​​កម្ពុជា ប៉ះ​កីឡាករ​ថៃ ដ៏​ល្បី​ឈ្មោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ការ​ប្រកួត​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ កុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ​នេះ កីឡាករ​ដែល​ត្រូវ​ប្រកួត​គ្នា​សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​ទាំង​កម្ពុជា និង​ថៃ​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ការ​ប្រកួត​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ កុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ​នេះ កីឡាករ​ដែល​ត្រូវ​ប្រកួត​គ្នា​សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​ទាំង​កម្ពុជា និង​ថៃ​តែ​ម្ដង ដោយ​កីឡាករ​កម្ពុជា គឺ​ម្ចាស់​ខ្សែក្រវាត់​ដែល​ល្បីល្បាញ​នៅ​ក្នុង​សង្វៀន​ប្រដាល់​ដាក់​ទ្រុង គឺ ចាន់ សំអាត និង​កីឡាករ​ថៃ ដែល​ល្បីឈ្មោះ គឺ ផ្លែ វីត​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ នឹង​ប៉ះ​គ្នា​នៅ​ប៉ុស្តិ៍​លេខ​៥ ក្នុង​វគ្គ​ជម្រុះ​១៦​នាក់​យក​៨​នាក់ ដើម្បី​ស្វែងរក​ជើង​ខ្លាំង​២​នាក់​បន្ត​ទៀត ឡើង​ទៅ​ប្រកួត​ដណ្ដើម​រក​ម្ចាស់​ជើងឯក ដោយ​ត្រូវ​បាន​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា នឹង​មានការ​គាំទ្រ​ខ្លាំង​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី បាន​ថ្លែង​បញ្ជាក់​ថា ជំនួប​មួយគូ​នេះ មានការ​បម្រុង​ទុក​យូរ ទម្រាំ​តែ​អាច​តម្រូវ​តាម​ពេលវេលា​ដែល​ពួក​គេ​អាច​ប៉ះ​គ្នា​បាន​ៗ​។ ការ​ប្រកួត​នេះ លោក​ថា កាន់តែ​ធ្វើ​ឱ្យ​ម្នាក់​ៗ​ចាប់អារម្មណ៍ ដោយសារ​តែ​កីឡាករ​ទាំង​ពីរ គឺ​អាច​និយាយ​បាន​ថា ជើង​ខ្លាំង​ប៉ះ​ជើង​ខ្លាំង ដែល​ពិតជា​បែក​ផ្កាភ្លើង ទម្រាំ​តែ​រក​ឃើញ​ចាញ់​ឈ្នះ​។

យ៉ាងណាមិញ នៅ​មិន​ទាន់​ដឹង​ថា តើ​កីឡាករ​ភាគី​ខាង​ណា​នឹង​ឈ្នះ​ការ​ប្រកួត​នោះ​ទេ? ដរាប​ណា​​ការ​ប្រកួត​នៅ​មិន​ទាន់​កើតឡើង និង​បញ្ចប់​។ មួយគូ​នេះ ត្រូវ​បាន​គេ​ប្រកាស​ថា មានការ​ត្រៀមខ្លួន​រៀងខ្លួន ទើប​ពិបាក​ប៉ាន់​ស្មានថា តើ​អ្នក​ណា​នឹង​ឈ្នះ​សម្រាប់​ជំនួប​នៅ​ប៉ុស្តិ៍​លេខ​៥​នេះ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ