ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​យុវជន​​កម្ពុជា​​ខេត្តពោធិ៍​សាត់​នាំ​​គ្នា​ដាំ​ដើម​ឈើ​លើក​កម្ពស់​​បរិស្ថាន​​ធម្មជាតិ

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ​៖​ ក្រោម​យុទ្ធនាការ​យុវជន​ម្នាក់​ដើមឈើ​មួយ​ដើម​ កាលពី​ថ្ងៃ​ទី​២៤ ​សីហា ២០១៤ ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយ​លោក​ហេង សុខ​គង់ ​ជា​ប្រធាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជ្ញាធរ​ភូមិ​-ឃុំ ​ស្រុក​ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ដាំ​ដើមឈើ​នៅ​ឃុំ​បឹង​កន្ទួត

ខេត្តពោធិ៍សាត់ ​៖​ ក្រោម​យុទ្ធនាការ​យុវជន​ម្នាក់​ដើមឈើ​មួយ​ដើម​ កាលពី​ថ្ងៃ​ទី​២៤ ​សីហា ២០១៤ ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយ​លោក​ហេង សុខ​គង់ ​ជា​ប្រធាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជ្ញាធរ​ភូមិ​-ឃុំ ​ស្រុក​ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ដាំ​ដើមឈើ​នៅ​ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ធម្មជាតិ​។

​កូន​ឈើ​ដែល​យក​មក​ដាំ​នា​ពេល​នេះ​មាន​ចំនួន​៤៥០​ដើម​ដែល​បាន​មក​ពី​ខាង​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផ្ដល់​ជូន​មាន​ប្រភេទគគីរ ពពេល គ្រ​ញូ​ង កកោះ បេង និង​ឈើទាល​ដោយ​ដាំ​នៅ​ជុំវិញ​មាត់បឹង​ធម្មជាតិ​មួយ​ក្នុង​ឃុំ​បឹង​កន្ទួតស្រុក​ក្រគរ​។

​លោក​ហេង សុខ​គង់ ​ប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ការ​ដាំ​ដើមឈើ​នេះ​ គឺជា​លើក​ទី​៣​ហើយ​ក្នុង​ស​ប្ដា​ហ៍​ទី​៣​នៃ​ខែសីហា​នេះ​របស់​ក្រុម​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់ ដែល​លើក​ទី​១​ដាំ​ចំនួន​១០០​ដើម​ និង​លើក​ទី​២​ដាំ​ចំនួន​៣៥០​ដើម​នៅ​ក្នុងស្រុក​ក្រគរ​នេះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព