ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃនេះនាវា​ទេសចរណ៍​មួយ​គ្រឿង​ថ្មីទៀត​ចូល​ចត​កំពង់​ផែ​ក្រុងព្រះសីហនុ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ថ្មី​ទៀត​បាន​ចូល​ចត​កំពង់​ផែ​ក្រុងព្រះសីហនុ នា​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​២៧ កុម្ភៈ ឆ្នាំ​២០២០ ក្នុង​ដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៣៣​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​។ មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​កំពង់​ផែ​ក្រុងព្រះសីហនុ​អោយ​ដឹង​ថា នាវា​នេះ​មាន​កង​នាវិក​សរុប​៥១៦​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ថ្មី​ទៀត​បាន​ចូល​ចត​កំពង់​ផែ​ក្រុងព្រះសីហនុ នា​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​២៧ កុម្ភៈ ឆ្នាំ​២០២០ ក្នុង​ដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៣៣​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​។

មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​កំពង់​ផែ​ក្រុងព្រះសីហនុ​អោយ​ដឹង​ថា នាវា​នេះ​មាន​កង​នាវិក​សរុប​៥១៦​នាក់ បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា និង​បន្ត​ទៅ​កាន់​ប្រទេស​សឹ​ង្ហ​បុរី​ទៀត​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ។

មន្ត្រី​កំពង់​ផែ​ក្រុងព្រះសីហនុ​បាន​ប្រាប់​បន្ត​ថា អ្នក​ទេសចរណ៍​ទាំងអស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ មុន​នឹង​អនុញ្ញាត​អោយ​ចុះ​ពី​នាវា​សម្រាប់​ដំណើរ​កំសាន្ត​ក្នុង​ក្រុងព្រះសីហនុ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា នាវា​ទេសចរណ៍​នេះ​មានដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ទស្សនា​តាម​បណ្តា​ប្រទេស​នានា​ជា​ធម្មតា ហើយ​សម្រាប់​កម្ពុ​ជាក៍​នឹង​មាន​នាវា​ទេសចរណ៍​បរទេស​ចូល​ចត​បន្តបន្ទាប់​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ