នរណាៗក៏ត្រូវការបិទបាំងកេរ្តិ៍ខ្មាសក្នុងពេលបន្ទោបង់ជាការចាំបាច់ខានពុំបាន ហេតុនេះ អ្នកប្រាជ្ញបានរាប់បង្គន់ចូលក្នុងទីសេនាសនៈដ៏វិសេសដូចកុដិសាលា ឬផ្ទះសំបែង និងទីសេនាសនៈឯទៀតដែរ ព្រោះជាទីជ្រកអាស្រ័យដើម្បីបន្ទោបង់ និងដើម្បីការពារត្រជាក់ក្ដៅដូចគ្នា ប្លែកតែកុដិ សាលា និងផ្ទះសំបែង សម្រាប់សម្រាកសម្រាន្ត ចំណែកបង្គន់សម្រាប់បន្ទោបង់មូត្រលាមកប៉ុណ្ណោះ ។
ការកសាងបង្គន់ជាទានដ៏ប្រសើរមានអានិសង្សច្រើនប្រហាក់ប្រហែលទៅនឹងអានិសង្សសង់កុដិ សាលា និងទីសេនាសនៈផ្សេងទៀតដែរ តែបើពោលឲ្យល្អិតទៅ ការសង់បង្គន់មានផលានិសង្សប្លែកពីការសង់សេនាសនៈឯទៀតៗបន្តិចចំពោះការបិទបាំងកេរ្តិ៍ខ្មាស ដែលជាការចាំបាច់បំផុត និងត្រូវតែបន្ទោបង់ឲ្យទាន់ពេលខានពុំបាន ។
កាលបើបង្គន់ជាទីកន្លែងដ៏សំខាន់ ជាការចាំបាច់ដូចពោលមកនេះ ផលានិសង្សនៃការសង់បង្គន់ក៏ត្រូវតែមានច្រើន ព្រោះជាការសង្គ្រោះដោះទុក្ខអ្នកមានធុរៈគឺជាការបន្ទោបង់មូត្រលាមកជាបន្ទាន់ ។ សាន សារិន
ចែករំលែកព័តមាននេះ