ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City វាយបក​យកឈ្នះ Real Madrid ​

4 ឆ្នាំ មុន

ក្រុម​តំណាង​អង់គ្លេស Manchester City បាន​យក​លើ​ក្រុម​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Real Madrid ដោយ​លទ្ធផល ២-១ ក្នុង​ការ​ជួប​គ្នា​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ…

ក្រុម​តំណាង​អង់គ្លេស Manchester City បាន​យក​លើ​ក្រុម​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Real Madrid ដោយ​លទ្ធផល ២-១ ក្នុង​ការ​ជួប​គ្នា​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Santiago Bernabéu ក្រុម​ម្ចាស់ផ្ទះ​បាន​បើក​ការ​នាំមុខ​មុន​ដោយ​​កីឡាករ Isco នៅ​នាទី​៦០ មុន​ពេល​ក្រុម​ភ្ញៀវ​វាយបក​យកឈ្នះ​វិញ ដែល​ធ្វើ​បាន​ដោយ​កីឡាករ Gabriel Jesus នៅ​នាទី​៧៨ និង​កីឡាករ Kevin De Bruyne នៅ​នាទី​៨៣ ដោយ​បាល់​ប៉េ​ណា​ល់
​ទី​។

ដោយឡែក​ មួយគូ​ទៀត ក្រុម​តំណាង​បារាំង Lyon បាន​យកឈ្នះ​លើ​ក្រុម​តំណាង​អ៊ី​តា​លី Juventus ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Parc Olympique Lyonnais ដោយ​១​គ្រាប់​នេះ សម្រេច​បាន​ដោយ​កីឡាករ Lucas Tousart នៅ​នាទី​៣១ ក្នុង​វគ្គ​ទី​១​។

ក្រុម​ទាំង​៤​នឹង​ត្រូវ​ជួប​គ្នា​ម្តងទៀត នៅ​ការ​ប្រកួត​ប្តូរ​ដី ដែល​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០២០ ខាង​មុខ ដើម្បី​ស្វែងរក​អ្នក​២​ក្រុម​បន្ត​ទៅ​វគ្គ​បន្ទាប់​។

អត្ថបទសរសេរ ដោយ