ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​យន្តហោះក្នុង​​ក្រុមហ៊ុន​​​មួយ​ ត្រូវ​ដាក់​ឱ្យនៅ​ដាច់​ពី​គេ

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី់ ៖ យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​TURKISH AIRLINES ដែល​ហោះ​ចេញពី​ក្រុង​តេ​ហេ​រ៉​ង់​មក​កាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ត្រូវ​បាន​ហោះ​ឆ្ពោះទៅ​កាន់​ក្រុង​អង់កា​រ៉ា​រដ្ឋធានី​តួ​ក​គី​វិញ មក​ពី​មានការ​សង្ស័យ​លើ​ការ​ឆ្លង​វីរុស ​COVID-19 ហើយ​បណ្ដា​អ្នកដំណើរ​ក្នុង​យន្តហោះ​នោះ​ត្រូវ​នាំ​ទៅ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​។ រដ្ឋមន្ត្រី​សុខាភិបាល​តួ​ក​គី​លោក​FAHRETTIN…

ប្រទេស​តួ​ក​គី់ ៖ យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​TURKISH AIRLINES ដែល​ហោះ​ចេញពី​ក្រុង​តេ​ហេ​រ៉​ង់​មក​កាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ត្រូវ​បាន​ហោះ​ឆ្ពោះទៅ​កាន់​ក្រុង​អង់កា​រ៉ា​រដ្ឋធានី​តួ​ក​គី​វិញ មក​ពី​មានការ​សង្ស័យ​លើ​ការ​ឆ្លង​វីរុស ​COVID-19 ហើយ​បណ្ដា​អ្នកដំណើរ​ក្នុង​យន្តហោះ​នោះ​ត្រូវ​នាំ​ទៅ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​។

រដ្ឋមន្ត្រី​សុខាភិបាល​តួ​ក​គី​លោក​FAHRETTIN KOCA ក្នុង​សេចក្ដី​ប្រកាស​មួយ​សរសេរ​ថា សរុប​អ្នកដំណើរ​និង​សមាជិក​ក្រុម​យានិក​១៣២​នាក់ នឹង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​សុខភាព​រយៈពេល​១៤​ថ្ងៃ​។

យន្តហោះ​នោះ​ហោះ​ពី​ក្រុង​តេ​ហេ​រ៉​ង់​មក​ក្រុង​អ៊ី​ស្តង់​ប៊ុល​ហើយ​ដឹក​បណ្ដា​ជនជាតិ​តួ​ក​គី​។ អ្នក​ដំណើរ​ប្រមាណ​ជា​១៧​នាក់​នៃ​យន្តហោះ​នោះ មាន​សញ្ញា​គ្រុនក្ដៅ​ដោយ​មួយ​ចំនួន​មក​ពី​ទីក្រុង​កូ​ម​អ៊ី​រ៉​ង់ មក​កាន់​ក្រុង​តេ​ហេ​រ៉​ង់​មុន​ពេល​ឡើង​យន្តហោះ​តួ​ក​គី​។

ចាប់ពី​ថ្ងៃ​ទី​២៣​កុម្ភៈ​មក តួ​ក​គី​បាន​បិទ​ការ​ធ្វើ​ដំណើរ​តាម​ជើង​គោក​និង​តាម​ផ្លូវដែក​ឆ្ពោះ​មក​កាន់​អ៊ី​រ៉​ង់​។ ក៏​ប៉ុន្តែ​ទំនាក់ទំនង​ផ្លូវអាកាស​នៅ​បើក សម្រាប់​ជនជាតិ​អ៊ី​រ៉​ង់​ដែល​ចង់​វិល​ត្រឡប់​មក​កាន់​ប្រទេស​ពួក​គេ​វិញ​។

ថ្ងៃ​ទី​២៥​កុម្ភៈ​ក្រុមហ៊ុន​TURKISH AIRLINES​បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​ហោះហើរ​របស់​ខ្លួន​ទៅ​កាន់​ឬ​មក​ពី​អ៊ី​រ៉​ង់រ​ហូត​ដល់​ថ្ងៃ​ទី​១០​មីនា មក​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ក្នុង​ប្រទេស​នេះ លើកលែងតែ​ការ​ហោះហើរ​ឆ្ពោះទៅ​កាន់​ក្រុង​តេ​ហេ​រ៉​ង់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ