ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Warren Buffett ថា Apple ជា​ក្រុមហ៊ុន​ជោគជ័យ​ជាងគេ​លើ​លោក

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដែល​ត្រូវ​បាន​មនុស្ស​ជុំវិញ​ពិភពលោក​គោរព​និង​ចាត់​ទុក​ថា​ជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រូប​បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ក្រោម​ប្រធានបទ​ជា​ច្រើន ប៉ុន្តែ​លោក​បាន​ចែករំលែក​ទស្សនៈ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ទាក់ទិន​នឹង​ក្រុមហ៊ុន Apple ។ លោក…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ដែល​ត្រូវ​បាន​មនុស្ស​ជុំវិញ​ពិភពលោក​គោរព​និង​ចាត់​ទុក​ថា​ជា​វិនិយោគិន​ដ៏​ជោគជ័យ​មួយ​រូប​បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ក្រោម​ប្រធានបទ​ជា​ច្រើន ប៉ុន្តែ​លោក​បាន​ចែករំលែក​ទស្សនៈ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ទាក់ទិន​នឹង​ក្រុមហ៊ុន Apple ។

លោក បា​ហ្វេ​ត បាន​គិត​ថា Apple ជា​អាជីវកម្ម​ដែល​ល្អ​ជាងគេ​លើ​លោក​ដែល​លោក​បាន​ស្គាល់ ហើយ​ភាគហ៊ុន​ក្រុមហ៊ុន Apple ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​របស់​លោក​មាន​តម្លៃ​ប្រមាណ ៧២​ប៊ី​លាន​ដុល្លារ និង​ប្រៀប​បានជា​ភាគហ៊ុន​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លេខ​បី ។

ជាក់ស្តែង Apple បាន​បង្ហាញ​ប្រាប់​ពិភពលោក​ពី​គំរូ​អាជីវកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ជា​ទូទៅ​គ្រប់​ក្រុមហ៊ុន​ដែល​មិនមែន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​តែងតែ​ជួប​ឧបសគ្គ​ក្នុង​ការ​បន្ត​លូតលាស់ ។ បច្ចេកវិទ្យា​បាន​ផ្លាស់​ប្តូរ​ពិភពលោក និង​ជីវិត​របស់​មនុស្ស ហើយ​រាល់​ក្រុមហ៊ុន​ដែល​មិន​វិនិយោគ​លើ​បច្ចេកវិទ្យា ឬ​មិន​ប្រើ​បច្ចេកវិទ្យា​នឹង​មិន​អាច​ដើរ​តាម​ទាន់​អ្នក​ដទៃ​ទេ ។

ក្រៅពី​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ធំ​ជាងគេ​ហើយ Apple បាន​រក​ឃើញ​វិធី​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ច្រើន​ដើម្បី​រក្សា​ភាព​ឈានមុខ​ក្នុង​វិស័យ​របស់​ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​មាន​ចំណុច​មួយ​ដែល​ក្រុមហ៊ុន​ទាំងអស់​អាច​រៀនសូត្រ​បាន ។

Apple បាន​បង្កើត​ប្រព័ន្ធ​មួយ​ជុំវិញ​ផលិតផល​របស់​ពួក​គេ ។ ពេល​ដែល​អ្នកទិញ​ផលិតផល​មួយ​របស់ Apple អ្នក​អាច​ប្រើ​ផលិតផល​ដទៃ​របស់ Apple បាន​យ៉ាង​ងាយស្រួល ។ ដូច​ជា​បើ​អ្នកទិញ iPhone អ្នក​អាច​ទាញ​យក​កម្មវិធី​បាន​យ៉ាង​ងាយ​ពី App Store ស្តាប់​បទ​ចម្រៀង​លើ Apple Music និង​សេវា​ដទៃ​របស់ Apple ជាដើម ។ មាន​ន័យ​ថា​ក្រុមហ៊ុន​មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​ប្រភព​ចំណូល​មួយទៀត​ទេ ។ Apple អាច​ចំណេញ​ច្រើន​ពី​ការ​លក់​ទូរស័ព្ទ ប៉ុន្តែ​ពួក​គេ​ចំណេញ​កាន់តែ​ច្រើន​ទៀត​ពី​សេវាកម្ម​ដទៃ​ដែល​បាន​ផ្តល់​ដល់​អ្នក​ប្រើប្រាស់ ។ ប្រសិនបើ​ពួក​គេ​លក់​ទូរស័ព្ទ​បាន​កាន់តែ​ច្រើន មាន​ន័យ​ថា​ពួក​គេ​ក៏​អាច​លក់​កម្មវិធី Software បាន​កាន់តែ​ច្រើន​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត Apple ជា​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អតិថិជន​របស់​ពួក​គេ​ត្រលប់​ទៅ​រក​ពួក​គេ​ម្តង​ហើយ​ម្តងទៀត ព្រោះ​ពួក​គេ​ក៏​វិនិយោគ​លើ​អាជីវកម្ម​ដទៃ​របស់ Apple ដែរ ។

ដូច្នេះ​មេរៀន​ដែល​ក្រុមហ៊ុន​ដទៃ​អាច​រៀនសូត្រ​ពី Apple បាន គឺ​អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់លាស់​ពី​វិធី​ដែល​អ្នក​អាច​រួម​បញ្ចូល​បច្ចេកវិទ្យា​ចូល​ក្នុង​អាជីវកម្ម​របស់​អ្នក ព្រមទាំង​រក​វិធី​ដើម្បី​បង្កើត​ប្រភព​ចំណូល​បន្ថែម​ដែល​ជួយ​បំពេញ​ចំណុច​ខ្វះខាត​របស់​អាជីវកម្ម​របស់​អ្នក និង​បន្ត​ទាក់ទាញ​ឲ្យ​អតិថិជន​របស់​អ្នក​ត្រលប់​មក​រក​អ្នក​វិញ​ម្តង​ហើយ​ម្តងទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ