ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ខេមរៈ សេរី​មន្ត ផ្តល់​ភាព​សប្បាយ​រីករាយ​លើ​ឆាក​តន្ត្រី Brew The Beat នៅ​ខេត្តកំពង់ធំ ចុង​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រឹត្តិការណ៍​ដ៏​រំភើប​សប្បាយ​រីករាយ​ពី ស្រា​បៀរ កម្ពុជា នឹង​ត្រៀម​បង្ហាញ​វត្តមាន​លើ​ទឹកដី​នៃ​ខេត្ត​កំពង់ធំ ថ្ងៃ​ទី ២៨ – ២៩ ខែកុម្ភៈ​នេះ​ហើយ ដែល​នឹង​ដឹកនាំ​ការ​សម្តែង​លើ​ឆាក​តន្ត្រី…

ព្រឹត្តិការណ៍​ដ៏​រំភើប​សប្បាយ​រីករាយ​ពី ស្រា​បៀរ កម្ពុជា នឹង​ត្រៀម​បង្ហាញ​វត្តមាន​លើ​ទឹកដី​នៃ​ខេត្ត​កំពង់ធំ ថ្ងៃ​ទី ២៨ – ២៩ ខែកុម្ភៈ​នេះ​ហើយ ដែល​នឹង​ដឹកនាំ​ការ​សម្តែង​លើ​ឆាក​តន្ត្រី Brew The Beat ដោយ​តារាចម្រៀង​កំពូល​លោក ខេមរៈ សេរី​មន្ត អម​ដោយ​តារាចម្រៀង​កំពូល​ផ្សេង​ៗ​ទៀត ។

ចុង​ស​ប្តា​ហ៍​នេះ តារាចម្រៀង​ដែល​នឹង​មាន​វត្តមាន​លើ​ទឹកដី​ខេត្តកំពង់ធំ រួម​មាន​៖ សុខ ស្រី​នាង​, នី រតនា​, ហ្សូ​ណូ​, សុខ សីឡា​លី​ន​, ចំរើន សុ​ភ័​ក្រ​, គង់ ចំរើន​, ចាន់ កូ​ម៉ែ​ន​, វង្ស តារា​រតនា និង កែវ សុ​បញ្ញា ផង​ដែរ ។

កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​បរិវេណ កីឡដ្ឋាន​ខេត្ត ហើយនឹង​មាន​ផ្សាយ​ជូន​ទស្សនា​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស វេលា​ម៉ោង ៨ យប់​តទៅ ។ ដូច្នេះ​ពី​ខាង​ស្រា​បៀរ កម្ពុជា សូម​អញ្ជើញ​បងប្អូន​អ្នក​ខេត្តកំពង់ធំ ទាំងអស់​ចូលរួម​ទស្សនា រាំ​លេង​កម្សាន្ត ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​លើក​ទឹកចិត្ត​សិល្បករ និង​បង្កើត​ភាព​រីករាយ ជួបជុំ​មិត្តភក្តិ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ