ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់គ្រឿងចក្រ៤គ្រឿងឆ្លងដែនចូល​ឈូស​ឆាយដីព្រៃជិតតំបន់​ព្រំដែន

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គ្រឿងចក្រ​ចំនួន​៤​គ្រឿង​ដែល​គេ​ជួល​មក​ពី​ប្រទេស​វៀតណាម ដើម្បី​ឈូស​ឆាយដី​ព្រៃ​នៅ​ជិត​តំបន់​ព្រំដែន ត្រូវ​នគរបាល​បង្ក្រាប​ទាន់​ពេល និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥​នាក់ ជិត​បរិវេណ​ក្រុមហ៊ុន​មេ​ហ្គា​ហ្វើ​ស ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង កាលពី​រសៀល​ថ្ងៃ​ទី​២៥…

ខេត្តមណ្ឌលគិរី ៖ គ្រឿងចក្រ​ចំនួន​៤​គ្រឿង​ដែល​គេ​ជួល​មក​ពី​ប្រទេស​វៀតណាម ដើម្បី​ឈូស​ឆាយដី​ព្រៃ​នៅ​ជិត​តំបន់​ព្រំដែន ត្រូវ​នគរបាល​បង្ក្រាប​ទាន់​ពេល និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥​នាក់ ជិត​បរិវេណ​ក្រុមហ៊ុន​មេ​ហ្គា​ហ្វើ​ស ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​។

ប្រជា​សហ​គម​ន៏​ឃុំ​ដាក់​ដាំ​បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​គ្រឿងចក្រ​ចំនួន​៤​គ្រឿង ក្នុង​នោះ​រថយន្ត​ពីរ​គ្រឿង របស់​ជនជាតិ​វៀតណាម​លួច​ចូល​ទៅ​ដល់​ទឹកដី​សហ​គម​ន៏​សមូហភាព​ជនជាតិ​ដើម​ភាគតិច ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ជិត​បុ​ស្តិ៍​កង់​រ៉ូ​ឡង់​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​គ្មាន​មូលហេតុ និង​ច្បាប់​ត្រឹមត្រូវ ។ ពេល​សហគមន៍​តាម​ទាន់ ក្រុម​នេះ​បញ្ជាក់​ថា មាន​អ្នកមាន​អំណាច​ឲ្យ​ពួក​ខ្លួន​ចូល​មក ដូចនេះ​សហគមន៍​សង្ស័យ​ថា​អ្នកមាន​អំណាច​នោះ​គឺ​ឧកញ៉ា​ម្នាក់​ឲ្យ​គេ​ទៅ​ឈូស​ឆាយដី​ព្រៃ​តំបន់​ការពារ​ដើម្បី​យក​ដី​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន​។

ក្រុម​សហ​គម​ន៏​ដដែល​បន្ត​ថា ដោយសារ​សហ​គម​ន៏​ជំរុញ​ខ្លាំង​ពេក ក្រុម​ប៉ូលិស​ចំនួន​បី​រថយន្ត​បាន​ចុះ​ធ្វើ​អន្តរា​គម​ន៏​នឹង​ឃាត់​ជនជាតិ​វៀតណាម​ទាំងនោះ​ទុក​នៅ​បុ​ស្តិ៍​កង់​រ៉ូ​ឡង់ ហើយ​សហ​គម​ន៏​គឺ​កំពុង​តាមដានករ​ណី​ខុសច្បាប់​មួយ​នេះ ខ្លាចក្រែង​មាន​ភាព​មិន​ប្រក្រតី​ដោយ​ការ​ឃុបឃិត​គ្នា​ដោះ​លែង​ពួក​បំផ្លាញ​ធនធានធម្មជាតិ ។

លោក ឡោ សុខា ស្នងការ​ខេត្តមណ្ឌលគិរី​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង​៥​នាក់​នឹង​ត្រូវ​បណ្តេញចេញ​ទៅ​វិញ ព្រោះ​ពួក​គាត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ចំណែក​គ្រឿងចក្រ​ចំនួន​៤​គ្រឿង សមត្ថកិច្ច​ជំនាញ​និង​ត្រួតពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ​រួច និង​ប្រគល់​ឲ្យ​មន្ត្រី​គយ​ចាត់ការ​បន្ត​។ លោកស្នងការ​ថា គ្រឿងចក្រ​នេះ ត្រូវ​បាន​គេ​ចល័ត​មក​ពី​ខេត្តរតនគិរី ចំណែក​ជនជាតិ​វៀតណាម​ខាងលើ​ក៏​ឆ្លង​ដែន​ចូល​ទឹកដី​កម្ពុជា​តាម​ច្រកព្រំដែន​ក្នុង​ខេត្តរតនៈគិរី​ផង​ដែរ​។ គ្រឿងចក្រ​ទាំងនេះ​ត្រូវ​បាន​គេ​យក​មក​បម្រុង​មក​ធ្វើ​សកម្មភាព​សម្អាត​ព្រៃ​ឲ្យ​ក្រុមហ៊ុន មេ​ហ្គា​ហ្វើ​សទាំង​មិន​ទាន់​មានការ​អនុញ្ញាត​ពី​អាជ្ញាធ​និង​មន្ត្រី​ជំនាញ​។

ជុំវិញ​ករណី​ខាងលើ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ប្រាប់​ថា ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ឃាត់​គ្រឿងចក្រ​នៅ​ចំណុច​ក្រុមហ៊ុន មេ​ហ្គា​ហ្វើ​ស នៅឡើយ​ទេ ។ តែ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ដែល​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម មាន​ផ្ទៃដី​សរុប​ជាង​៧​ពាន់​ហិ​កតា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ