ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច មានករណីឆេះរោងចក្រនៅខណ្ឌដង្កោយ៉ាងសន្ធោសន្ធៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​១២​ជាង​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ​មាន​ករណី​អគ្គី​ភ័យ​កំពុង​តែ​ឆេះ​រោងចក្រអំបោះ​មួយ​នៅ​ជិត​វត្ត​ហា ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ មើលចុះផ្សែងហុយឡើងទ្រលោមពេញផ្ទៃវេហា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​១២​ជាង​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ​មាន​ករណី​អគ្គី​ភ័យ​កំពុង​តែ​ឆេះ​រោងចក្រអំបោះ​មួយ​នៅ​ជិត​វត្ត​ហា ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ មើលចុះផ្សែងហុយឡើងទ្រលោមពេញផ្ទៃវេហា ស្របពេលដែលយើងកំពុងតែខ្វះក្រណាត់សម្រាប់រោងចក្រទៀត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយ​គេ​សង្ស័យ​បណ្តាល​មក​ពី​ផ្ទុះ​ស្សេ​ខ្សែភ្លើង ទើប​បណ្តាល​ឲ្យ​រាលដាលដល់​ក្រណាត់​ក្នុង​រោងចក្រ​ឆេះ​បែប​នេះ​តែ​ម្តង ។ ខណៈ​នេះសមត្ថកិច្ច​កំពុង​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ និង​ពលរដ្ឋ​ខំប្រឹង​នាំ​គ្នា​ជួយ​ញាប់​ជើង​ញាប់ដៃ​ផង​ដែរ ដោយមានឡានទឹកជាង២០គ្រឿងមកអន្តរាគមន៍ តែមិនទាន់រលត់នៅឡើយទេ ។ ចំពោះករណីនេះខាងយើងនៅមិនទាន់បានដឹងច្បាស់អំពីមូលហេតុនៅឡើយទេ ។ ព័ត៌មានលំអិតនឹងមានផ្សាយជូនបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ