ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បង្ហាញ​មហិច្ឆតា​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​ក្រោយ​ឆ្នាំ​២០២៨ ឬ​ក្រោយ​ឆ្នាំ​នេះ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ថ្មី​ទៀត​ថា សម្តេច​មាន​បំណង​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​មិន​ត្រឹម​ឆ្នាំ​២០២៨​នោះ​ទេ គឺ​ក្រោយ​ឆ្នាំ​២០២៨​ទៀត ។ សម្ត​ច​តេ​ជោ​តេ​ជោ ហ៊ុន​សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ថ្មី​ទៀត​ថា សម្តេច​មាន​បំណង​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​មិន​ត្រឹម​ឆ្នាំ​២០២៨​នោះ​ទេ គឺ​ក្រោយ​ឆ្នាំ​២០២៨​ទៀត ។ សម្ត​ច​តេ​ជោ​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ ទៅ​ខេត្តឧត្តរមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ។

សម្តេច​តេ​ជោ​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ព្រះសង្ឃ​នោះ​ហើយ​ធ្វើ​ឲ្យ​គណ បក្ស​ប្រជាជន​មាន​លទ្ធភាព​គ្រប់គ្រង​ដឹកនាំ​ប្រទេស ហើយ​ខ្ញុំ​នៅ​តែ​បន្ត​តួនាទី​ជា​នាយ​រដ្ឋមន្ត្រី ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ជូន​ថា មិនមែន​ខ្ញុំ​ចប់​តួនាទី​ត្រឹម​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ឬ​ឆ្នាំ​២០២៣​នោះ​ទេ ។ ខ្ញុំ​មាន​មហិច្ឆតា​ធ្វើ​នាយក​រដ្ឋមន្ត្រី​ឆ្នាំ​២០២៨ ឬ​ក្រោយ​ឆ្នាំ​២០២៨ តទៅ​ទៀត​» ។

សម្តេច​ក៏​បង្ហាញ​ក្តី​សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ