ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បទា​៤​យ៉ាង​ជា​កិច្ច​របស់​បុត្រ​ធីតា

4 ឆ្នាំ មុន

កូនប្រុស​ស្រី​ទាំងឡាយ​គួរ​ស្ថិត​ក្នុង​សម្បទា​៤​យ៉ាង​ដើម្បី​តបស្នង​សងគុណ​មាតាបិតា​ដែល​កំពុង​មានជីវិត​រស់នៅ ។ ១- ដល់​ព្រម​ដោយ​សទ្ធា បើ​មាតាបិតា​ជា​អ្នក​គ្មាន​សទ្ធា​ជឿ​លើ​កម្មផល​ទេ បុត្រ​ធីតា​គប្បី​ដឹកនាំ​គាត់​ឲ្យ​មាន​សទ្ធា​ជ្រះថ្លា​ឡើង ។ ២- ដល់​ព្រម​ដោយ​សីល បើ​មាតាបិតា​ជា​អ្នក​មិន​ទាន​មាន​សីល…

កូនប្រុស​ស្រី​ទាំងឡាយ​គួរ​ស្ថិត​ក្នុង​សម្បទា​៤​យ៉ាង​ដើម្បី​តបស្នង​សងគុណ​មាតាបិតា​ដែល​កំពុង​មានជីវិត​រស់នៅ ។

១- ដល់​ព្រម​ដោយ​សទ្ធា បើ​មាតាបិតា​ជា​អ្នក​គ្មាន​សទ្ធា​ជឿ​លើ​កម្មផល​ទេ បុត្រ​ធីតា​គប្បី​ដឹកនាំ​គាត់​ឲ្យ​មាន​សទ្ធា​ជ្រះថ្លា​ឡើង ។

២- ដល់​ព្រម​ដោយ​សីល បើ​មាតាបិតា​ជា​អ្នក​មិន​ទាន​មាន​សីល បុត្រ​ធីតា​គប្បី​ពន្យល់​ណែនាំ​លោក​ទាំង​ទ្វេ​ឲ្យ​រក្សាសីល​ឡើង ។

៣- ដល់​ព្រម​ដោយ​ការ​លះ បើ​មាតាបិតា​ជា​មនុស្ស​កំណាញ់​ស្វិត បុត្រ​ធីតា​គប្បី​ពន្យល់​ណែនាំ គាត់​ឱ្យ​ចេះ​បរិច្ចាគ​ទាន ។

៤- ដល់​ព្រម​ដោយ​បញ្ញា បើ​មាតាបិតា​ជា​អ្នក​មិន​ចូល​ចិត្ត​ស្ដាប់ធម៌​ទេ បុត្រ​ធីតា​គប្បី​ពន្យល់​ណែនាំ​គាត់​ឲ្យ​ចេះ​ស្ដាប់ ហើយ​តាំងចិត្ត​ចម្រើន​ភាវនា​ដើម្បី​ឱ្យ​កើត​បញ្ញា ។

កុលបុត្រ​កុលធីតា កាលបើ​បាន​អនុវត្ត​នូវ​សម្បទា​៤​យ៉ាង ដូច​បាន​ពោល​មក​ខាងលើ​ដោយ​ម៉ត់ចត់​ចំពោះ​លោក​អ្នក​ដ៏​មានគុណ​ហើយ នឹង​មានឈ្មោះ​ថា​ជា​កតញ្ញូ​កតវេទី​បុគ្គល​គ្រប់​លក្ខណសម្បត្តិ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ