ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​ជល់​ឈឺ​កាយ​អ្នក​គំនិតអាក្រក់​ឈឺចិត្ត

4 ឆ្នាំ មុន

តាម​ធម្មតា​មាន់​ជល់​គ្នា​តែង​មាន​ចាញ់​មាន​ឈ្នះ បើ​ជល់​តិច​របួស​តិច បើ​ជល់​ខ្លាំង​របួស​ក៏​ខ្លាំង គឺ​មិន​ខាន​ពី​ការ​ត្រូវ​របួស​ឡើយ ហើយ​ទាំង​សងខាង​គ្មាន​បាន​ទទួល​អ្វី​ក្រៅពី​ការ​ឈឺចាប់​នោះ​ឡើយ ឯ​ផលប្រយោជន៍​ត្រូវ​ធ្លាក់​ទៅ​លើ​ម្ចាស់​មាន់​ទាំងស្រុង ។ ចំណែក​មនុស្ស​យើង​បើ​គិតតែ​ប្រ​ទួ​ស្ត​រ៉ា​យ ប្រកួតប្រជែង ចង់​យកឈ្នះ​អ្នក​ដទៃ​ដោយ​គំនិតអាក្រក់​ផ្សេង​ៗ…

តាម​ធម្មតា​មាន់​ជល់​គ្នា​តែង​មាន​ចាញ់​មាន​ឈ្នះ បើ​ជល់​តិច​របួស​តិច បើ​ជល់​ខ្លាំង​របួស​ក៏​ខ្លាំង គឺ​មិន​ខាន​ពី​ការ​ត្រូវ​របួស​ឡើយ ហើយ​ទាំង​សងខាង​គ្មាន​បាន​ទទួល​អ្វី​ក្រៅពី​ការ​ឈឺចាប់​នោះ​ឡើយ ឯ​ផលប្រយោជន៍​ត្រូវ​ធ្លាក់​ទៅ​លើ​ម្ចាស់​មាន់​ទាំងស្រុង ។

ចំណែក​មនុស្ស​យើង​បើ​គិតតែ​ប្រ​ទួ​ស្ត​រ៉ា​យ ប្រកួតប្រជែង ចង់​យកឈ្នះ​អ្នក​ដទៃ​ដោយ​គំនិតអាក្រក់​ផ្សេង​ៗ ហើយ​ក៏​បៀតបៀន​គ្នា តើ​មាន​ចំណុច​ណា​ដែល​គ្រាន់បើ​ជាង​មាន់​នោះ ? សេចក្តី​ពិត គ្មាន​បាន​ទទួល​អ្វី​ក្រៅ​អំពី​ពៀរ​វេរា និង​ការ​ឈឺចាប់​ឡើយ ព្រោះ​គ្រប់​គ្នា​សុទ្ធតែ​ជាប់​នៅ​ក្នុង​ទ្រុង​មច្ចុរាជ​ដូច​គ្នា សម​ដូច​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​ទុក​ក្នុង​គម្ពីរ​ធម្មបទ​ថា បុគ្គល​អ្នក​ឈ្នះ តែង​រង​នូវ​ពៀរ បុគ្គល​អ្នក​ចាញ់ តែង​ដេក​ជា​ទុក្ខ ចំណែក​អ្នក​លះបង់​នូវ​ការ​ឈ្នះ​និង​ការ​ចាញ់​ចេញ​ហើយ ជា​អ្នក​ស្ងប់រម្ងាប់ ទើប​ដេក​នូវ​ជា​សុខ ។

កាលបើ​បាន​សិក្សា​អំពី​ដំណើរ​ជីវិត​ហើយ​ក៏​ឃើញ​ថា ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​គួរ​ឲ្យ​យើង​ច្រណែន​នោះ​ឡើយ ព្រោះ​ក្នុង​អ្នក​ដទៃ​នោះ​ក៏​មាន​សេចក្តី​ទុក្ខ ហើយ​ចង់បាន​តែ​សេចក្តីសុខ​ដូច​ជា​យើង​អ​ញ្ចឹ​ង​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ