ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Serie A បន្ត​ប្រកួត​ជា​ធម្មតា ប៉ុន្តែ​ត្រូវ​មាន​លក្ខ​ខ​ណ្ឌ

4 ឆ្នាំ មុន

ការ​ប្រកួត​ទាំងអស់​ក្នុង​លី​គ​កំពូល​អ៊ី​តា​លី Serie A នៅ​ចុង​ស​ប្តា​ហ៍​នេះ នឹង​បន្ត​ការ​ប្រកួត​ជា​ធម្មតា​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​មាន​លក្ខ​ខ​ណ្ឌ​។ រំលឹក​ជូន​ថា​ នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី Giuseppe Conte…

ការ​ប្រកួត​ទាំងអស់​ក្នុង​លី​គ​កំពូល​អ៊ី​តា​លី Serie A នៅ​ចុង​ស​ប្តា​ហ៍​នេះ នឹង​បន្ត​ការ​ប្រកួត​ជា​ធម្មតា​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​មាន​លក្ខ​ខ​ណ្ឌ​។ រំលឹក​ជូន​ថា​ នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី Giuseppe Conte បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​នេះ ពី​ភាព​ស្រពិចស្រពិល​ក្នុង​ការ​បន្ត​ដំណើរការ​ប្រកួត​កីឡា​ក្នុង​ប្រទេស​នេះ ជា​ពិសេស​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Serie A បន្ទាប់​តំបន់​ភាគ​ខាងជើង​ប្រទេស​អ៊ី​តា​លី ​កំពុង​តែ​ផ្ទុះ​ខ្លាំង​នៃ​វីរុស Covid-​19​។

បើ​យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា សហព័ន្ធ​បាល់ទាត់​អ៊ី​តា​លី បាន​សម្រេច​ឱ្យ​មានការ​ប្រកួត ដោយ​គ្មាន​អ្នក​ទស្សនា (Closed Doors) និង​ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​ធម្មតា ជាមួយ​ការ​រឹត​បន្តឹង​សុវត្ថិភាព​ផ្សេង​ៗ​។

ក្នុង​នោះ ​ការ​ប្រកួត Juventus vs Inter, Udinese vs Fiorentina, AC Milan vs Genoa, Parma vs Spal, Sassuolo vs Brescia នឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា​។ ដោយឡែក​ ការ​ប្រកួត Lazio vs Bologna, Napoli vs Torino, Lecce vs Atalanta, Cagliari vs Roma ត្រូវ​លេង​ដោយ​មាន​អ្នក​ទស្សនា ខណៈ​ប្រកួត Sampdoria vs Hellas Verona កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​។

អត្ថបទសរសេរ ដោយ