ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​០១ កុម្ភៈ

14 ឆ្នាំ មុន

ឆ្នាំ​១៩៦៨
-​កងទ័ព​វៀត​កុង ឈ្មោះ​ង្វៀ​ន វ៉ា​ន់​ឡេ​ម ត្រូវ​បាន​អគ្គស្នងការ​ប៉ូលិស​ជាតិ​វៀតណាម ខាងត្បូង​លោក​ង្វៀ​ន ង៉ុ​ក​ល័​រ កាត់ទោស​បា.ញ់ សម្លា.ប់​ឆៅ​ៗ​តែ​ម្ដង ។ ទិដ្ឋភាព​នៃ​ការ​បា.ញ់ សម្លា.ប់​នេះ​ត្រូវ​បាន​ថត​ជា​វី​ដេ​អូ និង​ថតរូប ដោយ​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ​អេ​ដ​ឌី អា​ដាម ធ្វើការ​ឱ្យ​ទីភ្នាក់ងារAssociate Press (AP)ហើយ ​រូបថត​នេះ​មាន​ផល​ប៉ះ ពាល់​យ៉ាង​ខ្លាំង​ដល់​សង្គ្រាម​វៀតណាម​។ ក្រោយមក​លោក​អេ​ដ​ឌី អា​ដាម បាន​និយាយ ថា លោក​មានការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ រូបថត​របស់​លោក​ដែល​បាន​ក្លាយជា​ឧបករណ៍​សង្គ្រាម ។ លោក​បាន​សរសេរ​ថា “​លោក វរសេនីយ៍​បាន​សម្លា.ប់​វៀត​កុង ហើយ​ខ្ញុំ​បាន សម្លា.ប់​លោក​វរសេនីយ៍​ដោយ​ម៉ាស៊ីន​ថត របស់ខ្ញុំ​” ។ ការ​ពិត​ទាហាន​វៀត​កុង​រូប​នេះ មាន​បេសកកម្ម​មក​សំរាប់​អគ្គស្នងការ​ប៉ូលិស​រូប​នេះ​បន្ទាប់​ពី​សម្លា.ប់​ ក្រុម​គ្រួសារ​របស់លោក

ឆ្នាំ​១៤១១
-​សន្ធិសញា​សន្ដិភាព​ថូន (​Thorn) ត្រូវ បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ថូន​ដើម្បី​បញ្ចប់សង្គ្រាម​រវាង​ប្រទេស​សម្ព័ន្ធមិត្ដ​ប៉ូ​ឡូញ​និង ប្រទេស​លី​ទុ​យ​អា​នី  ដែល​មាន​ជំ​លោះ​ជា មួយ​ទ័ព​សេះ​អា​ល្លឺ​ម៉​ង់​តឺ​តូ​និក (Teutonic)​។
ឆ្នាំ​១៦៦២
-​មេទ័ព​ចិន​ឈ្មោះ​កូ​ស៊ី​ង​ហ្គា ឬ​ហ្សេ​ង ឈិ​ន​កុង របស់​ស្ដេច​មីង បាន​វាយ​ដណ្ដើម យក​កោះ​តៃវ៉ាន់​ពី​ការ​គ្រប់គ្រង​របស់​ប្រទេស​ហុ​ល្លង់ បន្ទាប់​ពី​ធ្វើការ​ឡោម​ព័ទ្ធ​អស់​រយៈ ពេល​៩​ខែ ។
ឆ្នាំ​១៧៩៣
-​ប្រទេស​បារាំង​បាន​ប្រកាសសង្គ្រាម​ជា មួយ​ប្រទេស​ហុ​ល្លង់ និង​ចក្រភព​អង់គ្លេស ក្នុងអំឡុងពេល​មាន​សង្គ្រាម​បដិវត្ដន៍​បារាំង ដែល​ជា​សង្គ្រាម​ដ៏​ខ្លាំងក្លា​ក្នុង​ប្រវត្ដិសាស្ដ្រ ពិភពលោក​រវាង​ប្រទេស​បារាំង និង​ប្រទេស ផ្សេង​នៅ​ទ្វីបអឺរ៉ុប ដើម្បី​ពង្រីក​ដែនដី​ត្រួត ត្រា​ឱ្យ​បាន​ច្រើន​របស់​ប្រទេស​បារាំង​ក្រោម ការ​ដឹកនាំ​របស់​ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត ។
ឆ្នាំ​១៨១៤
-​ភ្នំភ្លើង​ម៉ា​យ៉ុ​ន នៅ​ប្រទេស​ហ្វ៉ី​លី​ពី​ន បាន​ផ្ទុះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ប្រមាណ
១.២០០​នាក់ ។
ឆ្នាំ​១៨៦៥
-​ប្រធានាធិបតី​ទី​១៦​របស់​សហរដ្ឋ អា​មេ​រិ​ក លោក​អា​ប្រា​ហាម លី​ន​ខុន បាន ចុះហត្ថលេខា​លើ​មាត្រា​១៣​ថ្មី​នៃ​រដ្ឋធម្មនុញ​សហរដ្ឋអាមេរិក ។ មាត្រា​១៣​ថ្មី​នេះ​ចែង​ពី ការ​លុប​បំបាត់ និង​ហាមឃាត់​របប​ទាសភាព ហើយ​ការ​ជួញដូរ​មនុស្ស​ត្រូវ​ផ្ដន្ទាទោស​ជា​បទឧក្រិដ្ឋ ។
ឆ្នាំ​១៨៨៤
-​វចនានុក្រម​ភាសា​អង់គ្លេស​អុក​ហ្វ័​ត បាន​ធ្វើការ​បោះពុម្ពផ្សាយ​ជា​លើក​ទី​១ ។
ឆ្នាំ​១៨៩៧
-​ធនាគារ​ស៊ី​ន​ហាន ឬ​ហាន​សេ​អុង ដែល ជា​ធនាគារ​ទី​១​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន បើកទ្វារ ។
ឆ្នាំ​១៩០៨
-​ស្ដេច​កា​ឡូ​ស​ទី​១​របស់​ប្រទេស​ព័រ​ទុ​យ ហ្គា​ល់ និង​បុត្រា​ព្រះ​ជន្ម​២០​ព្រះ​វស្សា ព្រះ នាម ល្វី​ស ហ្វី​លី​ព ត្រូវ​បាន​គេ​ធ្វើឃាត​ពេល ត្រឡប់​ពី​វិមាន​វីឡា វី​កូ​សា ចូល​ដល់ទី​ក្រុង លី​ស្បោ​ន តាម​ព្រះ​ទីនាំង ។ ហ្វ្រេ​ដូ កូ​ស្ដា និង​ម៉ា​នុយ​អែ​ល ប៊ូ​អ៊ី​កា ប្រើ​កាំភ្លើង​បាញ់ ប្រហារ​ព្រះ​អង្គ ។ ចំណែក​មេ​ហេ​សី ព្រះ អង្គ​បាន​ភៀស​ព្រះ​កាយ​រួច​ជីវិត តែ​រង​របួស ហើយ​មនុស្ស​ដែល​ឈរ​តាម​ផ្លូវ​ក៏​ស្លាប់​អស់ មួយ​ចំនួន​ដែរ ។
ឆ្នាំ​១៩៤២
-​នៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ពួក ណា​ហ្ស៊ី អា​ល្លឺ​ម៉​ង់ បាន​តែងតាំង​លោក​វី​ដ​គុន គីស​លីង ឱ្យធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ប្រទេស​ន័​រ វ៉េ​ស ក្នុង​ពេល​ដែល​ប្រទេស​នេះ​ស្ថិត​នៅ ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន ។
ឆ្នាំ​១៩៤៣
-​កងទ័ព​លេខ​៦​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ចាញ់​កងទ័ព​ក្រហម​រុ​ស្សី ក្នុង​ការ​វាយ ដណ្ដើម​ចូល​កាន់កាប់​ទីក្រុង​ស្ដា​លី​ន ហ្គ្រា​ដ  ។
ឆ្នាំ​១៩៥៨
-​កងទ័ព​សហរដ្ឋអាមេរិក បាន​បាញ់ បង្ហោះ​ផ្កាយ​រណប​ទី​១​របស់​ពិភពលោក ឈ្មោះ​អិ​ច​ព្ល័​រ​រ័​រ ទៅ​កាន់​ទី​អវកាស ។
ឆ្នាំ​១៩៦៥
-​ទន្លេ​ហា​មី​តុ​ន ក្នុង​តំបន់​ឡា​ប្រា​ឌ័​រ ប្រទេស​កា​ណា​ដា បាន​ប្ដូរ​ឈ្មោះ​ថ្មី​ថា ទន្លេ ឈ័​រ​ឈី​ល ដើម្បី​រំលឹក​ដល់​លោកនាយក​រដ្ឋ មន្ដ្រី​នៃ​ចក្រភព​អង់គ្លេស ក្នុង​ពេល​មាន សង្គ្រាមលោក​លើក​ទី​២ ។
ឆ្នាំ​១៩៦៨
-​កងទ័ព​វៀត​កុង ឈ្មោះ​ង្វៀ​ន វ៉ា​ន់​ឡេ​ម ត្រូវ​បាន​អគ្គស្នងការ​ប៉ូលិស​ជាតិ​វៀតណាម ខាងត្បូង​លោក​ង្វៀ​ន ង៉ុ​ក​ល័​រ កាត់ទោស​បាញ់ សម្លាប់​ឆៅ​ៗ​តែ​ម្ដង ។ ទិដ្ឋភាព​នៃ​ការ​បាញ់ សម្លាប់​នេះ​ត្រូវ​បាន​ថត​ជា​វី​ដេ​អូ និង​ថតរូប ដោយ​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ​អេ​ដ​ឌី អា​ដាម ធ្វើការ​ឱ្យ​ទីភ្នាក់ងារAssociate Press (AP)ហើយ​រូបថត​នេះ​មាន​ផល​ប៉ះ ពាល់​យ៉ាង​ខ្លាំង​ដល់​សង្គ្រាម​វៀតណាម​។ ក្រោយមក​លោក​អេ​ដ​ឌី អា​ដាម បាន​និយាយ ថា លោក​មានការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ រូបថត​របស់​លោក​ដែល​បាន​ក្លាយជា​ឧបករណ៍​សង្គ្រាម ។ លោក​បាន​សរសេរ​ថា “​លោក វរសេនីយ៍​បាន​សម្លាប់​វៀត​កុង ហើយ​ខ្ញុំ​បាន សម្លាប់​លោក​វរសេនីយ៍​ដោយ​ម៉ាស៊ីន​ថត របស់ខ្ញុំ​” ។ ការ​ពិត​ទាហាន​វៀត​កុង​រូប​នេះ មាន​បេសកកម្ម​មក​សំរាប់​អគ្គស្នងការ​ប៉ូលិស​រូប​នេះ​បន្ទាប់​ពី​សម្លាប់​ក្រុម​គ្រួសារ​របស់ លោក ។
ឆ្នាំ​១៩៧២
-​គូ​ឡា​ឡាំ​ពួរ បាន​ក្លាយជា​ទីក្រុង​ក្នុង សម័យ​ស្ដេច​យ៉ាង​ឌី ពែ​រទូ​អាន របស់​ប្រទេស ម៉ា​ឡេ​ស៊ី ។
ឆ្នាំ​១៩៧៩
-​មេដឹកនាំ​សាសនា និង​នយោបាយ​អា​យ៉ា តូ​ឡា ខូ​មេ​នី ត្រូវ​បាន​ទទួល​ស្វាគមន៍​ឱ្យ ត្រឡប់​ចូល​ទីក្រុង​តេ​ហេ​រ៉​ង់ ប្រទេស​អ៊ី​រ៉​ង់ វិញ បន្ទាប់​ពី​ត្រូវ​និរទេស​អស់​រយៈពេល​១៥ ឆ្នាំ ។
ឆ្នាំ​២០០៣
-​យានអវកាស​អង្គការ​ណា​សាបាន​ផ្ទុះ បែក​ក្នុងអំឡុងពេល​ចុះ​មក​ដល់​ដែនអាកាស របស់​ផែនដី​ដោយ​បាន​សម្លាប់​អវកាសយានិក​៧​នាក់ ដែល​នៅ​ក្នុង​យាន ។
ឆ្នាំ​២០០៥
-​សម្ដេច​ប៉ាប​ច​ន​ប៉ូ​ល​ទី​២ ត្រូវ​បាន​គេ​នាំ ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​មាន​ជំងឺ​ផ្ដា សាយ​ធ្ងន់ធ្ងរ ។
ឆ្នាំ​២០០៧
-​រដ្ឋាភិបាល​ប្រទេស​បារាំង បាន​ធ្វើការ ហាមប្រាម​ការ​ជក់បារី​នៅ​តាម​ទី​សាធារណៈ​ទាំងអស់ ៕