ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​បង្ហាញ​ពី​បង្ការ​ការ​ឆ្លង​មេរោគ និង​ត្រូវ​ប្រុង​ប្រយ័ត្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រ​សុខាភិបាល​បាន​ធ្វើ​សន្និសីទ​បង្ហាញ​ពី​របៀប​នៃ​ការ​បង្ការ​ចំលង​មេរោគ​បាន​រយៈ​ខ្យល់ ហើយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​ការ​ចម្លងជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ។ លោក បណ្ឌិត លី សូ​វ៉ា​ន់…

រាជធានី​ភ្នំពេញ ៖ ក្រ​សុខាភិបាល​បាន​ធ្វើ​សន្និសីទ​បង្ហាញ​ពី​របៀប​នៃ​ការ​បង្ការ​ចំលង​មេរោគ​បាន​រយៈ​ខ្យល់ ហើយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​ការ​ចម្លងជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ។ លោក បណ្ឌិត លី សូ​វ៉ា​ន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ ដោយ​បាន​លើក​ឡើង​ថា ការ​ឆ្លង​មេរោគ​ធំ​ៗ​របស់​មេរោគ​មាន​ពីរ គឺ​ការ​ឆ្លង​តាម​ខ្យល់ និង​ឆ្លង​តាម​ដំណក​តូច​ៗ​ដូច​ជា​ការ​កណ្តាស់ ក្អក​ជាដើម ។

ជំងឺ​ដែល​ឆ្លង​តាម​ខ្យល់​មាន​ជំងឺ ឬ​មេរោគ​របេង មេរោគ​ស្អូច ក​ញ្ជិ​ល អុតស្វាយ ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា មេរោគ​ឆ្លង​តាម​ខ្យល់​នេះ ទោះបីជា​ពាក់​ម៉ាស់​យ៉ាងណា​ក៏​មិន​អាច​ការពារ​បាន​ដែរ គឺ​វា​អាច​ច្រះ​ចូល​តាម​ប្រហោង​តាម​ម៉ាស់​ធំ​ជាង ប៉ុន្តែ​អាច​ការពារ​បាន​ទាល់តែ​ពាក់​ម៉ាស់​របស់​ពេទ្យ​បាន​ទប់​ជាប់ ។ ចំពោះ​ការ​ឆ្លង​តាម​ដំណក់​ទឹកតូច​ៗ​វិញ​មាន​ន័យ​ថា នៅ​ពេល​ដំណក់​ទឹកតូច​ៗ​ចេញពី​អ្នកជំងឺ​ដល់​កន្លែង​ណា​មេរោគ​ដល់ទី​នោះ​ជាក់ស្តែង​មាន​ជំងឺ​ខាន់ស្លាក់ ជំងឺ​ផ្តាសាយ និង​កូ​រ៉ូ​ណា​វីរុស​ជាដើម ។ លោក​បញ្ជាក់​ថា ៖«​ពេល​ដំណក់​ទឹកតូច​ៗ​ដល់​ទីណា​មេរោគ​ទៅ​ដល់ទី​នោះ ។ ដំ​ណឹ​ក​ទឹកនឹង​កើតមក​ពី​ការ​ក្អក​កណ្តាស់ ។

ការ​សិក្សា​កណ្តាស់ ក្អក​នេះ​អាច​មាន​ចំងាយ​ជិត​១​ម៉ែត្រ ។ នៅ​ពេល​ក្អក​កន្លែង​ណា​ទឹកនឹង​នៅ​ទីនោះ ។ អីចឹង​បាន​គេ​ឲ្យ​ពាក់​ម៉ាស់ ដើម្បី​ចៀសវាង​ការ​ឆ្លង​អ្នកជំងឺ​គួ​តែ​ពាក់​ម៉ាស់ ដើម្បី​កុំ​ស្តា​ត់​នៅ​ពេល​កណ្តាស់ ហើយ​ឆ្លង​ទៅ​គេ ។ ជាង​នេះ​អ្នក​កណ្តាស់​ត្រូវ​ឧស្សា​លាងដៃ និង​សាប៊ូ​» ។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​លើក​ឡើង​ថា​សម្រាប់​អ្នកជា​វិញ មិន​ចាំ​ពាក់​ម៉ាស់​ទេ ប៉ុន្តែ​ឧស្សាហ៍​លាដៃ និង​សាប៊ូ​បន្តិច ព្រោះថា អ្នកជា​ឧស្សាហ៍​ប៉ះពាល់​និង​ទីកន្លែង​ផ្សេង​ៗ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មេរោគ​ឆាប់​ឆ្លង​នៅ​ពេល​យកដៃ​ទៅ​ញី​ប្រ​មុះ មាត់ ភ្នែក ។

លោក​បញ្ជាក់​ថា ៖«​អ្នកជា ឬ​មនុស្ស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ត្រូវ​កាត់​បន្ថយ​ការ​យកដៃ​ប៉ះ​ផ្ទៃ​មុខជា​អតិបរមា​កាន់តែ​ច្រើន​កាន់តែ​ល្អ ។ យើង​បង្ហាញ​ថ្ងៃនេះ​មិន​សម្រាប់​ជំងឺ​កូ​រ៉ូ​ណា​ទេ ជំងឺ​ផ្សេង​ទៀត​ក៏​ទប់ស្កាត់​ការ​ឆ្លង​ដែរ​» ។

លោក វេជ្ជបណ្ឌិត លី​សូ​វ៉ា​ន់ ក៏​បាន​លើក​ឡើង​ទៀត​ថា ដៃ​ប្រៀប​ដូច​ជា វត្ថុ​មួយ​ចំនួន​ជំងឺ ឬ​អាច​និយាយ​ថា​ដូច​ជា ពឹង​អីចឹង ព្រោះថា ដៃ​បាន​ប៉ះពាល់​ទីកន្លែង​ច្រើន ហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មេរោគ​ឆាប់​ឆ្លង ។ ដៃ​យើង​ជា​អ្នក​ចំ​ឆ្លង ហើយ​បណ្តាល​ឲ្យ​មាន​អា​លាក់​ស៊ី​កើត​លើក​ផ្ទៃមុខ ព្រោះថា ដៃ​មាន​សារធាតុ​ច្រើន ។ ជាមួយ​គ្នា​នោះ​ដែរ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បង្ហាញ ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ គឺ​អ្នក​ត្រូវ​ការពារ​ពិសេស​នោះ​នៅ​ពេល​ឃើញ​គេ​ក្អក​ត្រូវ​បែ​មុខ​ចេញ និង​នៅ​ឲ្យ​ឆ្ងាយ​ពី​៩០​សង់ទីម៉ែត្រ ឬ​មួយ​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ