ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឹត​បន្តឹង​​តាម​ច្រក​ទ្វា​រ​ព្រំដែន ក្រោយ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​នៅ​វៀតណាម

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​កុម្ភៈ​និង​លើក​ទិស​ដៅ​បន្ដ​របស់​រដ្ឋបាល​ខេត្ត​ឲ្យ​មន្ត្រី​គ្រប់​ស្ថា​ប​ន័​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ដូច​ជា ការ​រឹត​បន្តឹង​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា ជាមួយ​ប្រទេស​ជិតខាង​ឲ្យ​ខាង​តែ​បាន​។ ក្នុង​ឱកាស​នោះ​ដែរ លោក​ម៉ែ​ន…

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​កុម្ភៈ​និង​លើក​ទិស​ដៅ​បន្ដ​របស់​រដ្ឋបាល​ខេត្ត​ឲ្យ​មន្ត្រី​គ្រប់​ស្ថា​ប​ន័​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ដូច​ជា ការ​រឹត​បន្តឹង​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា ជាមួយ​ប្រទេស​ជិតខាង​ឲ្យ​ខាង​តែ​បាន​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ម៉ែ​ន វិបុល ក៏​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់​ដែល​កន្លង​មក​បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​រួមចំណែក​ធ្វើ​ឲ្យ​ខេត្ត​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធា រណៈ ការ​ផ្ដល់​សេវា​សាធារណៈ​និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្ដល់​ជា​ប្រយោជន៍​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី ត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

ទន្ទឹម​នឹង​នេះ​ដែរ លោក​អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព​រដ្ឋបាល​ក្រុង​-​ស្រុក កងកម្លាំងប្រដាប់អាវុធ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជា​ពិសេស​យកចិត្តទុកដាក់​ទៅ​លើ​កត្តា​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ប្រសើរ​និង​ត្រូវ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់​ខណៈ​ពេល​ដែល​បញ្ហា​អាកាសធាតុ​កំពុង​កើនឡើង​កម្តៅ​ខ្លាំង ​និងចៀស​វាង​កើត​គ្រោះ​អគ្គី​ភ័យ​ត្រូវ​ត្រៀមកម្លាំង​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​ទាន់​ពេលវេលា​។

លោក​បន្ត​ថា ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​តឹង​រឹង​បំផុត​ហើយ​រដ្ឋបាល​ក្រុង​-​ស្រុក​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ក្នុង​ការ​សហការ​រៀបចំ​ពិធី​សង្ក្រាន្ត​ស្វាយ​រៀង​ដែល​នឹង​ចូល​មក​ដល់​នៅ​ខែមេសា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ព្រមទាំង​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​ត្រូវ​ត្រៀមលក្ខណៈ​រៀបចំ​ទិវា​សិទ្ធិ​នារី អន្តរជាតិ ​៨​ មីនា​ខាង​មុខ​នេះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ