ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណ​មុន​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក​ដុត​ខ្លាញ់​បាន​ច្រើន​ជាង

4 ឆ្នាំ មុន

តើ​អ្នក​គួរ​ញ៉ាំ​មុន ឬ​ក្រោយ​ពេល​ហាត់ប្រាណ​ពេល​ព្រឹក ? ការ​ជជែក​វែកញែក​នេះ​ត្រូវ​បាន​គេ​លើក​ឡើងជា​ច្រើន​ឆ្នាំ ។ ក្រុម​អ្នកគាំទ្រ​ការ​ហាត់ប្រាណ ក្រោយ​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក និយាយ​ថា ការ​ទទួលទាន​អាហារ​មុន​ពេល​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ផ្តល់​ថាមពល​ដល់​រាង​កាយ ដើម្បី​បង្កើន​អាំង​តង់​ស៊ី​តេ…

តើ​អ្នក​គួរ​ញ៉ាំ​មុន ឬ​ក្រោយ​ពេល​ហាត់ប្រាណ​ពេល​ព្រឹក ? ការ​ជជែក​វែកញែក​នេះ​ត្រូវ​បាន​គេ​លើក​ឡើងជា​ច្រើន​ឆ្នាំ ។

ក្រុម​អ្នកគាំទ្រ​ការ​ហាត់ប្រាណ ក្រោយ​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក និយាយ​ថា ការ​ទទួលទាន​អាហារ​មុន​ពេល​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ផ្តល់​ថាមពល​ដល់​រាង​កាយ ដើម្បី​បង្កើន​អាំង​តង់​ស៊ី​តេ និង​រយៈពេល​ហាត់ប្រាណ ។ វា​ក៏​ជួយ​ការពារ​អ្នក​ពី​ភាព​នឿយហត់ ឬ​វិលមុខ​ដែរ ។ ចំណែកឯ​អ្នកគាំទ្រ​ការ​ហាត់ប្រាណ មុន​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក​និយាយ​ថា យើង​អាច​ដុត​ខ្លាញ់​ច្រើន ប្រសិនបើ​អ្នក​មិន​ទាន់​ទទួលទាន​អាហារ​ពេល​ព្រឹក ។

ការ​សិក្សា​តូច​មួយ​របស់​ចក្រភព​អង់គ្លេស​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ បាន​គាំទ្រ​ដល់​ការ​ទទួលទាន​អាហារ​ក្រោយ​ពេល​ហាត់ប្រាណ ដោយ​ធ្វើការ​ពិសោធន៍​លើ បុរស​ដែល​ធាត់​លើស​ទម្ងន់​៣០​នាក់ ។ នេះ គឺ​ដោយសារ​តែ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​មិន​ទាន់​ទទួលទាន​អាហារ​ពេល​ព្រឹក រាង​កាយ​បាន​យក​ខ្លាញ់​ដែល​នៅ​សល់​ទៅ​ដុត​បំផ្លាញ​ចោល ។

ការ​មិន​បរិភោគ​អាហារ​មុន​ពេល​ធ្វើ​លំ​ហាត់ប្រាណ​ធ្វើ​ឱ្យ​សាច់ដុំ​របស់​បុរស​ឆ្លើយ​តប​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន​ដែល​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ។ ដូច្នេះ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។

ការ​សិក្សា​ឆ្នាំ​២០១៧ ពី​សាកលវិទ្យាល័យ Bath ដែល​ជា​សហ​អ្នកនិពន្ធ​ដោយ Gonzalez បាន​ពិនិត្យ​មើល​បុរស ១០​នាក់ ហើយ​រក​ឃើញ​លទ្ធផល​ដូច​គ្នា ដោយសារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ និង ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ច្រើន​។ ការ​សិក្សា​ឆ្នាំ​២០១០ បាន​រក​ឃើញ​លទ្ធផល​ស្រ​ដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​ក្រុម​បុរស​ដែល​មាន​សុខភាព​ល្អ និង​រាង​កាយ​ចំនួន​២៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ