ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​មានការ​ព្រួយបារម្ភ​ពី​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ដែល​អាច​ផ្ទុះ​ឡើង​នៅ​គ្រប់កន្លែង

4 ឆ្នាំ មុន

ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​ថ្មី COVID-19 នៅ​ក្រៅប្រទេស​ចិនដីគោក​បាន​បន្ត​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ ខណៈ​អ្នកជំនាញ​បាន​ព្រមាន​ថា យើង​អាច​នឹង​ឈាន​ដល់​កម្រិត​រាតត្បាត​ទូ​ទាំង​ពិភពលោក ។ ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ចុះ​ចត​នៅ​ប្រទេស​អ៊ី​តា​លី​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​គាំទ្រ​អាជ្ញាធរ​អ៊ី​តា​លី​ក្នុង​ការ​ស្វែង​យល់​អំពី​ស្ថានភាព​នេះ​។ ការ​ផ្តោតអារម្មណ៍​របស់​ក្រុម​នឹង​ផ្តោត​លើ ការ​ដាក់​កម្រិត​លើ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស…

ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​ថ្មី COVID-19 នៅ​ក្រៅប្រទេស​ចិនដីគោក​បាន​បន្ត​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ ខណៈ​អ្នកជំនាញ​បាន​ព្រមាន​ថា យើង​អាច​នឹង​ឈាន​ដល់​កម្រិត​រាតត្បាត​ទូ​ទាំង​ពិភពលោក ។

ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ចុះ​ចត​នៅ​ប្រទេស​អ៊ី​តា​លី​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​គាំទ្រ​អាជ្ញាធរ​អ៊ី​តា​លី​ក្នុង​ការ​ស្វែង​យល់​អំពី​ស្ថានភាព​នេះ​។ ការ​ផ្តោតអារម្មណ៍​របស់​ក្រុម​នឹង​ផ្តោត​លើ ការ​ដាក់​កម្រិត​លើ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស បន្ទាប់​ពី​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ចំនួន​ករណី​។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២៧២​នាក់​បាន​ឆ្លង​វីរុស​នេះ ហើយ​មនុស្ស ៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​នៅ​អឺរ៉ុប​ខាងត្បូង​។

នៅ​កូរ៉េ​ខាងត្បូង​ករណី​ជាង ៩៧០​ករណី ត្រូវ​បាន​បញ្ជាក់​គឺ​កើនឡើង​ពី ៣១​ស​ប្តា​ហ៍​មុន​។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១០​នាក់​បាន​ស្លាប់ ហើយ​វីរុស​បាន​រាលដាល​ពាសពេញ​ប្រទេស ទោះបីជា​ការ​ផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​នៅ​តែ​កើត​មាននៅ​ភាគ​ខាងត្បូង​ទីក្រុង Daegu ក៏​ដោយ​។

អាជ្ញាធរ​ចិន​បាន​ប្រកាស​ពី​ការ​ពន្យារពេល​សមាជ​ប្រជា​ជនជាតិ (NPC)​។ វា​កើតឡើង​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ស៊ី​ជិន​ពីង​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី​នេះ​គឺជា​វិបត្តិ​សុខភាព​សាធារណៈ​ដ៏​អាក្រក់​បំផុត ដែល​កំពុង​ប្រឈម​មុខ​នឹង​ប្រទេស​។

នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​ច័ន្ទ គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន​បាន​កត់ត្រា​ករណី​ចំនួន ៧៧៦៥៨​ករណី​នៅ​ចិនដីគោក និង ២៦៦៣​នាក់​បាន​ស្លាប់ ។ វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​ឆ្លង​ដល់​មនុស្ស​យ៉ាងតិច ៨០០៦៧​នាក់​នៅ​ទូ​ទាំង​ពិភពលោក ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៧០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ