ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រកាស​ជំហរ​នឹង​មិន​ស្នើ​សុំ EBA ត្រូវ​បាន​ដក២០% ​វិញ​ទេ ​ខណៈ​GMAC នៅ​ទ​ទួ​ច​អោយ EU ពិចារណា​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈ​មិន​ធ្វើ​សេចក្តីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​ម្សិលមិញ​នេះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ​យ៉ាង​ច្បាស់​ថា កម្ពុជា​នឹង​មិន​ស្នើ​សុំ​ត្រឡប់​មក​វិញ​នូវ…

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈ​មិន​ធ្វើ​សេចក្តីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​ម្សិលមិញ​នេះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ​យ៉ាង​ច្បាស់​ថា កម្ពុជា​នឹង​មិន​ស្នើ​សុំ​ត្រឡប់​មក​វិញ​នូវ EBA ដែល​ត្រូវ​សម្រេច​ព្យួរ​២០% មក​វិញ​នោះ​ទេ ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា​ការ​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ គឺ​មិនមែន​មាន​ន័យ​ថា​យើង​បាត់បង់​ទីផ្សារ​នៅ​អឺរ៉ុប ២០ ភាគរយ​នោះ​ទេ តែ​ត្រង់នេះ​គឺ​មាន​ន័យ​ថា យើង​ត្រូវ​បង់ពន្ធ​ប្រហែលជា ១០០​លាន​ដុល្លារ នៅ​ពេល​អឺរ៉ុប យកពន្ធ ២០% លើ​ទំនិញ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែ​ប​បញ្ជាក់​ថា «​កម្ពុជា​មិន​រំពឹង​ទុក​ថា នឹង​មានការ​វិល​ត្រឡប់​មក​វិញ​នូវ EBA ដែល EU បាន​ព្យួរ​នោះ​ទេ​។ សូម​បញ្ជាក់​ជូន​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា និង​អ្នកនយោបាយ​កម្ពុជា ឱ្យ​បាន​ជ្រាប​ថា កម្ពុជា​នឹង​មិន​ស្នើ​សុំ​ឲ្យ​មានការ​ត្រឡប់​មក​វិញ​នូវ EBA ២០% នោះ​ទេ​។ នេះ​គឺជា​ការ​ឆ្លើយ​តប​បញ្ជាក់​យ៉ាង​ច្បាស់ សូមកុំ​រង់ចាំ​! កម្ពុជា​បាន​ត្រៀម​ស្មារតី​ទៅ​លើ​បញ្ហា​ការ​បាត់បង់ EBA ប្រមាណ​ជា ២០%​។ ៨០%​ទៀត យើង​នាំ​ចូល​ទៅ​ធម្មតា​។ ២០% ត្រូវ​បង់ពន្ធ​ឱ្យ​គេ​»​។ សម្តេច​តេ​ជោ បាន​ពន្យល់​បញ្ជាក់​ថា «​កម្ពុជា មិន​អាច​យក​ច្បាប់​របស់​ខ្លួន អធិបតេយ្យ​របស់​ខ្លួន ទៅ​ដោះ​ដូរ​ភាព​អនុគ្រោះ ២០% នោះ​ទេ​។ អ្នក​សម្រេច ក៏​សម្រេច​ទៅ​ចុះ ហើយ​យើង​អត់​ជំទាស់ អត់​ចលនា​ឲ្យ​បោះ​ឆ្នោត​ប្រឆាំង​អី​ទេ​! អនុវត្ត​ចុះ​! ប៉ុន្តែ​អ្នក​ត្រូវ​តែ​យល់​ថា កម្ពុជា​កំពុង​ដើរទៅ​លើ​ផ្លូវ ដែល​ខ្លួន​បាន​ជ្រើសរើស​រួច​មក​ហើយ ហើយ​សូមអ្នក​វិភាគ មាស នី អ្នកឯង​ចាប់​ឲ្យ​ច្បាស់​! អ្នក​ដទៃ​ទៀត ឲ្យ​បាន​ច្បាស់​! ចិត្ត​របស់​អ្នកឯង​ចង់​យក​អធិបតេយ្យ​ខ្មែរ ទៅ​ដោះ​ដូរ​! យើង​មិន​អាច​តាម​អ្នកឯង​បាន​ទេ​។ សូម​ចាំ​ទុក​! នេះ​ជា​ប្រទេស​មួយ ឯករាជ្យ និង​អធិបតេយ្យ​! បើ​ច្បាប់​របស់​ខ្លួន មិន​អាច​អនុវត្ត​បាន តើ​ធ្វើ​ជា​ប្រទេស ធ្វើ​អី?​»​។

យ៉ាងណាមិញ​បើ​ទោះជា EU បាន​បង្ហាញ​លទ្ធផល​នៃ​ការ​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ​រហូត​មក​ដល់​ថ្ងៃ​ទី​២៣​កុម្ភៈ​នេះ​ខាង​សមាគម​ន៍​រោ​ត​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​ថា GMAC នៅ​តែ​សំណូមពរ​ឱ្យ​ទ​ទួ​ច​សូម​ឱ្យធ្វើ​ការ​ពិចារណា​ឡើង​វិញ​ទៅ​លើ​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ខណៈ​ការ​ការ​ព្យួរ​ងារ​កម្មករ​ទៅ​លើ​កង្វះខាត​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​មិន​ទាន់​រង​ផល​ប៉ះពាល់​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ថា​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​រោងចក្រ​ណាមួយ​នៅ​ក្នុង​សមាគម​ផ្អាក​ព្យួរការងារ​ឬ​ផ្អាក​ការងារ​កម្មករ​នោះ​ទេ រង​ចាំ​មើល​ដល់​ខែ​ក្រោយ​ទើប​អាច​ដឹង តែ​នៅ​ពេល​នេះ​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ​។ លោក​បាន​បន្ត​ថា «​កា​រស​ម្រ​ច​របស់​សហភាព​អឺរ៉ុប​ព្យួរ​ផ្នែក​ខ្លះ​នៃ​EBA​កាលពី​ថ្ងៃ ទី​១២ ខែកុម្ភៈ​រហូត​មក​ដល់​ថ្ងៃនេះ​វា​មិន​ប៉ះពាល់​នោះ​ទេ ចាំ​ដល់​ខែ​៨ (​សីហា​) ទើប​ដឹង​ច្បាស់​ថា​វា​ប៉ះពាល់​បែប​ណា ។ ការ​សម្រេច​របស់​EU​នេះ​វា​ធ្វើ​ឱ្យ​សមាគម​នៅ​តែ​មាន​ក្តី​បារម្ភ​ដដែល​ហើយ​សំណូមពរ​ដល់​សហភាព​អឺរ៉ុប​(EU)​ធ្វើការ​ពិចារណា​ឡើង​វិញ​គឺ​នៅ​តែ​សំណូមពរ​ដដែល​» ។

បើ​តាម GMAC បាន​បង្ហាញ​ថា​កម្មវិធី EBA អនុញ្ញាត​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​នាំ​ចូល
ផលិត​ពី​ប្រទេស​កម្ពុជា (​លើកលែងតែ​សព្វាវុធ​) ដោយ​មិន​យកពន្ធ​និង​គ្មាន​កូតា​។ អ្នក​ទទួល​បាន​អត្ថប្រយោជន៍​សំខាន់​ៗ​ពី​កម្មវិធី​នេះ​គឺ​វិស័យ​កាត់ដេរ និង​ផលិតផល​ធ្វើ​ដំណើរ​របស់​កម្ពុជា​ដែល​តំណាង​ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។ ឧស្សាហកម្ម​ទាំងនេះ​មាន​ប្រមាណ​៧៥%​នៃ​ការ​នាំ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា​និង​ប្រមាណ​៩០%​នៃ​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប ដែល​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​ដែល​ផលិត​ដោយ​បណ្តា​រោងចក្រ​តំណាង​ដោយ GMAC​។ វិស័យ​កាត់ដេរ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​៧៥​ម៉ឺន​នាក់​និងផ្តល់​ប្រាក់​ចំណេញ​ដោយ​ផ្ទាល់​ប្រមាណ​២០%​ដល់​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស ហេតុនេះ​សមាគម​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ធ្វើការ​ពិចារណា​ឡើង​វិញ ។

តើ​អ្វី​ទៅ​ជា​វិធាន​ការណ៍​ចាំបាច់​ដែល​រាជរដ្ឋាភិបាល​នឹង​អនុវត្ត​ពាក់ព័ន្ធ​បញ្ហា COVID-19 និង ការ​បាត់បង់​ផ្នែក​ខ្លះ​នៃ EBA ដើម្បី​ជួយ​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ? ​បើ​ទោះបីជា​ពេល​នេះ​បញ្ហា​វីរុស​ឆ្លង​ថ្មី COVID-19 និង​បញ្ហា EBA មិន​ទាន់​ចោទ​ជា​បញ្ហា​ធំ​ដល់​កម្ពុជា​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ម្សិលមិញ​នេះ ក៏​បាន​ប្រកាស​ពី​វិធានការ​យ៉ាងច្រើន​ដើម្បី​ទប់ទល់​នឹង​ការ​សម្រេច​យកពន្ធ ២០% លើ​ទំនិញ​កម្ពុជា​នេះ ។

សម្តេច​តេ​ជោ បាន​ប្រកាស​ថា «​នេះ​ជា​ការ​ត្រៀម​រៀបចំ​! ក្មួយ​ៗ ជា​កម្មករ​កម្មការិនី​ទាំងឡាយ សូមកុំ​បារម្ភ​! រាជរដ្ឋាភិបាល មាន​សមត្ថភាព ដើម្បី​នឹង​ទទួលខុសត្រូវ​! ៨០% បន្តការងារ​ធម្មតា នាំ​ចូល​ធម្មតា​! ២០% បង់ពន្ធ​ឲ្យ​គេ​ទៅ​! ហើយ​បើ​យោង​ទៅ​លើ​ការ​គិតគូ ក្នុង​ចំណោម​នៃ​ទំនិញ ដែល​យើង​បាន​នាំ​ចេញ​ទៅ​សម្រាប់​អឺរ៉ុប ដក​ចេញ​នូវ​អង់គ្លេស​ចេញ ចំនួន​ដែល​យើង​ត្រូវ​បង់ពន្ធ​ប្រហាក់ប្រហែល​ក្រោម ១០០​លាន​ដុល្លារ ឬ​ជុំវិញ ១០០​លាន​ដុល្លារ ។ ដូច្នេះ​គ្មាន​រឿង ដែល​យើង​ត្រូវ​យក​អធិបតេយ្យ​ជាតិ​របស់​យើង ទៅ​ដោះ​ដូរ​ជាមួយ​អា ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ​ទេ​»​។

ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នៅ​វិធានការ​សំខាន់​៤​សម្រាប់​ជួយ​ដល់​វិស័យ​កាត់ដេរ​ដែល​រង​ផល​ប៉ះពាល់​ពី​COVID-19 និង​ការ​ព្យួរ​នៃ EBA ។ ក្នុង​នោះ​សម្តេច​បាន​បញ្ជាក់​ថា វិស័យ​កាត់ដេរ​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​ពី​ការ​ភ័យ​ខ្លាច​ជំងឺ Covid-19 នេះ​ដោយសារ​រោងចក្រ​នៅ​ប្រទេស​ចិន​ភាគច្រើន​នូវ​មិន​ទាន់​បើក​ដំណើរការ​ពេញលេញ​នៅឡើយ​ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត រួម​និង​កម្ពុជា​ផង​គឺ​មានការ​យឺតយ៉ាវ ហើយ​ប្រឈម​ការ​កង្វះ​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត​។ សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​មាន​រោងចក្រ​មួយ​ចំនួន​តូច​បាន​ចាប់ផ្តើម​ព្យួរ​សកម្មភាព​ផលិតកម្ម​រយៈពេល​ខ្លី​។​ទន្ទឹម​នឹង​នេះ​ការ​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​នៅ​ក្រោម​កម្មវិធី​EBA​ក៏​បង្ក​ផល​ប៉ះពាល់​ខ្លះទៅ​លើ​ការ​ផលិត​របស់​រោងចក្រ​មួយ​ចំនួន​តូច​។ ហេតុនេះ​វា​ដូច​ទៅ​នឹងវិស័យ​ទេសចរណ៍​ដែរ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​សម្រាប់​ជួយ​ដល់​វិស័យ​នេះ ដែល​ជា​គោលការណ៍​ឬ​វិធានការ​ទាំងនេះ​ត្រូវ​បាន​រៀបចំ​សំដៅ​ជួយ​ដល់​រោងចក្រ​សហគ្រាស​និង​កម្មករ​និ​យោ​ជិ​ក​ដែល​ទទួល​ការ​ប៉ះពាល់​ទាំង​ពី​ជំងឺ​Covid-19 និង​ទាំង​ពី​ការ​ព្យួរ EBA ។

សម្តេច​បាន​គូសបញ្ជាក់​ថា​« ជាមួយ​គោលដៅ​និង​វិធានការ​សម្រាប់​ជួយ​ដល់​រោងចក្រ​សហគ្រាស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ខ្វះ​វត្ថុធាតុដើម​និង​ការ​ព្យួរ EBA៖១)-​ពិនិត្យ​ដល់​ការ​លើកលែង​ពន្ធ​អាច​លើស​៦​ខែ​ទៅ​១​ឆ្នាំ​សម្រាប់​រោងចក្រ​សហគ្រាស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅ​តាម​កម្រិត​ភាព​ធ្ងន់ធ្ងរ​តាម​ភាព​ជាក់ស្តែង​លើ​រោងចក្រ​នីមួយ​ដែល​បណ្តាល​ពី​ការ​កង្វះ​វត្ថុធាតុដើម​ឬ​នឹង​ការ​ព្យួរ EBA ។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវ​ដឹកនាំ​សម្របសម្រួល​រៀបចំ​រូបមន្ត​និង​គោលការណ៍​ជាក់លាក់​សម្រាប់​ការ​វាយតម្លៃ​ដល់​ការ​លើកលែង​ពន្ធ​នេះ​។​ទី​២) -​អនុញ្ញាត​ឱ្យ​រោងចក្រ​មិន​បង់ប្រាក់​វិភាគទាន​សម្រាប់​ធានា​រ៉ាប់រង​របប​ហានិភ័យ​ការងារ​និង​ថែទាំ​សុខភាព ប​.​ស​.​ស​.​នៅ​ក្នុង​កំឡុង​ពេល​រោងចក្រ​ព្យួរ​អាជីវកម្ម​។ ទី​៣)- សម្រាប់​រោងចក្រ​សហគ្រាស​ដែល​ផ្អាក​សកម្មភាព​ផលិត​រយៈពេល​ខ្លី​ដោយសារ​ខ្វះ​វត្ថុធាតុដើម រោងចក្រ​សហគ្រាស​ត្រូវ​ចេញ​ប្រាក់ខែ​៤០%​នៃ​ប្រាក់ខែ​អប្បបរមា​នៃ​កម្មករ​និ​យោ​ជិ​ក​ដែល​មាន​១៩០​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០ ខណៈ​រាជរដ្ឋាភិបាល​នឹង​ចូលរួម​ចំណែក​២០%​នៃ​ប្រាក់ខែ​អប្បបរមា​សរុប​។ កម្មករ​ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់ខែ​៦០%​នៃ​ប្រាក់ខែ​អប្បបរមា​។ ទី​៤)-​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​លទ្ធផល​ការងារ​របស់​គម្រោង​រោច​ក្រ​កាន់តែ​ប្រសើរ​នៅ កម្ពុជា​ដើម្បី​ឱ្យ​អ្នកបញ្ជា​ទិញ​បានដឹង​ថា​ទំនិញ​នៅ​កម្ពុជា​មានការ​គោរព​នូវ​សិទ្ធិ​មនុស្ស សិទ្ធ​ការងារ​មាន​លក្ខខណ្ឌ​ប្រសើរ​,​ការងារ​ល្អ​ប្រសើរ​និង​មិន​មាន​ប្រើប្រាស់​ពលកម្ម​កុមារ​។​

សម្រាប់​វិធានការ​ជួយ​ដល់​កម្មករ​និ​យោ​ជិ​ក​ដែល​បាត់បង់​ការងារ​និង​មិន​ទាន់​អាច​រក​ការងារ​ថ្មី​បាន​ឬ​ចង់​ផ្លាស់​ប្តូ​រក​ងារ​នា​ពេល​អនាគត ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​៖ ផ្តល់​សេវា​ជួយ​រក​ការងារ​ឱ្យ​កម្មករ​ធ្វើ​តាម​រយៈ​ទីភ្នាក់ងារ​ជាតិ​និង​មុខរបរ​ដែល​អាច​ជួយ​ជំរុញ​កម្មករ​និ​យោ​ជិ​ក​ដែល​បាត់បង់​ការងារ​ឱ្យ​ចាប់​យ​ការងារ​ថ្មី​បាន​ឆាប់រហ័ស​,​បណ្តុះបណ្តាល​ជំនាញ​ទន់​រយៈពេល​ខ្លី ពី​មួយ​ដល់​ពី​រស​ប្តា​ហ៍​ដល់​កម្មករ​និ​យោ​ជិ​ក​ដែល​បាត់បង់​ការងារ​និង​មិន​ទាន់រ​ការងារ​បាន​ធ្វើ​ឡើង​វិញ​បាន​, បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេសរ​រយៈពេល​៤​ខែ​ដើម្បី​បំពាក់​ជំនាញ​ថ្មី​និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​មិនមែន​កាត់ដេរ​,​ផ្តល់​ជូន​នូវ​ស​ក្ខា​កាម​ដែល​ត្រូវ​បាន​ជ្រើសរើស​និង​ទទួល​បានការ​បណ្តុះបណ្តាល​នូវ​ប្រាក់​ឧបត្ថម្ភ​ចំនួន​១២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​សម្រាប់​រយៈពេល​៦​ខែ ដែល​ក្នុង​នោះ ៤​ខែ​សម្រាប់​ការ​បណ្តុះបណ្តាល​នឹង​២​ខែ​ក្នុងអំឡុងពេល​រក​ការងារ​ធ្វើ​មិន​ទាន់​បាន​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ