​៤គ្រួសារ​អំពាវនាវសុំ​រក​យុ​ត្តិ​ធ​ម៌ ករណី​ចោទ​វៀត​​ណាម​ដុត​អំពៅ​​​ពួក​គាត់​


ខេត្តស្វាយរៀង ៖ ​ប្រជាពលរដ្ឋ​ចំនួន​​៤​គ្រួសារ​ នៅ​ភូមិ​បាត់​ថង់​ ឃុំ​គគីរ​សោម ​ស្រុក​ស្វាយ​ទាប​ បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ក្នុង​រឿង​ជនជាតិ​វៀតណាម​ដុត​បំផ្លាញ​ដំណាំ​អំពៅ​អស់​ចំនួន​៣​ហិ​កតា​៥០​អា​ និង​ឆេះ​ដើម​អាកាស្យាអស់​១១០​ដើម ​និង​ស្វាយចន្ទីរ​ចំនួន​១៣​ដើម​រយៈ​ពេល​១​ឆ្នាំ​មក​ ហើយ​ពុំ​ទាន់​ដោះស្រាយ​ចប់​ផង ​នៅ​ថ្ងៃ​ទី​២៣ ​កុម្ភៈ​ ២០២០​ ​ក៏​មាន​ភ្លើង​ឆេះ​អំពៅ​របស់​ពួក​គាត់​អស់​ចំនួន​៣​ហិ​កតា​៥០​អា​ម្តងទៀត (ដែល​ជា​លើក​ទី​ពីរ​) ទើបធ្វើឱ្យ​ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញា​ធរ​ខេត្ត​ជួយ​រក​យុត្តិធម៌​ ។

​បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ​សៅ ​យឿ​ម ​ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ម៉ក់ ​សុភា​ជ​ មុខរបរ​ធ្វើស្រែ​ចំការ​ នៅ​ភូមិ​បាត់​ថង់​ ឃុំ​គគីរ​សោម​ ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​កុម្ភៈ ​២០២០ ​មាន​ករណី​ភ្លើង​ឆេះ​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​សុ​ផាត ​សំណាង​ ដែល​មាន​ជនជាតិ​វៀតណាម​(​ក្រុមហ៊ុន​ហ៊ី​ប​ផាត​VN)​ មក​កាប់​ប្រមូល​ផល​អំពៅ​ សង្ស័យ​ដុត​អំពៅ​ចំការ​របស់​ក្រុមហ៊ុន
​សុ​ផាត​សំណាង ​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​រាល​ឆ្លង​មក​ឆេះ​ចំការអំពៅ​របស់​ពួក​គាត់​ឆេះ​អស់​ចំនួន​៣​ហិ​កតា​៥០​អា​ខូចខាត​ទាំងស្រុង​។​

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៦ មីនា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ​មានឈ្មោះ​វ៉ឹ​ក ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ ជនជាតិ​វៀតណាម ​និង​ឈ្មោះ​ឡាយ​ ភី ​ភេទ​ប្រុស​ ​កាន់​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​លេខ​០៩០០៤០៤៩០ ​ដើម​កំណើត​ជា​ជនជាតិ​វៀតណាម ​មាន​ប្រពន្ធ​ខ្មែរ​រស់នៅ​ភូមិ​ព្រៃ​តា​ធឹ​ក​ឃុំ​គគីរ​សោម​ ស្រុក​ស្វាយ​ទាប​ ជា​មេការ​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ហ៊ី​ផាត​វៀតណាម ​សហ​ការជាមួយ​ក្រុម​ហ៊ុន​សុ​ផាត​ សំណាង ដាំ​អំពៅស្ករ​ នៅ​ឃុំ​គគីរ​សោម​ស្រុក​ស្វាយ​ទាប ​ខេត្តស្វាយរៀង​ ។​

​​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ​បាន​ដុត​ចំការ​អំពៅ​ខ្មែរ​ឆេះ​អស់​ច​នួន​៣​ហិ​កតា​៥០​អា នៅ​ថ្ងៃ​ទី​២៧ មីនា​២០១៩​ ដុត​ដើមឈើ​ឆេះ​អស់​១២៣​ដើម​ទៀត ​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ចាប់​បាន​ជនសង្ស័យ​ឈ្មោះ​វ៉ឹ​ក ដែល​កំពុង​ធ្វើ​សកម្មភាព​ដុត​អំពៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​សោម ​ដោះស្រាយ​តាម​ច្បាប់ ​ក៏​ប៉ុន្តែ​មន្ត្រី​នគ​បាល​រូប​នោះ​ មិន​ទទួល​បាន​ប្រាប់​ថា​ នេះ​ជា​រឿង​ក្រុមហ៊ុន​ប៉ូ​លី​ស​មិន​លូកដៃ​ទេ​។

ប្រជាពលរដ្ឋ​ទាំង​៤​គ្រួ​សារ បាន​ប្តឹង​អាជ្ញាធរ​ឃុំ​ស្រុក​រហូត​មក​ដល់​អាជ្ញាធរ​ខេត្តស្វាយរៀង​លោក​អភិ​បាលខេត្ត​បាន​បញ្ជូន​សំណុំរឿង​ទៅ​លោកស្នងការ​ចាត់ការ​បន្ត​ គឺ​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគ​បាល​ខេត្ត​ចុះ​អង្កេត​​ហៅ​មក​សាកសួរ​ឈ្មោះ​វ៉ឹ​ក ​មិន​បាន​ចូលខ្លួន​ទេ​ រយៈពេល​១​ឆ្នាំ​ប្រជាពលរដ្ឋ​ពុំ​បាន​ទទួល​យុត្តិធម៌​ផង ​មាន​មនុស្ស​ដុត​ចំការ​អំពៅ​ពួក​គាត់​ឆេះ​អស់​ម្តងទៀត​។

​ទាក់ទិន​ករណី​នេះ​ដែរ​ លោក​តន់​ ឡេវ ​តំណាង​ក្រុមហ៊ុន​សុ​ផាត​សំណាង​បាន​មាន​ប្រសាសន៍ ក្រុមហ៊ុន​លោក​ក៏​ជា​អ្នក​រង​គ្រោះ​ដែរ នៅ​ថ្ងៃទី​២៣​ កុម្ភៈ​ ​​មាន​មនុស្ស​លួច​ដុត​ចំការ​អំពៅ​គាត់​ឆេះ​អស់​២៥​ហិ​កតា​ហើយ​ភ្លើង​ក៏​ឆេះ​រាល​ឆ្លង​ទៅ​ឆេះ​អំពៅ​របស់​ប្រជាពលរដ្ឋ​៤​គ្រួសារ​ អស់​៣​ហិ​កតា​៥០​អា​ទៀត​។ ​ហើយ​ប្រជា​​ពល​រដ្ឋ​បាន​ប្តឹង​ឲ្យ​ក្រុមហ៊ុន​សុ​ផាត​សំណាង​ ទទួលខុសត្រូវ​សង​សំណង​។ ​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​ទេ​ ហើយ​ប្រជាពលរដ្ឋ​ចោទប្រកាន់​ទៅ​លើ​មនុស្ស​២​នាក់​ ​មួយ​ឈ្មោះ​ឡាយ ភី និង​ឈ្មោះ​វ៉ឹ​ក​នោះ​ គឺ​ជន​ទាំង​ពី​នាក់​នេះ​មិនមែន​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​សុ​ផាត​សំណាង​ទេ គឺជា​មនុស្ស​របស់​ក្រុមហ៊ុន​វៀតណាម ​ហើយ​ក្រុមហ៊ុន​ហ៊ី​ប​ផាត​វៀតណាម គឺ​គ្រាន់តែ​ក្រុមហ៊ុន​សហប្រតិបត្តិការ​ ។ ដូច្នេះ​លោក​មិន​ទទួលខុសត្រូវ​ទេ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្តឹង​ទៅ​អាជ្ញាធរ​ដោះស្រាយ​ទៅ​។​

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ