ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​ពៅ​ប្តឹង​ម្តាយ​អាយុ​៦៩​ឆ្នាំ​ឡើង​តុលាការ​ប្រឆាំង​នឹង​ការ​លក់​ផ្ទះ និង​ដី​ អ្នក​ភូមិ​ចេញ​មុខ​ការ​ពារ​

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្ត្រី​ចំណាស់​មេម៉ាយ​វ័យ​៦៩​ឆ្នាំ​ម្នាក់​ឈ្មោះ​ឃី​ន រស់នៅ​ភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹង​ត្រង់ ដែល​ទើបនឹង​ចេញពី​មន្ទីរពេទ្យ មិន​ទាន់​នឹង​ស្រួលខ្លួន​ផង ស្រាប់តែ​ត្រូវ​កូនប្រុស​ពៅ​របស់​គាត់​អាយុ​៤៣​ឆ្នាំ ប្តឹង​ទាមទារ​យក​ដី និង​ផ្ទះ​រហូត​ឡើង​ដល់​សាលាដំបូង​ខេត្ត ។ បណ្ដឹង​របស់​កូន​ធ្វើ​ឲ្យ​ស្ត្រី​ចំណាស់​ជា​ម្តាយ​មានការ​ភិតភ័យ​ខ្លាច​បាត់បង់​ផ្ទះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​-​ឃុំ រួម​ជាមួយនឹង​ប្រជាពលរដ្ឋ ចេញ​មុខ​ជួយ​ការពារ​មិន​ឲ្យ​អ្នក​ណា​មក​រំលោភ​បំពាន​យក​ដី​របស់​ស្ត្រី​មេម៉ាយ​នេះ​ឡើយ ។

ខេត្តកំពង់ចាម ៖ ស្ត្រី​ចំណាស់​មេម៉ាយ​វ័យ​៦៩​ឆ្នាំ​ម្នាក់​ឈ្មោះ​ឃី​ន រស់នៅ​ភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹង​ត្រង់ ដែល​ទើបនឹង​ចេញពី​មន្ទីរពេទ្យ មិន​ទាន់​នឹង​ស្រួលខ្លួន​ផង ស្រាប់តែ​ត្រូវ​កូនប្រុស​ពៅ​របស់​គាត់​អាយុ​៤៣​ឆ្នាំ ប្តឹង​ទាមទារ​យក​ដី និង​ផ្ទះ​រហូត​ឡើង​ដល់​សាលាដំបូង​ខេត្ត ។ បណ្ដឹង​របស់​កូន​ធ្វើ​ឲ្យ​ស្ត្រី​ចំណាស់​ជា​ម្តាយ​មានការ​ភិតភ័យ​ខ្លាច​បាត់បង់​ផ្ទះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​-​ឃុំ រួម​ជាមួយនឹង​ប្រជាពលរដ្ឋ    ចេញ​មុខ​ជួយ​ការពារ​មិន​ឲ្យ​អ្នក​ណា​មក​រំលោភ​បំពាន​យក​ដី​របស់​ស្ត្រី​មេម៉ាយ​នេះ​ឡើយ ។

ស្ត្រី​ចំណាស់​ដែល​កូនពៅ​ប្ដឹង​នេះ​មានកូន​២​នាក់​គឺ កូន​បង​ឈ្មោះ​ប៉ាវ រ៉ា និង​កូនពៅ​ឈ្មោះ​ប៉ាវ គង់  ។ ជុំវិញ​ករណី​នេះ ត្រូវ​បាន​ស្ត្រី​ចំណាស់​ឈ្មោះ​អ៊ុ​ង សុខ​ឃី​ន ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ថា កាល​ដើមដំបូង​ផ្ទះ​របស់​គាត់​សាងសង់​អំពី​ឈើ​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ ។ ដោយសារ​តែ​ច្រាំង​ទន្លេ​បាក់​មក​ជិត​ដល់​ក៏​រុះរើ​មក​នៅ​កន្លែង​ថ្មី​សព្វ​ថ្ងៃនេះ ប៉ុន្តែ​ដោយ​មានការ​ខ្វះខាត​ក្នុង​ជីវភាព​គាត់​ក៏​លក់​ដី​ភូមិ​បាន​១.៧០០​ដុល្លារ ផ្ញើ​ទុក​ឲ្យ​កូនប្រុស​ឈ្មោះ​ប៉ាវ គង់ អាយុ​៤៣​ឆ្នាំ ជា​អ្នករក្សា​ទុក ។ ស្ត្រី​ចំណាស់​បាន​ប្រាប់​បន្ត​ថា ក្រោយមក​នៅ​ពេល​ដែល​ម្តាយ​របស់​គាត់​អាយុ​ជាង​៩០​ឆ្នាំ​ឈឺ​ក៏​ទៅ​ទារ​លុយ​ពី​កូនប្រុស​បាន​១០០​ដុល្លារ​មក​ធ្វើបុណ្យ​សង្ឃទាន​ឲ្យ​ម្តាយ ។ ក្រោយមក​ទៀត​ម្តាយ​អាយុ​ជាង​៩០​ឆ្នាំ ទទួលមរណភាព​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ខ្វះ​លុយ​ឲ្យ​ថ្លៃ​ម្ហូប​គេ​និង​ការ​ចំណាយ​ផ្សេង​ៗ​ក៏​ទៅ​ទារ​លុយ​ពី​កូនប្រុស បែរជា​កូន​នេះ​មិន​ឲ្យ​សោះ​និង​បាន​បោះបង់​គាត់​ឲ្យ​នៅ​តែ​ម្នាក់ឯង​ថែម​ទៀត ។

គាត់​និយាយ​ថា ហេតុតែ​ជំពាក់​គេ​ច្រើន​ពេក ទើប​សម្រេចចិត្ត​លក់​ដីស្រែ​១​កន្លែង​ក្រោយ​ផ្ទះ​បាន​លុយ​២.០០០​ដុល្លារ មក​សង​គេ និង​នឹក​ស្មាន​តែ​ចប់​រឿងរ៉ាវ​ពី​មុន តែ​បែរជា​កូនប្រុស​ពៅ​គាត់​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត​ចោទ​ថា គាត់​យក​ដី​កូន​លក់​ទៅ​វិញ ។ នៅ​ថ្ងៃ​ទី​៣ កញ្ញា ២០១៤   លោក​ចៅក្រម ទិ​ត​សុ​ទ្ធី បូ​រ៉ា​ល័ក្ខណ៍ បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​គាត់​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ហើយ​គាត់​បាន​អះអាង​ថា ដី​ទំហំ​១២​ម៉ែត្រ​គុណ​៣០០​ម៉ែត្រ​ជា​របស់​គាត់ មិនមែន​ជា​របស់​កូន​នោះ​ទេ បើសិនជា​របស់​កូន​មែន ទាល់តែ​កូនប្រុស​ឈ្មោះ​គង់ ត្រូវ​ថែរក្សា​គាត់​រហូត​ដល់​ស្លាប់​ទើប​យល់ព្រម​ឲ្យ តែ​កូនប្រុស​នេះ​មើលថែ​គាត់​បាន​ប្រហែល​២​ឆ្នាំ​ប៉ុណ្ណោះ ។ ចំណែក​ស្ត្រី​ចំណាស់​ឈ្មោះ​ពុធ វ៉ា​ន់ អាយុ​៦៨​ឆ្នាំ ជា​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ដី​និង​ផ្ទះ​ដែល​ស្ត្រី​មេម៉ាយ​ឈ្មោះ​ឃី​ន នៅ​សព្វ​ថ្ងៃនេះ​ជា​ដី​របស់​គាត់ មិនមែន​របស់​កូនប្រុស​ពៅ​ឈ្មោះ​គង់ នោះ​ទេ ។ ការ​ដែល​គាត់​លក់​ដី​នេះ ដោយសារ​តែ​ជំពាក់​គេ​ធ្វើ​បុណ្យសព​ឲ្យ​ម្តាយ​អាយុ​ជាង​៩០​ឆ្នាំ យក​លុយ​មក​សង​គេ​និង​ព្យាបាល​ជំងឺ រីឯ​ការ​លេចឮ​ថា កូនប្រុស​ប្តឹង​ម្តាយ​ឡើង​ដល់​សាលាដំបូង​ខេត្ត គាត់​ទើបតែ​ដឹង​២​ថ្ងៃនេះ​ប៉ុណ្ណោះ  ។

ឯ​បុរស​ឈ្មោះ​ប៉ាវ គង់ អាយុ​៤៣​ឆ្នាំ ត្រូវជា​កូនពៅ​របស់​ស្ត្រី​មេម៉ាយ​ខាងលើ និង​ជាដើម​បណ្ដឹង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ដី​នៅ​ភូមិ​មាត់ទន្លេ​ដែល​លក់​បាន​ចំនួន​១.៧០០​ដុល្លារ​នោះ​គាត់​ជា​អ្នកលក់ មិនមែន​ម្តាយ​អ្នកលក់​ទេ និង​បាន​យក​មក​ចាយវាយ​ទាំងអស់​គ្នា​ហើយ​នៅ​ពេល​ម្តាយ​ឈឺ​ក៏​បាន​ចំណាយ​មើលថែ​ទាំ​រហូត​អស់​លុយ ។ នៅ​ក្នុង​ឆ្នាំ​២០១៣ គាត់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​មិនមែន​ប្តឹង​ចង់បាន​ដី​និង​ផ្ទះ​ម្តាយ​នោះ​ទេ គឺ​គ្រាន់តែ​ឲ្យ​ស្ថាប័ន​ច្បាប់​ជួយ​ធ្វើ​យ៉ាងណា កុំ​ឲ្យ​ម្តាយ​លក់​ដី​នៅ​រាល់ថ្ងៃ​ទៅ​ឲ្យ​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ ។ គាត់​ថា បើ​ម្តាយ​ចង់បាន​លុយ​ថ្លៃ​ប៉ុន្មាន​គាត់​សុខចិត្ត​ទិញ ដើម្បី​កុំ​ឲ្យ​ទ្រព្យកេរ​ដូនតា​បាត់បង់​ទៅ​លើ​ដៃ​របស់​អ្នក​ដទៃ ។

លោក អំ សេង​អ៊ូ មេឃុំ​ព្រះ​អណ្តូង មាន​ប្រសាសន៍​ថា ចំពោះ​ដី​ផ្ទះ​រាល់ថ្ងៃ​របស់​ស្ត្រី​មេម៉ាយ​ខាងលើ​នេះ​គឺ​ពិតជា​របស់​គាត់​មែន​មិនមែន​របស់​កូនប្រុស​ឈ្មោះ​ប៉ាវ គង់ នោះ​ទេ ហើយ​ថែម​ទាំង​បាន​ផ្តិត​មេដៃ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​ដឹង​ឮ​ថែម​ទៀត ។ ក្នុង​រយៈពេល​ចុង​ក្រោយ ពេល​ដែល​ម្តាយ​ឈឺ​កូនប្រុស​នោះ​មិន​បាន​មក​មើល​ម្តាយ​ទេ គឺ​ម្ដាយ​នៅ​តែ​ជាមួយនឹង​កូនប្រុស​ច្បង​ឈ្មោះ​ប៉ាវ រ៉ា ដែល​មានផ្ទះ​នៅ ក្នុងភូមិ​ព្រែក​ស្តី​នោះ​ដែរ មក​ជួយ​ដេក​កំដរ​ម្តាយ    ហើយ​សូ​ម្បី​តែ​ជីដូន​អាយុ​ជាង​៩០​ឆ្នាំ​ស្លាប់​ក៏​កូនប្រុស​ពៅ​រូប​នេះ មិន​បាន​មក​ចូលរួម​បុណ្យ​ដែរ នា​ពេល​កន្លង​មក ៕