ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMSOC​បើក​កិច្ចប្រជុំ​ព​ន្លឿ​ន​ផែន​ការ​មេ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​សុ​ី​ហ្គេ​ម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ស្វែងរក​ធាតុ​ចូល​សម្រាប់​ព​ន្លឿ​ន​ផែនការ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ស្វែងរក​ធាតុ​ចូល​សម្រាប់​ព​ន្លឿ​ន​ផែនការ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​។

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​និង​ជា​អគ្គលេខាធិការ​CAMSOC បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ថ្ងៃនេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ក្នុង​ការ​អនុវត្ត​ផែនការមេ និង​ការ​ព​ន្លឿ​ន ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ទីលាន​ប្រកួត និង​ការ​ជំរុញ​ផែនការ​យុទ្ធសាស្ត្រ​នានា ។

ជា​ពិសេស​ជាមួយ​សហព័ន្ធ​កំពុង​តែ​សកម្ម​ធ្វើ​ផែនការ​របស់​ខ្លួន សម្រាប់​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ស៊ី​ហ្គេ​ម​តែ​ម្ដង ។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​បែងចែក​ជា​២​វគ្គ ទី​១ លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គ​លេខា​ធិការ​រង​CAMSOC ឡើង​ធ្វើ​បទ​បង្ហាញ និង​ធ្វើ​ជា​គំរូ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់​លាស់​មួយ​ជូន​ទៅ​ដល់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​បំពេញបន្ថែម​លក្ខណៈ​ពិសេស ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ឯកភាព​គ្នា​ដែល​មាន​ជា​ក្រដាស​ស្នាម​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍ ។

ទី​២​គឺជា​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក ជា បូ​រ៉ា អនុប្រធាន​CAMSOC និង​ជា​ប្រធាន​ទីលាន​ប្រកួត​គណៈកម្មាធិការ​កីឡា​ស៊ី​ហ្គេ​ម ដើម្បី​ធ្វើការ​បែងចែក​ឱ្យ​បាន​ច្បាស់លាស់​ចាប់ពី​ពេល​ឥឡូវនេះ​ទៅ ថា​សហព័ន្ធ​មួយ​ណា​នៅ​ទីតាំង​កន្លែង​ណា ហើយ​មានការ​ខ្វះខាត​សម្ភារ​ទំហំ​ប៉ុនណា មាន​បំពាក់​ឧបករណ៍​អ្វីខ្លះ ដើម្បី​រាយការណ៍​មក​កាន់ CAMSOC ហើយ​ត្រូវ​រៀបចំ​ពី​ឥឡូវនេះ​ទៅ ។

ជា​ពិសេស​ទីលាន​ណា​ត្រូវការ​កែ​លម្អ និង​ទីលាន​ណា​ដែល​ត្រូវ​កសាង ត្រូវ​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​ដូច្នេះ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​គាត់​ជា​អ្នក​ទទួលខុសត្រូវ ជា ស្នូល​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ទាំងមូល​នៅ ក្នុង​លក្ខណៈ​បច្ចេកទេស ។

លោក​បាន​បន្ត​ថា ចាប់ពី​ពេល​នេះ​ទៅ គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ដែល​ត្រូវ​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ការ​ចង្អុលបង្ហាញ​ផែនការមេ​របស់​កីឡា​ស៊ី​ហ្គេ​ម​ក៏​ដូច​ជា​ការ​ចង្អុលបង្ហាញ​ផែនទី​បង្ហាញផ្លូវ ដូច្នេះ​ឆ្នាំ​២០២០​នេះ គណៈកម្មការ​ជំនាញ ត្រូវ​រៀបចំ​ឱ្យ​បាន​រួចរាល់​នូ​បទ​ប្បញ្ញតិ​ផ្សេង​ៗ​ទាំង​ទីលាន​និង​ការ​ផ្សព្វផ្សាយ​ពី​ការ​រៀបចំ​ស៊ី​ហ្គេ​ម ដូច​ជា​ការ​ប្រកាស​ពី​ជ័យ​លា​ភី ការ​ធ្វើ​ឡូ​ហ្គោ និង​ស្លាក​សញ្ញា​របស់​កីឡា​ស៊ី​ហ្គេ​ម ត្រូវធ្វើ​ឱ្យ​ហើយ​ទាំងអស់ ។ ចំណែក​ឆ្នាំ​២០២១​គឺជា​ដំណើរការ​នៃ​ការ​រៀបចំ​អនុវត្ត​ត្រៀមលក្ខណៈ​ស៊ី​ហ្គេ​ម ហើយ​ចូល​ដល់​ឆ្នាំ​២០២២​ត្រូវ​រួចរាល់​ទាំងអស់​ចំពោះ​​ការងារ​ដែល​ត្រៀមលក្ខណៈ ។

លោក​សង្កត់ធ្ងន់​ថា អ្វី​ដែល​យើង​ទាំងអស់​គ្នា​ត្រូវធ្វើ ត្រូវ​ដាក់ចិត្ត​ដាក់​កាយ​រួម​គ្នា​ធ្វើ រួម​គ្នា​ទទួល​ខុសត្រូវ​ទើប​ការងារ​យើង​មានការ​រីក​ចម្រើន​ទៅ​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ