ប្រទេសចិន ៖ ក្រុមអ្នកជំនាញការរួមមួយ ដែលមានបណ្ដាអ្នកជំនាញការចិន និងបណ្ដាអ្នកជំនាញការរបស់អង្គការសុខភាពពិភពលោកWHO គូសបញ្ជាក់កាលពីថ្ងៃទី២៤កុម្ភៈថា អន្តរាគមន៍នានា របស់សុខាភិបាលសាធារណៈ ពុំធ្លាប់មានពីមុនមករបស់ចិន ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសCOVID-19ទទួលបានលទ្ធផលដ៏ធំធេង ក្នុងការរាំងខ្ទប់ការឆ្លងរវាងមនុស្សនិងមនុស្សនៃវីរុសនោះ ដោយយ៉ាងណាស់អាចបង្ការឬធ្វើឲ្យយឺតចំពោះការចម្លងដល់មនុស្សច្រើនរយពាន់នាក់។
ការវាយតម្លៃនេះត្រូវបានបង្ហាញក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយ នៅក្រុងប៉េកាំង បន្ទាប់ពីក្រុមរួមនោះនៃអ្នកជំនាញការនេះ ដែលមានសមាជិក២៥រូប បានធ្វើដំណើរសិក្សាមួយនៅលើទីលានអស់ពេល៩ថ្ងៃនៅចិន។ យោងតាមក្រុមនេះថា ចិនក៏ដើរតួនាទីសំខាន់មួយ ដែរក្នុងកិច្ចការពារសហគមន៍អន្តរជាតិ ដោយអាចឲ្យបណ្ដាប្រទេសមានពេលដើម្បីប្រកាន់យក បណ្ដាវិធានការដ៏សកម្ម ក្នុងការបង្ការនិងត្រួតពិនិត្យនិងផ្ដល់បណ្ដាបទពិសោធន៍។
ក្រុមនេះបន្តថាចិនបានចាត់បណ្ដាវិធានការដោយប្រុងប្រយ័ត្ន ជាបន្តបន្ទាប់និងរៀបរយ ដើម្បីស្ដារឡើងវិញជាបន្តបន្ទាប់ របៀបរៀបរយក្នុងផ្នែកសង្គម សេដ្ឋកិច្ចនិងសុខាភិបាល។ ប្រទេសដទៃៗទៀតត្រូវវាយតម្លៃឡើងវិញឲ្យបានឆាប់រហ័ស លើបណ្ដាវិធានការដែលបានចាត់ចំពោះប្រទេសចិន៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ