ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន​នឹង​បង្ហាញ​ផ្លែផ្កា​នៅ​ចុងឆ្នាំ​២០២០​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ច​ចារ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​រវាង​កម្ពុជា និង​ប្រទេស​មហាអំណាច​ចិន ចាប់ផ្តើម​ដំបូង​នៅ​ដើម​ខែមករា ទើបតែ​កន្លង​ផុត​ទៅ​គេ​ដឹង​ថា វា​នៅ​យូរ​ប៉ុន្មាន​ទៀត​នោះ​ទេ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បង្ហាញ​ផ្លែផ្កា​របស់​ខ្លួន​នា​ចុងឆ្នាំ​នេះ នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​នេះ ប្រកាស​ទទួលស្គាល់​ដោយ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​កម្ពុជា​- ចិន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ច​ចារ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​រវាង​កម្ពុជា និង​ប្រទេស​មហាអំណាច​ចិន ចាប់ផ្តើម​ដំបូង​នៅ​ដើម​ខែមករា ទើបតែ​កន្លង​ផុត​ទៅ​គេ​ដឹង​ថា វា​នៅ​យូរ​ប៉ុន្មាន​ទៀត​នោះ​ទេ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បង្ហាញ​ផ្លែផ្កា​របស់​ខ្លួន​នា​ចុងឆ្នាំ​នេះ នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​នេះ ប្រកាស​ទទួលស្គាល់​ដោយ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​កម្ពុជា​- ចិន ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍ ថ្មី​ៗ​នេះ​ថា «​ខ្ញុំ​អាច​បញ្ជាក់​ថា យើង​ចង់បាន​ណាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​នានា ។ យើង​បាន​ច​ចារ​ជុំ​ទី​១ ជាមួយ​ចិន​រួច​ហើយ ។ យើង​បន្ត​ការ​ច​ចារ​ជាមួយ​ចិន​អាច​នឹង​ការ​រំពឹង​ទុក​របស់​យើង នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​នឹង​រួចរាល់ ហើយ​ប្រកាស​ដាក់​ឱ្យ​ប្រើ ឬ​ដាក់​ឱ្យ​អនុវត្ត​ចុះហត្ថលេខា នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ចិន​មក​ចូលរួម​ប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ទីក្រុង​ភ្នំពេញ នា​ខែវិច្ឆិកា ឆ្នាំ​២០២០» ។

Cambodia flag with China flag, 3D rendering

សម្តេច​តេ​ជោ ហ៊ុន​សែន មាន​ប្រសាសន៍​លើក​ឡើង​ថា « យើង​កំពុង​រៀបចំ​ការ​ច​ចារ​ជាមួយ​កូរ៉េ​ខាងត្បូង​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។ យើង​ក៏​រៀបចំ​ការ​ច​ចារ​ជាមួយ​សហភាព​អឺ​រ៉ា​ស៊ី​ដូច​មាន រុ​ស្សី​, បេឡា​រុស រួម​និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​ប្រសិនជា​ប្រទេស​អង់គ្លេស​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា កម្ពុជា​នឹង​ស្វាគមន៍ ហើយ​យើង​អត់​យល់​ទាស់​ទេ ។ អង់គ្លេស​បាន​ស្នើ​សុំ​យើង ដើម្បី​ឱ្យ​គាំំ​ទ្រ​ទៅ​លើ​ការ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​អង់គ្លេស​នឹង​អាស៊ាន ហើយ​កម្ពុជា​ច្បាស់​ជា​គាំទ្រ​ដល់​អង់គ្លេស​ឱ្យ​ក្លា​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ជាមួយនឹង​អាស៊ាន ក្នុង​មូលហេតុ​ដោយ​អង់គ្លេស​ជា​ក៏​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​អចិ​ន្ត្រៃ​ទាំង​៥ របស់​អង្គការសហប្រជាជាតិ​» ។

ភាគី​ទាំង​ពីរ​បាន​ចាប់ផ្តើម​សិក្សា និង​រាយ​ការ​ពី​អត្ថប្រយោជន៍​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ព្រមទាំង​ទទួល​បាន​អាណត្តិ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ដំណើរការ​ច​ចារ​លើ​កិច្ចព្រមព្រៀង​នេះ ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ សេវាកម្ម និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​សំដៅ​សម្រេច​ឱ្យ​បាន​គោលដៅ​ពាណិជ្ជកម្ម​សរុប​ចំនួន​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២៣​តាម​ការ​កំណត់ ។

តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប្រទេស​ណា​ដែល​បាន​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​នោះ​នឹង​ទទួល​បាន​ផលប្រយោជន៍​ធំ​តួយ៉ាង​បើ​កម្ពុជា និង​ចិន​អាច​ឈាន​ទៅ​ដល់​ចំណុច​ធ្វើ​ពាណិជ្ជកម្ម​សេរី​រួម​គ្នា ប្រាកដ​ណាស់ ប្រទេស​ចិន និង​ផ្តល់​អាទិភាព​ច្រើន​ដល់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ