ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មនុស្ស​ដែល​រវល់​នឹង​ក្លាយជា​អ្នកមាន​ទេ?

4 ឆ្នាំ មុន

នរណា​ៗ​ក៏​ដឹង​ដែរ​ថា​ការ​រត់​ជា​កីឡា​ដ៏​ល្អ​សម្រាប់​សុខភាព​របស់​អ្នក ហើយ​ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការ​រត់​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​សប្បាយចិត្ត​ជាង​មុន ជួយ​ពង្រឹងស្មារតី​របស់​មនុស្ស និង​ជួយ​ឲ្យ​មនុស្ស​កាត់​កាឡូរី​ថែម​ទៀត​ផង ។ លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ដែល​តែងតែ​រត់​កីឡា​តែងតែ​អាច​រស់នៅ​បាន​យូរ​ជាង​អ្នក​ដទៃ​ព្រោះ​ពួក​គេ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ច្រើន​ជាង ។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា…

នរណា​ៗ​ក៏​ដឹង​ដែរ​ថា​ការ​រត់​ជា​កីឡា​ដ៏​ល្អ​សម្រាប់​សុខភាព​របស់​អ្នក ហើយ​ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ការ​រត់​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​សប្បាយចិត្ត​ជាង​មុន ជួយ​ពង្រឹងស្មារតី​របស់​មនុស្ស និង​ជួយ​ឲ្យ​មនុស្ស​កាត់​កាឡូរី​ថែម​ទៀត​ផង ។

លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ដែល​តែងតែ​រត់​កីឡា​តែងតែ​អាច​រស់នៅ​បាន​យូរ​ជាង​អ្នក​ដទៃ​ព្រោះ​ពួក​គេ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ច្រើន​ជាង ។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា ការ​រត់​តិច​ៗ​ប្រមាណ​ពី ៤០ ទៅ ៥០ នាទី​ជា​រៀង​រាល់​ស​ប្តា​ហ៍ គឺ​គ្រប់គ្រាន់​ឲ្យ​សម្រាប់​មនុស្ស ។

ការ​ស្រាវជ្រាវ​ក៏​បាន​ប្រទះ​ឃើញ​ដែរ​ថា អ្នកគ្រប់គ្រង​ដែល​តែងតែ​ជួប​ជាមួយនឹង​បុគ្គលិក​ថ្មី​ៗ​នៅ​ថ្ងៃ​ទី​មួយ​ដើម្បី​និយាយ​ពី​តួនាទី​របស់​ពួក​គេ និង​រៀបចំ​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​អាច​ជួយ​ដល់​បុគ្គលិក​ឲ្យ​សម្រប​ខ្លួន​ជាមួយនឹង​កន្លែង​ការងារ​លឿន​ជាង​អ្នក​ដែល​មិន​បាន​ឆ្លងកាត់​ដល់​ទៅ​មួយ​ខែ ។ ក្នុង​ផ្នែក​លក់​វិញ អ្នក​នៅ​ក្នុង​ផ្នែក​នេះ​អាច​លក់​បាន​ច្រើន​ក្នុង​កំឡុង​ខែ​ចុង​ក្រោយ​នៃ​ត្រីមាស​នីមួយ​ៗ និង​មាន​អត្រា​បរាជ័យ​ទាប​ជាង​ខែ​ដទៃ ។ អ្នក​ដែល​ពូក​កែ​លក់​ភាគច្រើន​ជា​មនុស្ស​ដែល​ខិតខំ​ប្រឹងប្រែង​ជា​រៀងរាល់ថ្ងៃ ។

កិច្ចប្រជុំ​ដែល​ត្រូវ​បាន​ចាប់ផ្តើម​ដោយ​សួរ​ទៅ​អង្គប្រជុំ​ពី​គោលដៅ​នៃ​កិច្ចប្រជុំ និង​សារៈសំខាន់​នៃ​កិច្ចប្រជុំ អាច​ជំរុញ​ឲ្យ​បុគ្គលិក​អាច​សម្រេច​បាន​កិច្ចការ​ច្រើន​ជាង​មុន ។ ចំណែកឯ​អ្នកដឹកនាំ​វិញ អ្នកដឹកនាំ​ដែល​តែងតែ​និយាយ​ជាមួយ​បុគ្គលិក​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​ពួក​គេ​ភាគច្រើន​មានឱកាស​ជោគជ័យ​ច្រើន​ជាង ។
នរណា​ក៏​រវល់​ដែរ ហើយ​មនុស្ស​ភាគច្រើន​ក៏​ខិតខំ​ធ្វើការ​ងារ​ដែរ ប៉ុន្តែ​ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​ជោគជ័យ និង​អ្នក​ដែល​បរាជ័យ គឺ​មនុស្ស​ជោគជ័យ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ដែល​ត្រឹមត្រូវ​ដើម្បី​សម្រេច​បាន​កិច្ចការ ឬ​គោលដៅ​ដែល​មាន​សារៈសំខាន់​ជាងគេ ។

ដូច្នេះ​អ្នក​ត្រូវ​តែ​រៀន​ជ្រើសរើស​គោលដៅ​សំខាន់​ៗ​ដែល​អ្នក​ចង់​សម្រេច និង​យក​វា​មក​ចែក​ទៅ​ជា​សកម្មភាព​ប្រចាំ​ថ្ងៃ ។ ប្រសិនបើ​អ្នក​ចង់​ពង្រីក​អាជីវកម្ម​របស់​អ្នក អ្នក​ត្រូវ​តែ​ដើរ​រក​ដៃគូ​ដែល​មាន​សក្តានុពល​យ៉ាងតិច​ឲ្យ​បាន ៥ នាក់​ជា​រៀងរាល់ថ្ងៃ ។ ប្រសិនបើ​អ្នក​ចង់​បង្កើន​ចំនួន​មនុស្ស​ដែល​អ្នក​ស្គាល់ អ្នក​ត្រូវ​ស្គាល់​មនុស្ស​ថ្មី​ៗ​យ៉ាងតិច​ឲ្យ​បាន ៣ នាក់​ក្នុង​មួយ​ថ្ងៃ ។ ប្រសិនបើ​អ្នក​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន អ្នក​ត្រូវ​សួរ​សុខ​ទុ​ក្ត​មិត្តភក្តិ ឬ​បងប្អូន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ជាដើម ៕ កែម​សម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ