ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយគ្រួសារដេកលង់​លក់ លុះភ្ញាក់​ដឹងខ្លួនស្រែកស្លន់ស្លោ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង សង្ស័យ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ធ្វើការ​បាញ់​ពន្លត់​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាងក្រោយ​រោង​សិប្បកម្ម​ផលិត​គ្រឿង​សង្ហា​រឹម​ឈើ​គ្មាន​យីហោ​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង សង្ស័យ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ធ្វើការ​បាញ់​ពន្លត់​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាងក្រោយ​រោង​សិប្បកម្ម​ផលិត​គ្រឿង​សង្ហា​រឹម​ឈើ​គ្មាន​យីហោ​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​ស្ត្រី​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ទន់ គឹ​ម​ហ័​ង អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខាងលើ​ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី​មាន​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​។ ដី​និង​ផ្ទះ​ខាងលើ​នេះ គឺ​គាត់​បាន​ជួល​ពី​ម្ចាស់​គេ​ក្នុង​តម្លៃ​៥០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​សាងសង់​ផ្ទះ​ស្នាក់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ដែល​មាន​គ្នា​ចំនួន​៨​នាក់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គ្រួសារ​របស់​គាត់​បាន​សំរាន្ត​លង់លក់​នៅ​ខាងក្នុង​ផ្ទះ​ទាំងអស់​គ្នា​ជា​ធម្មតា​ដូច​សព្វដង​។ លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ដែល​គាត់​ភ្ញាក់​ដឹងខ្លួន​ឡើង ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ​ចេញ​មក​ពី​ផ្នែក​ខាងក្រោយ​ផ្ទះ ដែល​ជា​ផ្ទះបាយ​យ៉ាង​សន្ធោសន្ធៅ​។ ភ្លាម​ៗ​នោះ​គាត់​ក៏​ប្រញាប់ប្រញាល់​ដាស់​កូន​ៗ​និង​ប្តី​នាំ​គ្នា​រត់​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ និង​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​នាំ​គ្នា​រត់​មក​ជួយ​អន្តរាគមន៍​។ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​អោយ​ចុះ​មក​ធ្វើការ​បាញ់​ទឹក​ពន្លត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ភ្លើង​បាន​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ធ្វើ​ឱ្យ​គាត់​មិន​អាច​ចូល​ទៅ​ជញ្ជូន​សម្ភារៈ​និង​របស់របរ​មាន​តម្លៃ​ចេញ​មក​ខាងក្រៅ​បាន​ឡើយ​។ បន្ទាប់​មក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​រួម​ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​បង្ក​ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ជួយ​អន្តរាគមន៍​ចំនួន​៤​គ្រឿង​។ រួច​ក៏​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ប្រមាណ​៤០​នាទី​ក្រោយមក ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​ទឹក​អស់ទាំង​៤​រថយន្ត​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នោះ មិន​បង្ក​ឲ្យ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​នោះ​ទេ គឺ​ខូ​ត​ខាត​តែ​ផ្ទះ​កើតហេតុ​និង​ទ្រព្យសម្បត្តិ​ដែល​នៅ​ខាងក្នុង​ផ្ទះ​អស់ទាំង​ស្រុង ចំពោះ​មូលហេតុ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ