ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ផ្តាំ​ទៅ​កាន់​មន្ត្រីរាជការ​ទាំងអស់​ចៀសវាង​ប្រើ​អំណាច​គ្រួសារ បក្សពួក​និយម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី សូម​ផ្តាំ​ទៅ​កាន់​មន្ត្រីរាជការ ទាំងអស់​ចៀសវាង​ពី​ការ​ប្រើប្រាស់​អំណាច​គ្រួសារ បក្សពួក​និយម ដែល​តែងតែ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​របស់​ប្តី ហើយ​សម្តេច​បាន​ផ្តល់​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ឲ្យ​មន្ត្រី​អនុវត្ត​ការងារ​ទទួល​បាន​ជោគជ័យ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី សូម​ផ្តាំ​ទៅ​កាន់​មន្ត្រីរាជការ ទាំងអស់​ចៀសវាង​ពី​ការ​ប្រើប្រាស់​អំណាច​គ្រួសារ បក្សពួក​និយម ដែល​តែងតែ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​របស់​ប្តី ហើយ​សម្តេច​បាន​ផ្តល់​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ឲ្យ​មន្ត្រី​អនុវត្ត​ការងារ​ទទួល​បាន​ជោគជ័យ ក្នុង​នោះ​រួម​មានការ​រៀបចំ​ផែនការ​អោយ​បាន​ច្បាស់លាស់ គឺ​គិត​ហើយ​ចាំ​គូរ ការ​ធ្វើ​បែប​នេះ​យើង​អាច​វាស់​ស្ទង់​ទំហំ​ការងារ​របស់​យើង​បាន ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ។

ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​សូម​ផ្តាំ​ទៅ​កាន់​សិស្ស មន្ត្រីរាជការ ទាំងអស់​ចៀសវាង​ពី​ការ​ប្រើប្រាស់​អំណាច​គ្រួសារ បក្សពួក​និយម ដូច​ជា ពាក្យ​ថា ប្ដី​ស័ក្ដិ​៣ ប្រពន្ធ​ស័ក្ដិ​៤ កូន​ស័ក្ដិ​៥ ដែល​កន្លង​មក​ប្រពន្ធ ឬ​កូន តែងតែ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្តី ឬ​ឪពុក ដែល​ធ្វើ​អោយ​បាត់បង់​កិត្តិយស ដំណែង​ប្តី ឬ​ឪពុក ដែល​រឿង​នេះ​បាន​ជះ​ឥទ្ធិពល​មិនល្អ​ក្នុង​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ