Liverpool បានបន្តកំណត់ត្រាមិនចាញ់របស់បន្ថែមទៀត ជាមួយឱកាសកាន់តែខិតជិតក្លាយជាម្ចាស់ជើងឯក Premier League រដូវកាលនេះរបស់ខ្លួនក្រោយពីបានយកឈ្នះលើក្រុម West Ham ដោយលទ្ធផល ៣-២…
Liverpool បានបន្តកំណត់ត្រាមិនចាញ់របស់បន្ថែមទៀត ជាមួយឱកាសកាន់តែខិតជិតក្លាយជាម្ចាស់ជើងឯក Premier League រដូវកាលនេះរបស់ខ្លួនក្រោយពីបានយកឈ្នះលើក្រុម West Ham ដោយលទ្ធផល ៣-២ កាលពីយប់មិញ ជាមួយកំណត់ត្រាធំ៣ នៅក្រោយចប់ការប្រកួត។
Liverpool បានតាមស្មើកំណត់ត្រា Manchester City ដោយឈ្នះការប្រកួតក្នុងលីគ ១៨លើកជាប់គ្នា។ Liverpool បានឈ្នះការប្រកួតក្នុងដី ២១លើកក្នុងលីគជាប់គ្នា ដោយស្មើកំណត់ត្រាចាស់របស់ក្រុមខ្លួននៅឆ្នាំ១៩៧២។ ពួកគេរកគ្រាប់បាល់បញ្ចូលទីដោយប្រើក្បាល (តែត) ១៤ គ្រាប់ក្នុងលីគរដូវកាលនេះច្រើនជាងក្រុមណាៗទាំងអស់។
ជ័យជម្នះនេះបានធ្វើឱ្យ Liverpool ផ្តាច់ខ្លួនចំនួន២២ពិន្ទុលើកំពូលតារាង ក្រោយឆ្លងកាត់២៧ប្រកួត ដោយមាន៧៩ពិន្ទុ តាមពីក្រោយដោយក្រុម Manchester City ដែលមាន៥៧ពិន្ទុ។ ប្រភព៖ BBC
ចែករំលែកព័តមាននេះ