ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​លី​គ​រដូវ​កាល​ថ្មី នៅ​កូរ៉េ​ខាង​ត្បូង​ត្រូវ​ពន្យារពេល​ ព្រោះCovid-19

4 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង បាន​ពន្យារពេល​ការ​ចាប់ផ្តើម​ការ​ប្រកួត​លី​គ​ក្នុងស្រុក​ទាំងអស់​របស់​ខ្លួន​រដូវ​កាល​ថ្មី​ឆ្នាំ ២០២០ ដោយសារ​ការ​រីក​រាល​ដាន​នៃ​វីរុស Covid-19 ក្នុង​ប្រទេស​នេះ​។ K League បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ…

កូរ៉េ​ខាងត្បូង បាន​ពន្យារពេល​ការ​ចាប់ផ្តើម​ការ​ប្រកួត​លី​គ​ក្នុងស្រុក​ទាំងអស់​របស់​ខ្លួន​រដូវ​កាល​ថ្មី​ឆ្នាំ ២០២០ ដោយសារ​ការ​រីក​រាល​ដាន​នៃ​វីរុស Covid-19 ក្នុង​ប្រទេស​នេះ​។ K League បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ប្រទេស​នេះ កំពុង​ជួប​ប្រទះ​ការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស​ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​ចិន និង​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៨,០០០០នាក់​នៅ​ទូ​ទាំង​ពិភពលោក​។

ការ​ឆ្លង​ភាគច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ត្រូវ​បាន​គេ​កត់ត្រា​នៅ​ក្នុង​ទីក្រុង Daegu ភាគ​អាគ្នេយ៍ ដោយ​មានការ​ព្រួយបារម្ភ​ថា ​វីរុស​នេះ​អាច​ឆ្លង​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស​។ កាលពី​ថ្ងៃ​សុក្រ K League បាន​ពន្យារពេល​ការ​ប្រកួត​បើក​រដូវ​កាល​សម្រាប់ Daegu FC និង Pohang Steelers ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​ឥឡូវនេះ​រាល់​ការ​ប្រកួត​ទាំងអស់ នឹង​ត្រូវ​ផ្អាក​រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ពេល​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ករណី​ឆ្លង​វីរុស​ថ្មី​នេះ​ឡើង​ដល់​ជាង ៨០០​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន៧​នាក់​។

អត្ថបទសរសេរ ដោយ