ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្កែ​ជាង​៣​ម៉ឺន​ក្បាល​​ ត្រូវ​​សម្លា.ប់​យក​សាច់​បរិភោគ​​តាម​ភោ​ជនីយ​ដ្ឋា​ន​​នៅ​សៀម​រាប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​មួយ​របស់​អង្ក​ការ​សុខុមាលភាព​សត្វ​អន្តរជាតិ​(Four Paws)​បាន​ឲ្យ​ដឹង​ថា ​ក្នុង​មួយ​ឆ្នាំ​សត្វ​ឆ្កែ​ជាង​៣​ម៉ឺន​ក្បាល​ត្រូវ​បាន​សម្លាប់​ ដើម្បី​យក​សាច់​ទៅ​លក់​នៅ​ក្នុង​ខេត្ត សៀម​​រាប​ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ខែធ្នូ​…

រាជធានី​ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​មួយ​របស់​អង្ក​ការ​សុខុមាលភាព​សត្វ​អន្តរជាតិ​(Four Paws)​បាន​ឲ្យ​ដឹង​ថា ​ក្នុង​មួយ​ឆ្នាំ​សត្វ​ឆ្កែ​ជាង​៣​ម៉ឺន​ក្បាល​ត្រូវ​បាន​សម្លាប់​ ដើម្បី​យក​សាច់​ទៅ​លក់​នៅ​ក្នុង​ខេត្ត សៀម​​រាប​ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ខែធ្នូ​ ឆ្នាំ​២០១៨ ដល់​ខែឧសភា ឆ្នាំ​២០១៩ ខ្លួន​បានធ្វើការ​អង្កេត​​ស៊ីជម្រៅ​ ពាក់ព័ន្ធ​ទៅ​នឹង​អាជីវកម្ម​សាច់​ឆ្កែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​ផ្តោត​ទៅ​លើ​តំបន់​ដែ​ជា​ប្រភព​នៃ​សត្វ​ឆ្កែ ទីតាំង​សត្តឃាត និង​កន្លែង​លក់ បាន​ឲ្យ​ឃើញ​ថា​ ខេត្តសៀមរាប ត្រូវ​បាន​កំណត់​ជា​ចំណុចក្តៅ​នៃ​ប្រភព​សត្វ​ឆ្កែ​ និង​ជា​កន្លែង​ផ្គត់ផ្គង់​តម្រូវការ​សាច់​ឆ្កែ​ នៅ​ពាក់កណ្តាល​ភាគ​ខាងកើត​នៃ​ប្រទេស​​កម្ពុជា ហើយជា​ពិសេសនោះ​រាជធានី​ភ្នំពេញ ​។

​អង្គការ​បញ្ជាក់​ថា​៖ «​ការ​អង្កេត​បាន​បង្ហាញ​ថា ​អាជីវកម្ម​សាច់​ឆ្កែ​នៅ​ក្នុង​ខេត្តសៀមរាប​មាន​ទំហំ​ធំ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ចំនួន​សត្វ​ឆ្កែ​ច្រើន​ជាង​៧០០០​ក្បាល​ក្នុង​មួយ​ខែ ។ ក្នុង​កំឡុង ពេល​អង្កេត​គឺ​មាន​ភោ​ជនី​ដ្ឋា​ន​លក់​សាច់​ឆ្កែ​ចំនួន​២១​ទីតាំង​ដែល​កំពុង​មាន​សកម្មភាព​នៅ​ក្នុង និង​ជុំវិញ​ខេត្តសៀមរាប ដោយ​ជា​មធ្យម​លក់​ឆ្កែ​ពី​៤​ទៅ​៦​ក្បាល​ក្នុង​មួយ​ថ្ងៃ (​អាស្រ័យ​រដូវ កាល​)»​។

ប្រភព​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​តាម​ប៉ាន់ស្មាន​សត្វ​ឆ្កែ​ចំនួន​២៩០០​ក្បាល​ក្នុង​មួយ​ខែ ៩(៣៤.៨០០​ក្បាល​ក្នុង​មួយ​ឆ្នាំ​)​ត្រូវ​បាន​លក់​នៅ​តាម​បណ្តា​ភោ​ជនី​ដ្ឋា​ន​នៅ​ក្រុង​សៀមរាប ។​ បើ​តាម​មន្ត្រី​របស់​អង្ក​ការ​ខាងលើ​បាន​ឲ្យ​ដឹង​ដឹង​ថា​តាម​ការ​សង្កេត​ក្រុម​លោក​ក៏​បាន​កំណត់​ទីតាំង​សត្តឃាត​ចំនួន​១​កន្លែង​និង​ទីតាំង​ស្តុក​និង​ជួយ​ដូរ​សត្វ​ឆ្កែ​ចំនួន​៥​កន្លែង​នៅ​ខាងក្រៅ​ទីក្រុង​បាន​ប្រើប្រាស់​ដើម្បី​រក្សា​ទុក​សត្វ​ឆ្កែ​មុន​ដឹក​ជញ្ជូន​ទៅ​កាន់​សត្តឃាត ។

​មន្ត្រី​ដដែល​បាន​បន្ត​ថា​ រថយន្ត​ម៉ាក​MiniVans ដែល​មាន​ទ្រុង​សត្វ​ឆ្កែ ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ដឹក​ជញ្ជូន​សត្វ​ឆ្កែ​ចេញពី​ខេត្តសៀមរាប គឺ​ប្រហែល​៣៧៥០​ក្បាល​ក្នុង​មួយ​ខែ និង​សត្វឆ្កែ​ពី​តំបន់​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​ដើម្បី​ផ្គត់ផ្គង់​សាច់​ឆ្កែ​ទៅ​តាម​បណ្តា​ភោជនីយដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ​ទី​សត្តឃាត​នៅ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ស្រុក​បា​ធា​យ និង​ស្រុក ជើងព្រៃ (​ស្គន់ ខេត្តកំពង់ចាម និង​ស្រុក​មុខកំពូល ខេត្តកណ្តាល​)​។

ប្រភព​បាន​បន្ត​ថា​ទី​សត្តឃាត កន្លែង​ស្តុក និង​ភោជនីយដ្ឋាន​លក់​សាច់​ឆ្កែ បាន​ជំរុញ ឲ្យ​មាន​អំពើ​ចារកម្ម និង​ការ​ដោះ​ដូរ​សត្វ​ឆ្កែ​នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ ដែល​បង្ហាញ​ឲ្យ​ឃើញ ថា​សត្វ​ឆ្កែ​មួយ​ចំនួន​ត្រូវ​បាន​គេ​លួច​ទាក់​មក​លក់​។ មន្ត្រី​បញ្ជាក់​ថា​៖«​មុន​ជំនួស​ដ៏​ធំ​និង​គ្មាន​ច្បាប់​ទ​ម្លា​ប៉​នេះ​បង្ក​ឲ្យ​មានការ​ការ​ទាក់​ឆ្កែ និង​ចលនា​ប​ម្លា​ស់​ទី​ដ៏​ធំ សម្បើម​នៃ​សត្វ​ឆ្កែ​ដែល​មាន​ជំងឺ​ហើយ​មិន​អាច​កំណត់​បាន​និង​មិន បាន​ចាក់​វ៉ាក់សាំង​បង្ការ ទៅ​កាន់​បណ្តា​ទីក្រុង ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

មន្ត្រី​ថា​បញ្ហា​ទាំងនេះ​បាន​បង្ក​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ជា​ខ្លាំង​អំពី​កម្រិត​ឆ្លង​កាន់តែ​ខ្ពស់​នៃ​ជំងឺ​ឆ្កែឆ្កួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​សត្វ​ឆ្កែ​ដែល​មាន​ផ្ទុយ​ជំងឺ​ឆ្កែឆ្កួត ត្រូវ​បាន ដាក់​ចូល ទៅ​ក្នុង​អាជីវកម្ម​ដើម្បី​ធ្វើ​ជា​អាហារ​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​មនុស្ស ។

​ប្រភព​បន្ថែម​ថា​កា​ទាក់​ឆ្កែ និង​កា​សម្លាប់​ឆ្កែ និង​ការ​បរិភោគ​ឆ្កែ ធ្វើ​ឲ្យ​មាន​ភាព​អន្តរាយ ដល់​សុខភាព និង​សុវត្ថិភាព នូវ​ទី​ទាំង​ប្រទេស និង​បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាង​ខ្លាំង​ដល់​សង្គម សេដ្ឋកិច្ច និ​សុខមាលភាព​សត្វ​។ អាជីវកម្ម​សាច់​ឆ្កែ​ក៏​បាន​ជះ​ឥទ្ធិពល​អ​វិ​ជ្ជ​មា ន​យ៉ាង​ខ្លាំង​ដល់ កេរ្តិ៍ឈ្មោះ​ជា​អន្តរជាតិ ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ ជា​ពិសេស វត្តមាន​ដ៏ច្រើន​នៃភោជនីយដ្ឋាន​ដែល​លក់​សាច់​ឆ្កែ​នៅ​តំបន់​អង្គ​វត្ត​៕

អត្ថបទសរសេរ ដោយ