ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​ដែល​បាន​តែ​សុំ​អនុសាសន៍​ពី​ថ្នាក់លើ​ហើយ​បន្ទោស​ថ្នាក់​ក្រោម​ គួរ​​ដក​ចោល

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ដក​មន្ត្រី​ដែលបាន​តែ​សុំ​អនុសាសន៍​ថ្នាក់លើ​ ហើយ​បន្ទោស​ថ្នាក់​ក្រោម ដោយ​មិន​ធ្វើការ​ដោះស្រាយ​បញ្ហា​ ។ ​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ…

​រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ដក​មន្ត្រី​ដែលបាន​តែ​សុំ​អនុសាសន៍​ថ្នាក់លើ​ ហើយ​បន្ទោស​ថ្នាក់​ក្រោម ដោយ​មិន​ធ្វើការ​ដោះស្រាយ​បញ្ហា​ ។ ​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ដល់​និស្សិត​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​នា​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា​ បញ្ហា​ពិភពលោក​និង​ប្រទេស​នីមួយ​ៗ​ទាមទារ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​កើតឡើង​បញ្ហាចៃដន្យ ដែល​កម្ពុជា​បាន​កើតឡើង ហើយ​បាន​ដាក់វិធានការ រួច​ហើយ​ដែល​កើត​បញ្ហា​ចៃ​ដន្យ​នេះ ។ ក​ក្តា​ចៃដន្យ​នេះ ​កើតឡើង​មិន​បានគ្រោងទុក​នោះ​ទេ មិន​ថា​តាម​មូលដ្ឋាន​ណា​ក៏​ដោយ ហើយ គ្មាន​ការ​គ្រោងទុក​ក្នុងផែនការ​ដែរ​ ។

​សម្តេច​បន្ត​ថា​ នៅ​ពេល​ក​ក្តា​ចៃដន្យ​កើតឡើង​នឹង​លេច​ចេញ​មនុស្ស​ប្រភេទ​ទៀត ​គឺ​ប្រភេទ​មនុស្ស​រាយ​ការណ៍​ឲ្យ​ថ្នាក់លើបន្ទោស​ថ្នាក់​ក្រោម ។ ដែល​មនុស្សប្រភេទ​នេះ​ យល់​ល្អ​មិនចាំ​ប្រើដោយ​យក​ទៅ​រៀន​សូត្រ ហើយ​យក​ដាក់​កន្លែង​ដាច់​ដោយឡែក ហើយ​មិន​ចាំបាច់​ឲ្យ​មា ន​ការ​ទទួល​សុខ​ត្រូវ​នោះ​ទេ ព្រោះ​ជា​ប្រភេទ​មិន​មានការ​ទទួលខុសត្រូវ ដែល​បាន​តែរាយ​ការណ៍​ថ្នាក់លើ ​សុំ​អនុសាសន៍​ពី​ខាងលើ​ករួច​ហើយ​បន្ទោស​ថ្នាក់​ក្រោម​ដោយ​រួច​ខ្លួនឯង ។ ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា​មន្ត្រី​ទាំងអស់​ត្រូវ​តែ​ធ្វើ​តាម​ការ​តួនាទី​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ ឬ​ច្បាប់ ពិសេស​នោះ​អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​និ ង ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​រួច​ហើយ​។

សម្តេច​បញ្ជាក់​ថា​៖ «​កុំ​ចាំបាច់​អនុសាសន៍​បាន​ធ្វើ អី​ញ្ចឹ​ង​មន្ត្រី​ដែល​ជួយ ក​ក្តា​ចៃដន្យ​ហើយ​ចាំតែ​សុំ​អនុ​សាសន៍​​ពី​ខាងលើ ហើយ​បន្ទាប់​មក​បន្ទោស​ថ្នាក់ ក្រោម​មិន​គួរ​ទុក​នោះ​ទេ ត្រូវ​ដក​ចោល​»​។ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា​មាន​មន្ត្រី​ប្រភេទ​ទី​២​កឺ​ជា​មន្ត្រី​ឈ្នុះ​ឈ្មុល​និង​ការងារ ដោះស្រាយ​បញ្ហា និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រទេស​ពលរដ្ឋ ។ តាម​ពិត​ហើយ​ការ​ស្នើ សុំ​ជំនួយ​ពី​ថ្នាក់លើ​ប៉ុន្តែ​ការងារ​របស់​ខ្លួន​បាន​ធ្វើ​ដោយ​ចុះ​ទៅ​ជា​មួល​ដ្ឋា​ន​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ចំណុច​នេះ​គឺជា​មន្ត្រី​ល្អ ហើយ​ជំរុញ​ឲ្យ​មានការ​បណ្តុះបណ្តាល និង​តែង តាំង​ឲ្យ​សម ស្រប​ទៅ​តាម​តួនាទី​របស់​គេ​។

សម្តេច​តេ​ជោ​ក៏​បាន​រីករាយ​ចំពោះ​ការ​ផ្តល់​កិត្ត​សយ​ជា​វិ​រៈ​ជន​ដល់​មន្ត្រី​យោធា​ម្នាក់​ដែល​មាន​ប៉ោយ​មួយ​ជាន់ ប៉ុន្តែ​មន្ត្រី​នោះ​បាន​ផ្លោះ​ពី​ប៉ោយ​មួយ​ជាន់ឡើង​ដល់​ស័ក្តិ​២ ហើយ​កិត្តិ​សយ ជា​វិ​រៈ​ជន​តែ​ម្តង​។ សម្តេច​ក៏​បន្ថែម​នៅ​ពេល​កើត​បញ្ហា​ជា​ចៃដន្យ​នឹង​កើតឡើង​មនុស្ស​២​ប្រ​ភ​ទេស ​គឺ​ទី​១-មនុស្ស​អត់​ធ្វើការ​បាន​តែ​បន្ទោស​​ថ្នាក់​ក្រោម និងទី​២-​មនុស្ស​ចេញ​ដោះស្រាយ​បញ្ហា ។

អត្ថបទសរសេរ ដោយ