ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ចម្រើន​ព្រះ​ជន្ម​​ព្រះ​ចៅ​អធិរាជ​ជប៉ុន ត្រូវ​​រំសាយ ដោយសារ​​វីរុសCovid-19

4 ឆ្នាំ មុន

ជប៉ុន​៖ ទីភ្នាក់ងារ​គ្រួសារ​អធិរាជ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​លុប​ចោល​ពិធី​ចម្រើន​ព្រះ​ជន្ម​ជា​សាធារណៈ​មួយ ​សម្រាប់​អធិរាជ​ណា​រុ​ហ៊ី​តូ (Naruhito) នៅ​ឯ​ព្រះ​បរមរាជវាំង ដែល​គ្រោង​ធ្វើ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ដោយសារ​មានការ​ព្រួយបារម្ភ​ថា វា​អាច​ចូលរួម​ចំណែក​ក្នុង​ការ​រីក​រាលដាល​នៃ​វីរុស​ថ្មី​ Covid-19…

ជប៉ុន​៖ ទីភ្នាក់ងារ​គ្រួសារ​អធិរាជ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​លុប​ចោល​ពិធី​ចម្រើន​ព្រះ​ជន្ម​ជា​សាធារណៈ​មួយ ​សម្រាប់​អធិរាជ​ណា​រុ​ហ៊ី​តូ (Naruhito) នៅ​ឯ​ព្រះ​បរមរាជវាំង ដែល​គ្រោង​ធ្វើ​នៅ​ចុង​
ស​ប្តា​ហ៍​នេះ ដោយសារ​មានការ​ព្រួយបារម្ភ​ថា វា​អាច​ចូលរួម​ចំណែក​ក្នុង​ការ​រីក​រាលដាល​នៃ​វីរុស​ថ្មី​ Covid-19 នេះ ​។

លោក Kenji Ikeda អគ្គនាយករង​នៃ​ទីភ្នាក់ងារ​នេះ​បាន​មាន​ប្រសាសន៍​ថា «​យើង​បាន​សម្រេចចិត្ត​លុប​ចោល​ព្រឹត្តិការណ៍​សាធារណៈ​នៅ​វិមាន ដែល​ត្រូវ​បាន​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​មនុស្ស​ជា​ច្រើន បន្ទាប់​ពី​បាន​ពិចារណា​ពី​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​» ។

នេះ​គឺជា​ព្រឹត្តិការណ៍​សាធារណៈ​លើក​ដំបូង ត្រូវ​បាន​លុប​ចោល​ដោយសារ​បញ្ហា​សុខភាព​សាធារណៈ​។ ថ្ងៃ កំណើត​របស់​ព្រះ​ចៅ​អធិរាជ ធ្លាប់​ត្រូវ​បាន​លុប​ចោល​ម្តង​ដែរ នៅ​ឆ្នាំ​១៩៩៦ ដោយសារ​តែ​វិបត្តិ​ចំណាប់ខ្មាំង​ នៅ​ឯ​ស្ថានទូត​ជប៉ុន ក្នុង​ប្រទេស​ប៉េ​រូ​។

ទីភ្នាក់ងារ​បាន​ធ្វើការ​សម្រេចចិត្ត​លុប​ចោល​ព្រឹត្តិការណ៍​នេះ ទោះបី​រដ្ឋាភិបាល​មាន​ជំហរ​ថា ​រដ្ឋាភិបាល​មិន​ចាំបាច់​ចាត់វិធានការ​បែប​នេះ​ក៏​ដោយ​។ ពិធី​អបអរសាទរ​ឯកជន​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​គ្រួសារ​អធិ​រាជ​និង​មន្ត្រី​រដ្ឋាភិបាល​ប្រតិបត្តិ​រួម​មាន​ពិធីជប់លៀង​នៅ​វិមាន ជាមួយ​នាយក​រដ្ឋមន្ត្រី​ស៊ី​ន​ហ្សូ​អា​បេ (Shin​zo Abe) និង​ពិធីជប់លៀង​តែ​អញ្ជើញ​ឥស្សរជន​ពី​បេស​កម្ម​ការទូត​បរទេស​នៅ​ជប៉ុន នឹង​បន្ត​ដូច​ការ​គ្រោងទុក ​៕

អត្ថបទសរសេរ ដោយ