ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សេរី​ទំនើប និង​ម៉ូតូ​លឿន​ទាំង​ទ្វេ ពន្លះ​គ្នា​ពេញទំហឹង (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​​មួយ​គ្រឿង​ដែល​ទើបតែ​ចេញ​មក​ពី​ទិញ​បាយ​ហូប លុះ​បើក​មក​ដល់​ផ្លូវកែង​បែក​ជា​បួន ក៏​បុក​គ្នា​ជាមួយនឹង​ម៉ូតូ​ហុងដា​ឌ្រី​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​៣​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​3​និង​30​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​25 ខែកុម្ភៈ ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​​មួយ​គ្រឿង​ដែល​ទើបតែ​ចេញ​មក​ពី​ទិញ​បាយ​ហូប លុះ​បើក​មក​ដល់​ផ្លូវកែង​បែក​ជា​បួន ក៏​បុក​គ្នា​ជាមួយនឹង​ម៉ូតូ​ហុងដា​ឌ្រី​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​៣​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​3​និង​30​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​25 ខែកុម្ភៈ ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​51​កែង​ផ្លូវ​200 នៅ​ចំណុច​ក្បែរ​នឹង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ម៉ាក ALPHARD V ពណ៌​​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC8958 បើកបរ​តាម​បណ្តោយ​ផ្លូវ​51 ពី​ជើង​ទៅ​ត្បូង លុះ​ពេល​​បើក​មក​ដល់​ចំណុច​កើតហេតុ ខណៈ​ម្ចាស់​រថយន្ត​គាត់​ទើបតែ​ចេញ​មក​ពី​ទិញ​បាយ​យក​ទៅ​ហូប​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល រួច​ក៏​បើក​ចេញ​មក​វិញ​រៀង​ល្បឿន​លឿន​បន្តិច ដោយ​បាន​វ៉ា​ម៉ូតូ​កង់​បី​ឥណ្ឌា ។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​នោះ​ដែរ ក៏​មាន​យុវជន​៣​នាក់​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BM6006 តាម​តាម​បណ្តោយ​ផ្លូវ​200 ពី​លិចទៅ​កើត ក៏​បើក​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ដែរ ទើប​ភាគី​ទាំង​សងខាង​ចាប់​ហ្វ្រាំង​មិន​ទាន់ ហើយ​រថយន្ត ALPHARD V ក៏​បុក​ជាមួយនឹង​ម៉ូតូ បណ្តាល​ឱ្យ​ខ្ទៀត​ម៉ូតូ​ទៅ​ចិញ្ចើម​ផ្លូវ​ទៅ​ផ្ទប់​នឹង​ស្លាក​យីហោ​របស់​ហាង​នៅ​ម៉ាត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ខ្ទេច​យ៉ាងដំណំ​តែ​ម្តង ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​រង​របួសធ្ងន់​៣​នាក់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​វិញ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ធ្លាក់​កាង​ចេញពី​គ្នា ហើយ​ភ្លាម​ៗ​នោះ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​មក​ដល់ ក៏​ដឹក​យក​យុវជន​៣​នាក់​នោះ​យក​ទៅ​ព្យាបាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ទាំង​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ