ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មន្ត្រី​ទាំងអស់ គឺ​មិន​ត្រូវធ្វើ​ជា​មន្ត្រី​ជើង​១០​នោះ​ទេ គឺ​ត្រូវធ្វើ​ជា​មន្ត្រី​ជើង​ពីរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​អំពី​កំណែទម្រង់​សេវា​សាធារណៈ​មួយ​ចំនួន​ដែល​កម្ពុជា​បាន​អនុវត្ត​កន្លង​មក ដោយ​បាន​ប្រើប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ បាន​ដាសតឿន​ដល់​មន្ត្រីរាជការ​អោយ​ដើរ​ទាន់​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​អំពី​កំណែទម្រង់​សេវា​សាធារណៈ​មួយ​ចំនួន​ដែល​កម្ពុជា​បាន​អនុវត្ត​កន្លង​មក ដោយ​បាន​ប្រើប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ បាន​ដាសតឿន​ដល់​មន្ត្រីរាជការ​អោយ​ដើរ​ទាន់​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន អោយ​ស្រប​ទៅ​តាម​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ ប៉ុន្តែ​ទន្ទឹម​នឹង​យើង​មាននូវ​បច្ចេកវិទ្យា​ហើយ គឺ​ខ្លួន​យើង​ផ្ទាល់​ត្រូវ​តែ​ចេះ​ប្រើ​នូវ​បច្ចេកវិទ្យា​នោះ​អោយ​បាន​ត្រឹមត្រូវ មាន​ន័យ​ថា ដើរ​អោយទាន់​សម័យ​បច្ចេកវិទ្យា​ដែរ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ផ្សព្វផ្សាយ​មុន​នេះ ។

ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​រំលឹក​ដាស់តឿន​ដល់​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​តួនាទី​របស់​ខ្លួន ត្រូវ​ចាត់​ទុក​ខ្លួនឯង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ មិនមែន​ជា​ចៅហ្វាយនាយ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។ មន្ត្រី​ទាំងអស់ គឺ​មិន​ត្រូវធ្វើ​ជា​មន្ត្រី​ជើង​១០​នោះ​ទេ គឺ​ត្រូវធ្វើ​ជា​មន្ត្រី​ជើង​ពីរ ត្រូវ​ចេះរ​ត់រក​ការងារ មិន​ត្រូវ​ចាំ​អោយ​ការងារ​រត់​រក​យើង​នោះ​ទេ ។ ធ្វើ​ជា​មន្ត្រី​ល្អ ដែល​មាន​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់ ស្មោះត្រង់ មិន​មាន​ភាព​ក្រអឺតក្រទម ហើយ​ត្រូវ​ចេះ​គោរព​ប្រជាពលរដ្ឋ ចេះ​អោនលំទោន ដូច​ពាក្យចាស់​លោក​ពោល​ថា «​អោនដាក់គ្រាប់ ងើយ​ស្កក​» និង​ពាក្យ​មួយទៀត​«​ពេល​នៅ​អោយ​គេ​ស្រលាញ់ ពេល​ចាកចេញ​អោយ​គេ​អាណិត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ