ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​ទាំងអស់​នៅSerie A អាច​នឹង​ត្រូវ​​​​បន្ត​ពន្យារដោយសារវីរុសCovid-19

4 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លីបាន​បញ្ជាក់​ថា ការ​ប្រកួត​ទាំងអស់​នៅ​លី​គ​កំពូល​អ៊ី​តា​លី Serie A នៅ​ចុង​ស​ប្តា​ហ៍​នេះ អាច​នឹង​ត្រូវ​បន្ត​ពន្យារពេល​ទៀត ដោយសារ​វិបត្តិ​វីរុស​ឆ្លង Covid-19 ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ប្រភព​ពី…

នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លីបាន​បញ្ជាក់​ថា ការ​ប្រកួត​ទាំងអស់​នៅ​លី​គ​កំពូល​អ៊ី​តា​លី Serie A នៅ​ចុង​ស​ប្តា​ហ៍​នេះ អាច​នឹង​ត្រូវ​បន្ត​ពន្យារពេល​ទៀត ដោយសារ​វិបត្តិ​វីរុស​ឆ្លង Covid-19 ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ប្រភព​ពី The Sun​។

នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​លោក Giuseppe Conte បាន​បង្ហើប​ឱ្យ​ដឹង​ថា​លោក​កំពុង​ពិចារណា​ពន្យា​ពេល​រាល់​ការ​ប្រកួត​ទាំងអស់​នៅ​ក្របខ័ណ្ឌ Serie A នៅ​ចុង ស​ប្តា​ហ៍​នេះ​។ រលឹក​ថា ការ​ប្រកួត​ចំនួន​៤​នៃ​ក្របខ័ណ្ឌ Serie A ត្រូវ​បាន​លុប​ចោល​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​។

ដោយ​មាន​ករណី​ឆ្លង​វីរុស​នេះ​នៅ​ប្រទេស​អ៊ី​តា​លី​ជាង ១៥២​ករណី នាយក​រដ្ឋមន្ត្រី​រូប​នេះ​អាច​ត្រូវ​បង្ខំចិត្ត​ឱ្យ​មាន​វិធានការ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ ។ លោក​បាន​និយាយ​ថា «​ខ្ញុំ​មិន​គិត​ថា​ក្នុង​មួ​យស​ប្តា​ហ៍ យើង​នឹង​អាច​កាត់​បន្ថយ​ការ​ឆ្លង​បាន​គ្រប់គ្រាន់ ដើម្បី​អនុញ្ញាត​ឱ្យ​យើង​បន្ត​ព្រឹត្តិការណ៍​កីឡា​ឡើង​វិញ​នោះ​ទេ​។​យើង​នឹង​តាមដាន​ស្ថានការណ៍​ជា​និច្ច​។

នៅ​ពេល​នេះ​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ថា តើ​យើង​នឹង​បន្ត​វិធានការ​ដូច​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ ឬ​យ៉ាងណា? យើង​កំពុង​ពិចារណា​ពន្យារពេល​ការ​ប្រកួត​ទាំងអស់​»​។ការ​ពន្យារពេល​នេះ​គឺ​នៅ​ចំ ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​នៃ​ក្របខ័ណ្ឌ Serie A រវាង​ក្រុម Juventus ទល់​នឹង​ក្រុម Inter Milan ផង​ដែរ​។ ប្រភព​៖ The Sun

អត្ថបទសរសេរ ដោយ